សេចក្តីប្រកាសព័ត៌មាន
លោកស្រី MORGAN ORTAGUS, អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក
ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០
តាងនាមឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងសព្ទសាធុការពរដល់ប្រជាជនកម្ពុជា សូមឲ្យមានសេចក្តីសុខសប្បាយ នៅក្នុងពេលចូលឆ្នាំខ្មែរ ដែលចាប់ផ្តើមនៅថ្ងៃទី១៣ ខែមេសា។
ឆ្នាំនេះ ពេលនេះ បង្ហាញឲ្យឃើញនូវវប្បធម៌ដ៏សម្បូរបែប របស់ព្រះរាជាណាចក្រកម្ពុជា។ ប្រជាជនអាមេរិក វាយតម្លៃខ្ពស់ចំពោះវប្បធម៌របស់អ្នក និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន នៃប្រទេសយើងទាំងពីរ។ ទំនាក់ទំនងនេះ ធ្វើឲ្យយើងមានការតាំងចិត្ត ក្នុងការដោះស្រាយបញ្ហាប្រឈមជាសាកល ដែលកំពុងមាននៅចំពោះមុខយើង ហើយយើងពិតជាជឿថា មិត្តភាពរបស់យើងនឹងមានភាពកាន់តែជ្រាលជ្រៅ នៅក្នុងពេលរាប់ឆ្នាំទៅមុខទៀត។
សូមទទួលយកនូវសព្ទសាធុការពររបស់យើង នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីនេះ។ សូមឲ្យឆ្នាំជូតនេះ នាំមកនូវសំណាងល្អដល់គ្រប់គ្នា។