ទស្សនកិច្ចឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក Melissa A. Brown មកកាន់ព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មាន
ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣

ភ្នំពេញ ៖ លោកស្រី Melissa A. Brown ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១៣ ដល់ទី ១៥ ខែធ្នូ ឆ្នាំ ២០២៣។​​  

លោកស្រីឧបការីរងរដ្ឋមន្ត្រីការបរទេស Brown បានជួបជជែកពិភាក្សាក្នុងន័យស្ថាបនា លើបញ្ហាទ្វេភាគី និង​តំបន់ ជាមួយមន្ត្រីជាន់ខ្ពស់នៃរារដ្ឋាភិបាល​កម្ពុជា ដោយរួមមាន​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល និងមន្ត្រីជា​រដ្ឋលេខាធិការក្រសួងការបរទេស លោក គង់ ភោគ និង​លោក មាស គឹមហេង ។ 

លោកស្រីឧបការីរងរដ្ឋមន្រ្តីការបរទេស Brown បានបញ្ជាក់ពីមិត្តភាពយូរលង់ រវាងប្រជាជនកម្ពុជា និងប្រជាជនអាមេរិក និងតួនាទីដ៏​មានសារសំខាន់​នៃជំនួយអភិវឌ្ឍន៍ និងជំនួយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលជាច្រើនទសវត្សរ៍​មកលោកស្រីបានគូសបញ្ជាក់ពីកិច្ចសហការទ្វេភាគីជាប់លាប់ លើការការពារកុមារ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអន្តរជាតិ ការប្រែប្រួលអាកាសធាតុ បេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដោយទន្ទឹមនឹងនោះ លោកស្រីបានថ្លែងសង្កត់ធ្ងន់​ថា ទំនាក់ទំនងទ្វេភាគីនឹងមានការកែលម្អ ដោយមានដំណើរទៅមុខនៅប្រទេសកម្ពុជា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ព្រមទាំង​ការពារអធិបតេយ្យ​​ភាពជាតិ 

នៅក្នុងអំឡុងពេលនៃទស្សនកិច្ចរបស់លោកស្រី លោកស្រីឧបការីរង Brown ក៏​បានជួបផងដែរ ជាមួយអ្នកធ្លាប់រងគ្រោះដោយការជួញដូរមនុស្ស ធ្វើកិច្ចពិភាក្សាតុមូលជាមួយអ្នកសារព័ត៌មាន ធ្វើការប្រាស្រ័យជាមួយអ្នកបានចូលរួម​​ក្នុងកម្មវិធីផ្លាស់ប្តូរ ក្រោមគម្រោងគំនិតផ្តួចផ្តើមស្តីពីមេដឹកនាំវ័យក្មេងនៅអាស៊ីអាគ្នេយ៍ ហើយ​​បានទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដែលបានទទួលបានការឧបត្ថម្ភគាំទ្រពីមូលនិធិឯកអគ្គរដ្ឋទូតអាមេរិក​ សម្រាប់ការអភិរក្សវប្បធម៌ 

###