កម្មវិធីឆ្នោត Diversity Visa (DV) 2020

ក្រសួងការបរទេសសហរដ្ឋអាមេរិកជាស្ថានប័នគ្រប់គ្រងកម្មវិធីឆ្នោត DV ដែលត្រូវផ្តល់ឱ្យបេក្ខជនអន្តោប្រវេសន៍ដែល មានលក្ខខណ្ឌសមស្របចំនួន ៥០,០០០ នាក់ ចេញពីបញ្ជីប្រទេសដែលមានលក្ខណៈគ្រប់គ្រាន់ជារៀងរាល់ឆ្នាំ។ ការចុះឈ្មោះនេះមិនតម្រូវឱ្យមានការបង់ថ្លៃអ្វីឡើយ ប៉ុន្តែដើម្បីឱ្យមានលក្ខណៈគ្រប់គ្រាន់ អ្នកត្រូវមានលក្ខខណ្ឌកំណត់ដូចខាងក្រោម៖

  • អ្នកត្រូវបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ឬមានបទពិសោធន៍ការងារគ្រប់គ្រាន់
  • អ្នកត្រូវបញ្ចូលរូបថត ថតថ្មីក្នុងរយៈពេលប្រាំមួយខែចុងក្រោយដើម្បីចុះឈ្មោះឆ្នោត DV
  • អ្នកត្រូវបញ្ចូលព័ត៌មានអំពីប្តី/ប្រពន្ធនិងកូនៗរបស់អ្នកទាំងអស់នៅពេលចុះឈ្មោះអនឡាញ

អ្នកត្រូវចុះឈ្មោះតាមអ៊ីនធើណិត តាមគេហទំព័រ www.dvlottery.state.gov ចាប់ថ្ងៃពុធទី 3 ខែតុលា​ ឆ្នាំ២០១៨ នៅវេលាម៉ោង 12:00 ថ្ងៃត្រង​ ម៉ោងនៅសហរដ្ឋអាមេរិក(EDT) (GMT -4) និងបញ្ចប់នៅថ្ងៃអង្គារ​ ទី6 ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវេលាម៉ោង 12:00 ថ្ងៃត្រង់​ ម៉ោងនៅសហរដ្ឋអាមេរិក (EST) (GMT -5) ។

ចុច​ទីនេះ ដើម្បីទាញយកសេចក្តីណែនាំអំពីការដាក់ពាក្យកម្មវិធី DV (PDF: ៥៥២ KB) ។

ចំណុចសំខាន់ដែលត្រូវចងចាំ

  • ស្ថានទូតអាមេរិកលើកទឹកចិត្តឱ្យសាធារណជនកម្ពុជាទាំងអស់ កុំផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅក្រុមហ៊ុននានា ដែលមានបំណងចង់ចុះឈ្មោះអ្នកក្នុងកម្មវិធីឆ្នោតនេះជំនួសអ្នក។
  • សាររបស់យើងគឺសាមញ្ញបំផុត៖ អ្នកអាចចុះឈ្មោះឆ្នោត DV ដោយមិនចាំបាច់បង់ថ្លៃអ្វីទាំងអស់ តាមរយៈគេហទំព័រ https://www.dvlottery.state.gov/ ហើយអ្នកក៏អាចទទួលព័ត៌មានបន្ថែមផងដែរ។
  • ការបង់ថ្លៃតែមួយគត់ដែលបេក្ខជនត្រូវចំណាយសម្រាប់ដំណើរការឆ្នោត DV គឺត្រូវបង់ទៅស្ថានទូតអាមេរិកបន្ទាប់ពីបេក្ខជនត្រូវបានជ្រើសរើសដើម្បីមកសម្ភាស។ នៅក្នុងឆ្នាំ ២០១៨ តម្លៃសម្ភាសគឺ ៣៣០ ដុល្លារអាមេរិក សម្រាប់បេក្ខជនម្នាក់។
  • យើងមិនតម្រូវឱ្យមានអ្នកធានា (Sponsor) នៅសហរដ្ឋអាមេរិកដើម្បីសម្របសម្រួល ឬរ៉ាប់រងផ្សេងៗលើការធ្វើដំណើររបស់អ្នកឡើយ។ អ្នកត្រូវប្រុងប្រយ័ត្នចំពោះជនដែលតាំងខ្លួនជាអ្នកធានាសម្រាប់កម្មវិធីឆ្នោតនេះ។ ពួកគេអាចមានបំណងជួញដូរអ្នក ឬធ្វើឱ្យអ្នកស្ថិតក្នុងស្ថានភាពស្មុគស្មាញផ្សេងៗ។