នួននិស្សិតកម្ពុជា កំពុងសិក្សា​នៅសហរដ្ឋអាមេរិក កើនឡើងខ្ពស់

យោងតាមរបាយការណ៍​ថ្មីមួយបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំនួនិស្សិតដែលបានិក្សា​នៅ ក្នុងហាវិទ្យាល័យ និងសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់នៅឆ្នាំ ២០១៩២០២០ ដោយមានកំណើន ៨,៣% លើសឆ្នាំលើសឆ្នាំមុន។ 

 របាយការណ៍ Open Doors ឆ្នាំ ២០២០ ស្តីពីការផ្លាស់ប្តូរ​​ផ្នែកសិក្សាអប់រំអន្តរជាតិ បានបង្ហាញឲ្យឃើញថា និស្សិតកម្ពុជាចំនួន ៧៤២ នាក់បានរៀន​នៅក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ក្នុងសហរដ្ឋអាមេរិកដែលជាកំណើនលើសឆ្នាំ ២០១៨២០១៩ ដែលមានចំនួន ៦៨៥ នាក់។ ចំនួននេះ បន្តនិន្នាការ វិជ្ជមាន ដែលមាន​នៅក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ។ 

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ៖ “នេះជាព័ត៌មានដ៏ប្រពៃ និងគួរឲ្យលើកទឹកចិត្ត។ យើងក៏រីករាយផងដែរ ដែលនិស្សិតកម្ពុជាមើលឃើញពីតម្លៃពិតប្រាកដ​នៃផ្នែកឧត្តមសិក្សា​របស់អាមេរិក។ ការមាននិស្សិតខ្មែរសិក្សា​នៅក្នុងសហរដ្ឋអាមេរិក​ គឺជាការល្អសម្រាប់​ប្រទេសយើងទាំងពីរ ហើយវាពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន​របស់យើង”។ 

 សហរដ្ឋអាមេរិកគឺជាគោលដៅទី១ នៅក្នុងពិភពលោក សម្រាប់និស្សិតអន្តរជាតិ ដោយមាននិស្សិតអន្តរជាតិចំនួនជាង ១ លាននាក់ នៅឆ្នាំ ២០១៩ – ២០២០។ 

 ស្ថានទូត​នៃសហរដ្ឋអាមេរិកនៅកម្ពុជា ជំរុញឱកាសសម្រាប់ឲ្យនិស្សិតកម្ពុជា បានសិក្សា​នៅសហរដ្ឋអាមេរិក តាមរយៈមជ្ឈមណ្ឌល EducationUSA របស់ខ្លួន និងសាកលវិទ្យាល័យបញ្ញាសាស្រ្ត នៅភ្នំពេញ។ ស្ថានទូតថែមទាំងជំរុញឱកាសនេះផងដែរ តាមរយៈសកម្មភាព​នៅតាមបណ្ណាល័យ​របស់ស្ថានទូត ដែលស្ថិតនៅតាមទីតាំងចំនួន ៤ នៅប្រទេសកម្ពុជា និងនៅតាមសាលានានា​នៅកម្ពុជា ទូទាំងប្រទេស។ 

 ស្ថានទូតសហរដ្ឋអាមេរិកមានទំនាក់ទំនងជាមួយនិស្សិតកម្ពុជា ពីព្រោះការអប់រំអន្តរជាតិជំរុញទំនាក់ទំនងយូរអង្វែង និងការផ្លាស់ប្តូរចំណេះដឹងគ្នា រវាងសហគមន៍​ក្នុងសហរដ្ឋអាមេរិក និងប្រទេសនានា នៅទូទាំងពិភពលោក។ និស្សិតអន្តរជាតិធ្វើឲ្យថ្នាក់រៀន សាលារៀន និងសហគមន៍​នានាមានភាពចម្រុះគ្រប់បែបយ៉ាង  ដែលនៅតែបន្តផ្តល់លទ្ធផល ទោះបីជាពួកគេត្រឡប់មកមាតុភូមិវិញយូរហើយក្តី។ 

 របាយការណ៍ Open Doors ត្រូវបានចេញផ្សាយប្រចាំឆ្នាំដោយវិទ្យាស្ថានអប់រំអន្តរជាតិ ដោយសហការជាមួយការិយាល័យកិច្ចការអប់រំ និងវប្បធម៌​នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ ចំពោះព័ត៌មានលម្អិតបន្ថែមស្តីពីការអង្កេត​របស់របាយការណ៍​នេះ និងលទ្ធផលនានា សូមចូលមើលគេហទំព័រ​ https://www.iie.org/opendoors 

 ###