ដំណឹងលក់ទំនិញដេញថ្លៃតាមOnline

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនឹង​​​​​​​​ បើកការលក់ដេញថ្លៃ​​​online នូវសម្ភារៈប្រើរួច រួមទាំងរថយន្ត អីវ៉ាន់តាមផ្ទះ មួយចំនួន ដល់សាធារណៈ​ជនទូទៅ​​​​​​​​ ។  

ទីតំាងលក់ទំនិញដេញថ្លៃ: 

ការដេញថ្លៃ online នឹងប្រព្រឹត្តទៅនៅលើវិបសាយ (website): https://online-auction.state.gov/km-KH 

កាលបរិចេ្ឆទ​ និង ពេលវេលា: 

ការដេញថ្លៃ online នឹងបើកទទួលការចូលរួមពីបណ្តាសាធារណៈជនចាប់ពីវេលាម៉ោង៩​ព្រឹក ថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង​៥ល្ងាច បិទការដេញថ្លៃ។ ស្ថានទូតនឹងធ្វើការ ប្រកាស សរុបលទ្ធផលនៃការដេញថ្លៃ ដោយមានការចូលរួមអង្កេតពិនិត្យលើឯកសារដេញថ្លៃពីមន្រ្តីគយ និង រដ្ឋាករកម្ពុជា។ អ្នកឈ្នះសំរាប់ឡូត៍នីមួយៗនឹងត្រូវបានទាក់ទងដើម្បីជូនជាដំណឹងក្នុងពេលបន្ទាប់។​ 

លក្ខខណ្ឌនៃការលក់: 

  • ទំនិញនឹងត្រូវលក់ជូនដល់អ្នកដេញថ្លៃ ដែលឲ្យតំលៃខ្ពស់បំផុតឆ្លងតាមដំណើរការដេញថ្លៃដ៏ត្រឹមត្រូវ 
  • ទំនិញដែលបានលក់ដូចឃើញតាមរូបភាពស្រាប់​ ពុំអាចប្តូរជាប្រាក់វិញ និង គ្មានការធានាឡើយ។​ អ្នកដេញថ្លៃអាចចូលមើលរូបថតទំនិញតាមឡូត៍នីមួយៗនៅលើវេបសាយដេញថ្លៃ 
  • តម្លៃដេញថ្លៃអប្បរមា ត្រូវបានកំណត់សម្រាប់ឡូត៍នីមួយៗ 
  • ស្ថានទូតសហរដ្ឋអាមេរិករក្សាសិទ្ធិក្នុងការច្រានចោលនូវការដេញថ្លៃណាមួយដែលខ្លួនយល់ឃើញថាមិនសមនឹងតំលៃនៃទំនិញ ឬក៏មានភស្តុតាងបញ្ជាក់ថា​ មានការសមគំនិតគ្នា ការឃុបឃិត ឬ ការទទួលសំណូកណាមួយសេចក្តីសម្រេចរបស់ស្ថានទូត ជាសេចក្តីសម្រេចចុងក្រោយ និង​ មិនអាចតវ៉ាបានឡើយ។​ 

ការបង់ប្រាក់: 

  • អ្នកដេញថ្លៃឈ្នះ ត្រូវបង់បា្រក់គ្រប់ចំនួន ដែលគេមិនអាចទាមទារយកមកវិញបាន ក្នុងអំឡុងពេល ១២០ម៉ោង (៥ថ្ងៃធ្វើការ) ទៅគណនេយ្យធនាគារ របស់ស្ថានទូត បន្ទាប់ពីត្រូវបានទាក់ទងពត៌មានលំអិតស្តីពីការបង់ប្រាក់នឹងត្រូវផ្តល់ជូនដល់អ្នកដែលដេញថ្លៃឈ្នះ។ អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ ឬក្រសួងមន្ទីរនានារបស់រាជរដ្ឋាភិបាល អាចសាកសួរទៅកាន់មន្រ្តីគយកម្ពុជា អំពីនិតិវិធី​លើកលែងពន្ធអាករផ្សេងៗ។  
  • កាតព្វកិច្ចពន្ធនាំចូលទំនិញនិងអាករផ្សេងៗជាបន្ទុករបស់អ្នកដេញថ្លៃ។ អត្រាបង់ពន្ធគិតជាភាគរយ ត្រូវបានកំណត់ដោយសមត្ថកិច្ចគយនិងរដ្ឋាករកម្ពុជា ការគណនាពន្ធនាំចូលគឺយកតម្លៃដែលដេញថ្លៃឈ្នះគុណនឹងអត្រាភាគរយដែលបានកំណត់នៅលើទំនិញនីមួយៗអត្រាពន្ធសំរាប់ទំនិញទូទៅ លើកលែងតែរថយន្តនោះ គឺ​​​​ 26.50%  
  • រាល់ការរៀបចំ និងចំណាយនៅក្នុងការលើកដាក់ ដឹកជញ្ជូនយកចេញ​នូវទំនិញដែលដេញថ្លៃបាន គឺជាបន្ទុក​របស់អ្នកទិញ 
  • ក្នុងករណីដែលអ្នកទិញខកខាន​មិនបានយកទំនិញដែលទិញបាននោះចេញពីទីតាំងលក់ ត្រឹមម៉ោង ៥ ល្ងាច ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤ ស្ថាន​ទូតអាមេរិក​នៅភ្នំពេញ ចាត់ទុកថាអ្នកដេញថ្លៃឈ្នះនោះបានបោះបង់ចោលឡូត៍ដែលខ្លួនដេញបាន ហើយដូច្នេះ បាត់បង់សិទ្ធិ​ក្នុងការយកទំនិញ​ដែលទិញបាន​នោះ និង ប្រាក់ទាំងអស់ដែលបានបង់។  
  • ដើម្បីយកទំនិញចេញពីទីតាំងលក់បាន អ្នកទិញត្រូវបង្ហាញបង្កាន់ដៃបង់ប្រាក់គ្រប់ចំនួន មានហត្ថលេខា ចេញដោយបេឡារបស់ស្ថានទូតអាមេរិក និង សំណៅ​នៃការបង់ពន្ធទំនិញ រឺក៏ សំណៅ​នៃឯកសារលើកលែងពន្ធទំនិញ​​ (ចំពោះស្ថាប័នដែលស្នើរសុំការលើកលែងពន្ធ)។ 
  • បុគ្គលិករបស់ស្ថានទូតអាមេរិក និង ក្រុមហ៊ុនKWB ដែលធ្វើការទាក់ទងនឹងផ្នែកភស្តុភា​ក្នុងការដេញថ្លៃ​នេះត្រូវបានហាមមិនអោយធ្វើការដេញថ្លៃទេ សម្រាប់ពត៌មានបន្ថែម សូមទាក់ទងតាមរយៈ PhnomPenhUSAuction@groups.state.gov