ថ្ងៃទី ២៧ ខែមិនា ឆ្នាំ ២០១៩
លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Pompeo បានជួបជាមួយជនជាតិ Uighur កាន់សាសនាឥស្លាមដែលបានទទួលរងដោយវិបត្តិសិទ្ធិមនុស្ស នៅតំបន់ស្វយ័ត Xingjiang Uighur នៃប្រទេសចិន
កាលពីម្សិលម៉ិញ លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Michael R. Pompeo បានជួបជាមួយ Mihrigul Tursun ជាជនជាតិ Uighur កាន់សាសនាឥស្លាម ដែលបានរួចជីវិតពីស្ថានភាពដ៏គួរអោយខ្លាច និងការធ្វើបាប នៅក្នុងជំរំឃុំឃំាងមួយ នៅតំបន់ស្វ័យយ័ត Xingjiang Uighur ។ លោករដ្ឋមន្រ្តីក៏បានជួបផងដែរជាមួយសមាជិក ៣ នាក់ទៀត នៃសហគមន៍ឥស្លាម Uighur ដែលមានឈ្មោះ Gulchehra Hoja, Ferkat Jawdat, និង Arfat Erkin ដែលមានបងប្អូនត្រូវបានឃុំខ្លួន នៅក្នុងជំរំ ឬត្រូវបានដាក់ទោសព្រហ្មទណ្ឌដោយអាជ្ញាធរចិន។ សមាជិកគ្រួសារនៃអ្នកទាំងនេះស្ថិតក្នុងចំណោមជនជាតិភាគតិច Kazakh ជនជាតិ Uighur និងសមាជិកក្រុមជនជាតិភាគតិចកាន់សាសនាឥស្លាមដទៃទៀតជាង ១ លាននាក់ ដែលរដ្ឋាភិបាលចិនបានឃុំខ្លួននៅក្នុងជំរំឃុំឃាំង តាំងពីខែមេសា ឆ្នាំ ២០១៧ មក។ លោករដ្ឋមន្រ្តី បានសរសើរភាពក្លាហានរបស់គេ នៅក្នុងការហ៊ាននិយាយចេញអំពីទង្វើរំលោភបំពាន របស់ប្រទេសចិន ហើយបានសន្យាផ្តល់ការគាំទ្ររបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់យុទ្ធនាការបង្ក្រាបរបស់ប្រទេសចិន ទៅលើសាសនាឥស្លាម និងសាសនាដទៃទៀត។
រឿងរបស់អ្នករួចជីវិតទាំងនេះគឺជារឿងមានចំនួនតិចតួច ក្នុងចំណោមរឿងដទៃរាប់រយរបស់អ្នករួចជីវិតពីយុទ្ធនាការបង្ក្រាបរបស់ប្រទេសចិន នៅ Xinjiang ។ វានិយាយជំនួសអោយសម្លេងចំនួនមួយលាន ឬច្រើនជាងនេះ នៅ Xinjiang ដែលមិនអាចនិយាយតាងនាមអោយខ្លួនគេ ដើរហើរដោយសេរី គិតសំរាប់ខ្លួនគេ ហើយមិនអាចប្រតិបត្តិសាសនាតាមធម្មតារបស់គេបាន។ របាយការណ៍ស្តីពីសិទ្ធិមនុស្ស ឆ្នាំ ២០១៨ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីប្រទេសចិន រៀបរាប់លម្អិតពីការរំលោភធ្វើបាប នៅតាមជំរំទាំងនេះ ដូចជាការធ្វើទារុណកម្ម វិធានការតាមដានបង្ក្រាប ការមកនៅតាមផ្ទះ និងការចាប់បង្ខំអោយបរិភោគសាច់ជ្រូក និងផឹកសុរា ដោយមន្រ្តីរដ្ឋាភិបាលចិន នៅតាមផ្ទះរបស់អ្នកកាន់សាសនាឥស្លាម ការដកហូតយកគម្ពីកូរ៉ាន ការរំលោភផ្លូវភេទ និងករណីស្លាប់។ យើងសូមអំពាវនាវអោយរដ្ឋាភិបាលចិនដោះលែងជាបន្ទាន់នូវសមាជិកគ្រួសាររបស់គេទាំងនេះ និងមនុស្សដទៃទៀត ដែលត្រូវបានឃុំខ្លួនតាមអំពើចិត្ត នៅតាមជំរំនានា។