ខួបលើកទី ៧០ នៃចំណងការទូតរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា

ខួបលើកទី៧០ នៃចំណងការទូតរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា

សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាលើកដំបូង នៅឆ្នាំ១៩៥០ នៅពេលអ្នកការទូតអាមេរិកម្នាក់ឈ្មោះ Donald Heath ​ប្រចាំការនៅទីក្រុង Saigon ដែលស្ថិតក្រោមការគ្រប់គ្រងរបស់បារាំង បានថ្វាយសារតាំងជូនព្រះករុណា ព្រះបាទនរោត្តម សីហនុ ។ ឆ្នាំ ២០២០ គឺជាឆ្នាំខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតនេះ។ ដើម្បីបង្ហាញពីការរួមចំណែក​របស់សហរដ្ឋអាមេរិក ចំពោះ​ការអភិវឌ្ឍន៍​នៃប្រទេសកម្ពុជា ក៏ដូចជាភាពជាដៃគូជាច្រើនដែលជួយគាំទ្រដល់ទំនាក់ទំនងទ្វេភាគីនេះ ស្ថានបេសកកម្មរបស់សហរដ្ឋអាមេរិក គ្រោងធ្វើការអបអរដែលមានរយៈពេល ១ឆ្នាំ ។ ការងាររបស់ស្ថានទូតទាំងមូលនឹងផ្តោតលើការយកចិត្តទុកដាក់​របស់យើង ចំពោះប្រជាជនកម្ពុជា រួមទាំងបុគ្គល ស្ថាប័ន និងអង្គការដែលមានការប្តេជ្ញាចិត្តដូចយើង ក្នុងការចង់ឲ្យព្រះរាជាណាចក្រមួយ​នេះមានវិបុលភាព ប្រជាធិបតេយ្យ និង អធិបតេយ្យ​ភាព ។

នៅក្នុងខែនីមួយៗនៃឆ្នាំ ២០២០ ស្ថានទូតនឹងផ្តោត​លើវិស័យជាប្រធានបទ​ដែលមាន ការងារនិងការរួមចំណែករបស់យើង ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម សកម្មភាពជាមួយសាធារណៈជន ការផ្លាស់ប្តូរគ្នា ការធ្វើដំណើរ និងការចុះមើលទីកន្លែងនានា និងកម្មវិធីផ្សេងទៀត។

ខួបលើកទី ៧០ នៃចំណងទាក់ទងផ្នែកការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា​ នឹងមានខែនីមួយៗ​នៃឆ្នាំ ២០២០ ផ្តោតលើប្រធានបទដូចខាងក្រោម៖

  • ខែមករា – កសិកម្ម
  • ខែកុម្ភៈ  –  យុវជន អប់រំ និងបច្ចេកវិទ្យា
  • ខែមិនា –  ស្រ្តី និងសមធម៌ជេនឌ័រ
  • ខែមេសា –  បរិស្ថាន
  • ខែឧសភា –  សុខភាពសាធារណៈ
  • ខែមិថុនា –  ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន
  • ខែកក្កដា –  ការអបអរខួបលើកទី ៧០
  • ខែសីហា –  ជំនួយមនុស្សធម៌
  • ខែកញ្ញា –  ពាណិជ្ជកម្ម និងការវិនិយោគ
  • ខែតុលា –  ការអនុវត្តច្បាប់
  • ខែវិច្ឆិកា –  សហប្រតិបត្តិការក្នុងតំបន់/អាស៊ាន
  • ខែធ្នូ  – លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស