លោក Antony J. Blinken
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក
ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២១
តាងនាមឱ្យសហរដ្ឋអាមេរិក ខ្ញុំសូមផ្ញើនូវសារជូនពរដ៏កក់ក្តៅបំផុតអំពីខ្ញុំ ជូនដល់ប្រជាជននៃប្រទេសកម្ពុជា ក្នុងពេលដែលប្រទេសនេះធ្វើការប្រារព្ធខួបលើកទី ៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី ៩ វិច្ឆិកា ។
សហរដ្ឋអាមេរិក រង់ចាំធ្វើការជាមួយប្រទេសកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន ដើម្បីរក្សានូវសន្តិភាព និងសន្តិសុខ តាមរយៈភាពដឹកនាំដ៏រឹងមាំ លើការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។ យើងនឹងបន្តឈរជាមួយប្រជាជនកម្ពុជា ស្របពេលដែលពួកគេបន្តរកនូវអនាគតមួយប្រកបដោយភាពរុងរឿង ប្រជាធិបតេយ្យ និងឯករាជ្យ ហើយស្របពេលដែលពួកគេ អបអរពីតម្លៃការចែករំលែករវាងប្រជាជនកម្ពុជានិងអាមេរិក។ សហរដ្ឋអាមេរិក ក៏ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធផងដែរជាមួយអ្នក ដើម្បីស្តារប្រទេសឱ្យប្រសើឡើងវិញពីជំងឺរាតត្បាតមួយនេះ។
សូមអបអរសាទរ ប្រជាជនកម្ពុជា ក្នុងទិវាបុណ្យឯករាជ្យជាតិកម្ពុជា ។