ដំណឹងលក់រថយន្តដេញថ្លៃតាមOnline

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនឹង បើកការលក់ដេញថ្លៃonline នូវរថយន្តប្រើរួចមួយចំនួន ដល់សាធារណៈជនទូទៅ ។

ទីតំាងលក់រថយន្តដេញថ្លៃ:
ការដេញថ្លៃប្រព្រឹត្តទៅនៅលើវិបសាយ (website): https://online-auction.state.gov/km-KH

កាលបរិចេ្ឆទ និង ពេលវេលា:
ការដេញថ្លៃ នឹងបើកទទួលការចូលរួមពីបណ្តាសាធារណៈជនចាប់ពីវេលាម៉ោង៨ព្រឹក ថ្ងៃច័ន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ រហូតដល់ថ្ងៃច័ន្ទទី ១១ ខែឧសភា ឆ្នាំ២០២០ ម៉ោង៥ល្ងាច បិទការដេញថ្លៃ។ ស្ថានទូតនឹងធ្វើការសរុបលទ្ធផលនៃការដេញថ្លៃ ដោយមានការចូលរួមអង្កេតពិនិត្យពីមន្រ្តីគយរដ្ឋាករកម្ពុជា។ អ្នកឈ្នះសំរាប់ឡូត៍នីមួយៗនឹងត្រូវបានទាក់ទងដើម្បីជូនជាដំណឹង។

លក្ខខណ្ឌនៃការលក់:

  • រថយន្តនឹងត្រូវលក់ជូនដល់អ្នកដេញថ្លៃ ដែលឲ្យតំលៃខ្ពស់បំផុត។
  • រថយន្តដែលបានលក់ដូចឃើញតាមរូបភាពស្រាប់ ពុំអាចប្តូរជាប្រាក់វិញ និង គ្មានការធានាឡើយ។ អ្នកដេញថ្លៃអាចចូលមើលរូបភាពរថយន្តនីមួយៗនៅលើវេបសាយដេញថ្លៃ។
  • ស្ថានទូតសហរដ្ឋអាមេរិករក្សាសិទ្ធិក្នុងការច្រានចោលនូវការដេញថ្លៃណាមួយដែលខ្លួនយល់ឃើញថាមិនសមនឹងតំលៃនៃរថយន្ត ឬក៏មានភស្តុតាងបញ្ជាក់ថា មានការសមគំនិតគ្នា ការឃុបឃិត ឬ ការទទួលសំណូកណាមួយ។
  • ការបង់ប្រាក់ៈ អ្នកដេញថ្លៃឈ្នះ ត្រូវបង់បា្រក់គ្រប់ចំនួន ឬបង់ប្រាក់កក់ ១០% ដែលគេមិនអាចទារយកមកវិញបាន ក្នុងអំឡុងពេល២៤ម៉ោងដែលត្រូវបានទាក់ទង។ ប្រាក់កក់នេះនឹងត្រូវបានទុកជាអាសារបង់ បើសិនជាប្រាក់នៅសល់ដទៃទៀតមិនត្រូវបានបង់ក្នុងអំឡុងពេល ៩៦ម៉ោង ទៅគណនេយ្យធនាគារ របស់ស្ថានទូត។ គេអាចយករថយន្តចេញបានបន្ទាប់ពីបង្ហាញសំណៅនៃភស្តុតាងថា បានបង់ពន្ធហើយ ទៅក្រុមការងារទទួលបន្ទុកការលក់ដេញថ្លៃរបស់ស្ថានទូត នៅក្នុងរយៈពេល ២ សប្តាហ៍បន្ទាប់ពីការលក់។ អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ ឬក្រសួងមន្ទីរនានាអាចសាកសួរទៅមន្រ្តីគយកម្ពុជា អំពីនិតិវិធីលើកលែងពន្ធអាករផ្សេងៗ។
  • កាតព្វកិច្ចពន្ធនាំចូលរថយន្តនិងអាករផ្សេងៗបន្ទុករបស់អ្នកដេញថ្លៃ។ អត្រាបង់ពន្ធគិតជាភាគរយត្រូវបានកំណត់ដោយសមត្ថកិច្ចគយនិងរដ្ឋាករកម្ពុជា។ ការគណនាពន្ធនាំចូលគឺយកតម្លៃដែលដេញថ្លៃឈ្នះគុណនឹងអត្រាភាគរយដែលបានកំណត់នៅលើរថយន្តនីមួយៗ។
  • រាល់ការរៀបចំ និងចំណាយនៅក្នុងការយកចេញនូវរថយន្តដែលដេញថ្លៃបាន គឺជាបន្ទុករបស់អ្នកដេញថ្លៃ។
  • នៅក្នុងករណីដែលអ្នកទិញខកខានមិនបានយករថយន្តដែលទិញបាននោះចេញពីទីតាំងលក់ ត្រឹមម៉ោង ៥ ល្ងាច ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២០, តាមការសំរេចរបស់ខ្លួន ស្ថានទូតអាមេរិកនៅភ្នំពេញ អាចទាមទារថ្លៃថែររក្សាទុករថយន្តដែលអាចកើនឡើងរហូតដល់តំលៃនៃការដេញថ្លៃ ដែលបន្ទាប់ពីហ្នឹង អ្នកដេញថ្លៃបានបាត់បង់សិទ្ធិក្នុងការយករថយន្តដែលទិញបាននោះ ហើយនិងប្រាក់ទាំងអស់ដែលបានបង់។
  • ដើម្បីយករថយន្តចេញពីទីតាំងលក់បាន អ្នកទិញត្រូវបង្ហាញបង្កាន់ដៃបង់ប្រាក់ទៅគណនេយ្យធនាគាររបស់ស្ថានទូតអាមេរិកគ្រប់ចំនួន សំណៅនៃការបង់ពន្ធរថយន្ត និងសំណៅនៃឯកសារលើកលែងពន្ធរថយន្ត (ចំពោះស្ថាប័នដែលស្នើរសុំការលើកលែងពន្ធ)។
  • បុគ្គលិករបស់ស្ថានទូតអាមេរិកដែលធ្វើការទាក់ទងនឹងផ្នែកភស្តុភាក្នុងការដេញថ្លៃនេះត្រូវបានហាមមិនអោយធ្វើការដេញថ្លៃទេ។
  • សម្រាប់ពត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០២៣ ៧២៨ ៥០៣ រៀងរាល់ម៉ោងធ្វើការ។