ដំណឹងលក់ឥវ៉ាន់ដេញថ្លៃ

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនឹង​​​​​​​​ ធ្វើការលក់ដេញថ្លៃ​​​ឡាយឡុងនូវឥវ៉ាន់ប្រើប្រាស់រួចដូចជាម៉ាស៊ីនភ្លើង គ្រឿងសង្ហារឹម និងសម្ភារៈផ្សេងទៀត ដល់សាធារណៈ​ជនទូទៅ​​​​​​​​ ។

ទីតំាងលក់ឥវ៉ាន់ដេញថ្លៃ:

ឃ្លាំងស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ​ អាគារលេខ​ ១៧៨២​ ផ្លូវជាតិលេខ ៥ សង្កាត់ទួលសង្កែ ខ័ណ្ឌឬស្សីកែវ (ខាងជើងស្ពានមិត្តភាព កម្ពុជា ជប៉ុន)។

កាលបរិចេ្ឆទ​ និង ពេលវេលា:

ថ្ងៃព្រហស្បត៏ទី ២៤ ខែ ឩសភា ឆ្នាំ ២០១៩

ម៉ោង​ ៨:00  ព្រឹក​ ០៩:00  ព្រឹក:អាចចូលពិនិត្យមើលនូវឥវ៉ាន់សំរាប់ដេញថ្លៃបាន។​

ម៉ោង ០៩:​00 ព្រឹក ១២:​០0 រសៀល:​ ការដេញថ្លៃចាប់ផ្តើម អ្នកចូលរួមដេញថ្លៃអាចទម្លាក់ប័ណ្ណដេញថ្លៃសំរាប់ឡូត៍ដែលខ្លួនពេញចិត្តបាន។

១២:​០0 រសៀលៈ បិទការដេញថ្លៃ។ ស្ថានទូតនឹងបើកប្រអប់ដេញថ្លៃនារសៀលថ្ងៃខែឆ្នាំដដែល ដោយមានការចូលរួមអង្កេតពីមន្រ្តីគយរដ្ឋាករ។ អ្នកឈ្នះសំរាប់ឡូត៍នីមួយៗនឹងត្រូវបានទាក់ទង។

លក្ខខណ្ឌនៃការលក់:

  • ឥវ៉ាន់នឹងត្រូវលក់ជូនដល់អ្នកដេញថ្លៃ ដែលឲ្យតំលៃខ្ពស់បំផុត​។​
  • ឥវ៉ាន់ដែលបានលក់ដូចឃើញនៅនឹងកន្លែងស្រាប់​ ពុំអាចប្តូរជាប្រាក់វិញ និង គ្មានការធានាឡើយ។​
  • ស្ថានទូតសហរដ្ឋអាមេរិករក្សាសិទ្ធិក្នុងការច្រានចោលនូវការដេញថ្លៃណាមួយដែលខ្លួនយល់ឃើញថាមិនសមនឹងតំលៃនៃឥវ៉ាន់ ឬក៏មានភស្តុតាងបញ្ជាក់ថា​ មានការសមគំនិតគ្នា ការឃុបឃិត ឬ ការទទួលសំណូកណាមួយ។
  • ការបង់ប្រាក់ៈ អ្នកដេញថ្លៃបាន ត្រូវបង់បា្រក់គ្រប់ចំនួនជាសាច់បា្រក់សុទ្ធភ្លាមៗ ឬបង់ប្រាក់កក់ ១០%​ ដែលគេមិនអាចទារយកមកវិញបាន ក្នុងអំឡុងពេល២៤ម៉ោងដែលត្រូវបានទាក់ទង។ ប្រាក់កក់​នេះ​នឹងត្រូវបានទុកជាអាសារបង់ បើសិនជាប្រាក់នៅសល់ដទៃទៀត​មិនត្រូវ​បានបង់ក្នុងអំឡុងពេល ៩៦ម៉ោង ទៅបេឡារបស់ស្ថានទូត។ គេអាចយកឥវ៉ាន់ចេញបានបន្ទាប់ពីបង្ហាញសំណៅ​នៃភស្តុតាងថា បានបង់ពន្ធហើយ ទៅក្រុមការងារទទួបន្ទុកការលក់ដេញថ្លៃ​របស់ស្ថានទូត នៅក្នុងរយៈ​ពេល​ ២ សប្តាហ៍​បន្ទាប់ពីការលក់។ អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ ឬក្រសួងមន្ទីរនានាអាចសាកសួរទៅមន្រ្តីគយកម្ពុជាអំពីនិតិវិធី​លើកលែងពន្ធ។
  • រាល់ការរៀបចំ និងចំណាយនៅក្នុងការយកចេញ​នូវឥវ៉ាន់ដែលដេញថ្លៃបាន គឺជាបន្ទុក​របស់អ្នកទិញ។
  • នៅក្នុងករណីដែលអ្នកទិញខកខាន​មិនបានយកឥវ៉ាន់ដែលទិញបាននោះចេញពីទីតាំងលក់ ត្រឹមម៉ោង ៥ ល្ងាច ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៩, តាមការសំរេចរបស់ខ្លួន ស្ថាន​ទូតអាមេរិក​នៅភ្នំពេញ អាចទារថ្លៃថែររក្សាទុកឥវ៉ាន់​ដែលអាចកើនឡើងរហូតដល់តំលៃនៃការដេញថ្លៃ ដែលបន្ទាប់ពីហ្នឹង អ្នកដេញថ្លៃបានបាត់បង់សិទ្ធិ​ក្នុងការយកឥវ៉ាន់​ដែលទិញបាន​នោះ ហើយនិងប្រាក់ទាំងអស់ដែលបានបង់។
  • ដើម្បីយកឥវ៉ាន់ចេញពីទីតាំងលក់បាន គេត្រូវបង្ហាញបង្កាន់ដៃមានចុះហត្ថលេខា ដែលចេញដោយបេឡារបស់ស្ថានទូតអាមេរិក ដែលមានបង្ហាញការបានបង់ថ្លៃពេញ សំណៅ​នៃការបង់ពន្ធឥវ៉ាន់និងសំណៅ​នៃឯកសារលើកលែងពន្ធឥវ៉ាន់(ចំពោះស្ថាប័នដែលសុំការលើកលែងពន្ធ)។
  • បុគ្គលិករបស់ស្ថានទូតអាមេរិកដែលធ្វើការទាក់ទងនឹងផ្នែកភស្តុភា​ក្នុងការដេញថ្លៃ​នេះត្រូវបានហាមមិនអោយធ្វើការដេញថ្លៃទេ។