ទីភ្នាក់ងារជំនួយអាមេរិក USAID ប្រកាសអនុវត្តគម្រោងថ្មីមួយដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា

សម្រាប់ការផ្សព្វផ្សាយបន្ទាន់ 

ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២២ ˗  សហគមន៍មូលដ្ឋាន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងតំណាងរាជរដ្ឋាភិបាល  កម្ពុជា បានចូលរួមពិធីអបអរសមិទ្ធផលនៃផលប័ត្របរិស្ថានរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID និងប្រកាស អនុវត្តគម្រោងថ្មីមួយ ដែលមានឈ្មោះថា USAID មរតកបៃតង ក្រោមថវិកាសរុប ២៤ លានដុល្លារអាមេរិក និងមានរយៈពេល ឆ្នាំ។ តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID  រដ្ឋាភិបាលសហរដ្ឋអាមេរិក បានគាំទ្រដល់ ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាដែលរស់នៅក្បែរតំបន់ការពារនានា អស់រយៈពេលជាងមួយទសវត្សរ៍មក   ហើយ។ 

គម្រោងនេះ អនុវត្តដោយក្រុមហ៊ុន Tetra Tech ARD នឹងប្រើវិធីសាស្រ្ត ប្រព័ន្ធទីផ្សារដើម្បីគាំទ្រដល់ការ  អភិរក្សនិងការអភិវឌ្ឍប្រកបដោយចីរភាព នៅតំបន់កែវសីមាក្នុងខេត្តមណ្ឌលគិរី តំបន់លំផាត់ក្នុងខេត្តរតនៈគិរី តំបន់សៀមប៉ាងក្នុងខេត្តស្ទឹងត្រែង និងតំបន់ជួរភ្នំក្រវាញ។ 

លោក Benjamin Wohlauer ភារៈធារីនៃស្ថានទូតសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា៖ សហរដ្ឋអាមេរិកប្តេជ្ញាក្នុងការដោះស្រាយវិបត្តិអាកាសធាតុសកលជាមួយដៃគូកម្ពុជានានា។ គម្រោង USAID មរតកបៃតង នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាច្រើន ដើម្បីបង្កើតឱកាសការងារ និងគំរូអាជីវកម្មវៃឆ្លាតចំពោះអាកាសធាតុ ដែលលើកកម្ពស់ការអភិរក្ស និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា។ 

គម្រោង USAID មរតកបៃតង មានគោលបំណងពង្រីកការលក់ឥណទានកាបូននៅតំបន់កែវសីមា និងជួរភ្នំ ក្រវាញ ខណៈបង្កើនប្រាក់ចំណូល និងឱកាសការងារសម្រាប់សហគមន៍ដែលពឹងអាស្រ័យលើព្រៃឈើ។ គម្រោងនេះ នឹងគាំទ្រដល់និរន្តរភាពនៃមរតកព្រៃបៃតងរបស់ប្រទេសកម្ពុជា តាមរយៈការអភិវឌ្ឍប្រព័ន្ធទីផ្សារប្រកប ដោយចីរភាពនិង មានលក្ខណៈអំណោយផលដល់អាកាសធាតុ។ 

គម្រោង USAID មរតកបៃតង នឹងធ្វើការជាមួយសហគមន៍មូលដ្ឋាន អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីជួយប្រជាជនកម្ពុជាសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ 

លោក កែវ សុជាតិ នាយកប្រតិបត្តិនៃអង្គការ សន្សំម្លប់ព្រៃ បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមជីវភាពរស់នៅនិង សកម្មភាពរបស់កម្មវិធីស្រូវមិត្តភាពសង្រ្គោះសត្វព្រៃ (Ibis Rice រឺស្រូវត្រយ៉ងបានផ្តល់អត្ថប្រយោជន៍ ផ្ទាល់ដល់សហគមន៍មូលដ្ឋាន។ វាមានសារៈសំខាន់ណាស់ដែលយើងបន្តថែរក្សានិងការពារធនធានធម្មជាតិ ដែលសហគមន៍ទាំងនេះពឹងអាស្រ័យយ៉ាងខ្លាំង’’ 

### 

សម្រាប់ព័ត៌មានបន្ថែម៖
លោកស្រី វ៉េនេស្កា លីស (Vaneska Litz)
ប្រធានគម្រោង USAID មរតកបៃតង
Vaneska.Litz@tetratech.com