ដំណឹងលក់ទំនិញដេញថ្លៃតាមOnline

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនឹង​​​​​​​​ បើកការលក់ដេញថ្លៃ​​​online នូវសម្ភារៈប្រើរួច រួមទាំងរថយន្តមួយចំនួន ដល់សាធារណៈ​ជនទូទៅ​​​​​​​​ ។ 

ទីតំាងលក់ទំនិញដេញថ្លៃ: 

ការដេញថ្លៃប្រព្រឹត្តទៅនៅលើវិបសាយ (website)https://online-auction.state.gov/km-KH 

កាលបរិចេ្ឆទ​ និង ពេលវេលា: 

ការដេញថ្លៃ online នឹងបើកទទួលការចូលរួមពីបណ្តាសាធារណៈជនចាប់ពីវេលាម៉ោង១០​ព្រឹក ថ្ងៃច័ន្ទ ទី ខែមេសា ឆ្នាំ២០២ រហូតដល់ថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២ ម៉ោង​៥ល្ងាច បិទការដេញថ្លៃ។ ស្ថានទូតនឹងធ្វើការសរុបលទ្ធផលនៃការដេញថ្លៃ ដោយមានការចូលរួមអង្កេតពិនិត្យពីមន្រ្តីគយរដ្ឋាករកម្ពុជា។ អ្នកឈ្នះសំរាប់ឡូត៍នីមួយៗនឹងត្រូវបានទាក់ទងដើម្បីជូនជាដំណឹង 

ក្ខខណ្ឌនៃការលក់: 

  • ទំនិញនឹងត្រូវលក់ជូនដល់អ្នកដេញថ្លៃ ដែលឲ្យតំលៃខ្ពស់បំផុត 
  • ទំនិញដែលបានលក់ដូចឃើញតាមរូបភាពស្រាប់​ ពុំអាចប្តូរជាប្រាក់វិញ និង គ្មានការធានាឡើយ អ្នកដេញថ្លៃអាចចូលមើលរូបភាពទំនិញនីមួយៗនៅលើវេបសាយដេញថ្លៃ 
  • តម្លៃដេញថ្លៃអប្បរមា ត្រូវបានកំណត់សម្រាប់ឡូត៍នីមួយៗ 
  • ស្ថានទូតសហរដ្ឋអាមេរិករក្សាសិទ្ធិក្នុងការច្រានចោលនូវការដេញថ្លៃណាមួយដែលខ្លួនល់ឃើញថាមិនសមនឹងតំលៃនៃទំនិញ ឬក៏មានភស្តុតាងបញ្ជាក់ថា​ មានការសមគំនិតគ្នា ការឃុបឃិត ឬ ការទទួលសំណូកណាមួយ សេចក្តីសម្រេចរបស់ស្ថានទូត ជាសេចក្តីសម្រេចចុងក្រោយ និង​ មិនអាចតវ៉ាបានឡើយ។​ 
  • ការបង់ប្រាក់ៈ អ្នកដេញថ្លៃឈ្នះ ត្រូវបង់បា្រក់គ្រប់ចំនួន ដែលគេមិនអាចទារយកមកវិញបាន ក្នុងអំឡុងពេល ១២០ម៉ោង (៥ថ្ងៃធ្វើការ) ទៅគណនេយ្យធនាគារ របស់ស្ថានទូត បន្ទាប់ពីត្រូវបានទាក់ទង។ គេអាច យកទំនិញចេញបាន ដោយបង្ហាញបង្កាន់ដៃបង់ប្រាក់ និងបង្កាន់ដៃបង់ពន្ធ ទៅក្រុមការងារទទួបន្ទុកការលក់ដេញថ្លៃ​របស់ស្ថានទូត នៅក្នុងកំឡុង​ពេល​ ២ សប្តាហ៍​បន្ទាប់ពីការលក់។ អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ ឬក្រសួងមន្ទីរនានាអាចសាកសួរទៅកាន់មន្រ្តីគយកម្ពុជា អំពីនិតិវិធី​លើកលែងពន្ធអាករផ្សេងៗ។  
  • កាតព្វកិច្ចពន្ធនាំចូលទំនិញនិងអាករផ្សេងៗបន្ទុករបស់អ្នកដេញថ្លៃ។ អត្រាបង់ពន្ធគិតជាភាគរយ (26,50%) ត្រូវបានកំណត់ដោយសមត្ថកិច្ចគយនិងរដ្ឋាករកម្ពុជា។ ការគណនាពន្ធនាំចូលគឺយកតម្លៃដែលដេញថ្លៃឈ្នះគុណនឹងអត្រាភាគរយដែលបានកំណត់នៅលើទំនិញនីមួយៗ។ 
  • រាល់ការរៀបចំ និងចំណាយនៅក្នុងការលើកដាក់ ដឹកជញ្ជូនយកចេញ​នូវទំនិញដែលដេញថ្លៃបាន គឺជាបន្ទុក​របស់អ្នកដេញថ្លៃ 
  • នៅក្នុងករណីដែលអ្នកទិញខកខាន​មិនបានយកទំនិញដែលទិញបាននោះចេញពីទីតាំងលក់ ត្រឹមម៉ោង ៥ ល្ងាច ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០, ស្ថាន​ទូតអាមេរិក​នៅភ្នំពេញ ចាត់ទុកថាអ្នកដេញថ្លៃឈ្នះបានបោះបង់ចោលឡូត៍ដែលខ្លួនដេញបាន ហើយបាត់បង់សិទ្ធិ​ក្នុងការយកទំនិញ​ដែលទិញបាន​នោះ និង ប្រាក់ទាំងអស់ដែលបានបង់។  
  • ដើម្បីយកទំនិញចេញពីទីតាំងលក់បាន អ្នកទិញត្រូវបង្ហាញបង្កាន់ដៃបង់ប្រាក់ទៅគណនេយ្យធនាគាររបស់ស្ថានទូតអាមេរិកគ្រប់ចំនួន សំណៅ​នៃការបង់ពន្ធទំនិញ និងសំណៅ​នៃឯកសារលើកលែងពន្ធទំនិញ​​ (ចំពោះស្ថាប័នដែលស្នើរសុំការលើកលែងពន្ធ)។ 
  • បុគ្គលិករបស់ស្ថានទូតអាមេរិកដែលធ្វើការទាក់ទងនឹងផ្នែកភស្តុភា​ក្នុងការដេញថ្លៃ​នេះត្រូវបានហាមមិនអោយធ្វើការដេញថ្លៃទេ។ 
  • សម្រាប់ពត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០២៣ ៧២៨ ៥០៣ រៀងរាល់ម៉ោងធ្វើការ។