សេចក្តីប្រកាសព័ត៌មាន
Morgan Ortagus
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក
វ៉ាស៊ីនតោនឌីស៊ី
ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩
សេចក្តីថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក Morgan Ortagus អបអរបុណ្យចូលឆ្នាំខ្មែរ
តាងនាមអោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំសូមសំដែងអំណរសរសើរដល់ប្រជាជនកម្ពុជា នៅក្នុងឱកាសចូលឆ្នាំថ្មីរបស់ខ្មែរ។
ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកគឺជាមូលដ្ឋាននៃការប្រឹងប្រែងរួមគ្នា ក្នុងការលើកកម្ពស់សន្តិភាព វិបុលភាព និងសេរីភាព។ សូមអោយទំនាក់ទំនងនេះកាន់តែមានភាពជ្រាលជ្រៅថែមទៀត នៅឆ្នាំខាងមុខ។
សូមទទួលសព្វសាធុការពររបស់យើង នៅក្នុងឱកាសចូលឆ្នាំថ្មីនេះ។ សូមអោយឆ្នាំកុរនាំមកនូវសុខភាពល្អ សុភមង្គល និងវិបុលភាពដល់គ្រប់គ្នា។