សេចក្តីប្រកាសពត៌មាន
ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៩
គម្រោង៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្តល់ថវិកាជាង ១៧ លានដុល្លា សម្រាប់កំណើន និងការអភិវឌ្ឍ វារីវប្បកម្មត្រីទឹកសាប នៅកម្ពុជា។ គំរោង CAST ដែលទទួលថវិកាពីកម្មវិធីស្បៀងអាហារដើម្បី ការអភិវឌ្ឍ របស់ក្រសួងកសិកម្ម សហរដ្ឋអាមេរិក ស្របនឹងផែនការយុទ្ធសាស្រ្តសំរាប់ការអភិវឌ្ឍវិស័យវារីវប្បកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា។ វានឹងជួយបង្កើនលទ្ធភាពក្នុងការទទួលបានត្រី “សំរាប់បង្កាត់ពូជ” និងចំណីត្រី ហើយពង្រឹងបណ្តាញទាក់ទងទាំងអស់ នៅក្នុងសកម្មភាពផលិតកម្ម និងផ្តល់សេវាសំរាប់ទីផ្សារ ចាប់ពីកន្លែងបង្កាត់ពូជ ដល់អ្នកចិញ្ចឹម អ្នកទិញ និងអ្នកចែកចាយត្រី។ ប្រទេសកម្ពុជានឹងទទួលប្រយោជន៍ពីកំណើននៃទំនុកចិត្ត និងការមានត្រីល្អចិញ្ចឹមនៅកម្ពុជា ដែលត្រូវបានចិញ្ចឹម និងទុកដាក់តាមបទដ្ឋានត្រឹមត្រូវ។ លើសពីនេះទៀត សេដ្ឋកិច្ចជាតិនឹងទទួលបានអត្ថប្រយោជន៍ ដោយសារកម្ពុជាចូលរួមជាមួយទីផ្សាពិភពលោក ជាអ្នកប្រើប្រាស់ និងផ្គត់ផ្គង់ផលិតផលវារីវប្បកម្មត្រីទឹកសាបប្រកបដោយគុណភាពល្អ ហើយត្រូវបានចិញ្ចឹមនៅក្នុងស្រុក។
ថវិកា៖ ១៧,១ លានដុល្លា សំរាប់រយៈពេល ៥ ឆ្នាំ
ដៃគូ៖ សាកលវិទ្យាល័យ Kansas State University, Auburn University, World Vision ដៃគូសំខាន់ៗនៅក្នុងវិស័យឯកជន និងវិស័យសាធារណៈនៅកម្ពុជា ដែលរួមមានសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យបាត់ដំបង
អ្នកទទួលផល៖
- អ្នកចិញ្ចឹមត្រីទឹកសាបសំរាប់ធ្វើពាណិជ្ជកម្ម
- កន្លែងផលិតចំណីត្រី កន្លែងបង្កាត់ពូជ ភ្នាក់ងារផ្សព្វផ្សាយ អ្នកលក់ដុំ/រាយ ស្ថាប័នហិរញ្ញវត្ថុ និស្សិត និងសហគ្រាសខ្នាតតូច/មធ្យមដទៃទៀត នៅក្នុងសកម្មភាពពាណិជ្ជកម្មផ្នែកវារីវប្បកម្ម
- ភូមិសាស្រ្ត៖ ផ្សារធំៗ នៅភ្នំពេញ និងសៀមរាប រួមទាំងខេត្តចំនួន ៦ គឺខេត្តកណ្តាល កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង និងពោធិសាត់។
ខ្លីៗស្តីពីសកម្មភាព៖
- ការផ្ទេរបច្ចេកទេសសំរាប់សកម្មភាពពាណិជ្ជកម្ម ដែលជំរុញដោយវិស័យឯកជន ដើម្បីជំរុញកំណើនទីផ្សារ ហើយបង្កើនការផ្គត់ផ្គង់នៃផលិតផលក្នុងស្រុកនៅកម្ពុជា គឺត្រីដែលធានាគុណភាពហើយលក់ក្នុងតំលៃប្រកួតប្រជែង។
- សកម្មភាពចំនួន ១០ ដែលរួមមាន៖
- ការបង្កើតសមាគមជាតិវារីវប្បកម្ម និងអង្គការកសិករសំខាន់ៗ តាមកំលាំងទីផ្សារ
- ការផ្តល់ពូជនិងចំណីត្រីសំរាប់វារីវប្បកម្ម និងការភ្ជាប់បណ្តាញទីផ្សារ
- សកម្មភាពផ្សព្វផ្សាយដឹកនាំដោយវិស័យឯកជន
- ការស្រាវជ្រាវ/កសិដ្ឋានបង្ហាញ និងមជ្ឈមណ្ឌលបណ្តុះបណ្តាល ដឹកនាំដោយសាកលវិទ្យាល័យក្នុងស្រុក
- យុទ្ធនាការរកទីផ្សារលក់ត្រីល្អ
- លទ្ធភាពទទួលបានថវិកាសំរាប់ក្រុមអ្នកធ្វើសកម្មភាពចិញ្ចឹម និងផ្តល់សេវា
- ការគោរពតាមបទដ្ឋានអនាម័យ និងការមិនស្អុយខូច។
CAST ផ្សាភ្ជាប់ជាមួយនឹងពាណិជ្ជកម្ម និងការអភិវឌ្ឍន៍៖ ការអនុវត្តនៅពេលបច្ចុប្បន្ននេះ ទាក់ទងនឹងវារីវប្បកម្ម បានដាក់សម្ពាធដែលមិនមាននិរន្តភាពទៅលើពូជ និងចំណីរបស់ត្រីក្នុងធម្មជាតិ។ ផលិតផលសណ្តែកសៀងផ្តល់ប្រភពប្រូតេអ៊ីនថោកល្មម ដែលអាចជំនួសបានខ្លះនូវប្រូតេអ៊ីនពីសាច់ត្រី ដែលជាការធានាបាននូវសោហ៊ុយទាបក្នុងការផលិត ការនេសាទត្រីពីធម្មជាតិដែលអាចធានានិរន្តភាព គុណភាពទឹកល្អ និងប្រូតេអ៊ីនពីប្រភពវារីវប្បកម្មក្នុងតំលៃសមរម្យ។ការផ្តត់ផ្គង់សណ្តែកសៀងបានជាប់លាប់បំពេញបន្ថែមលើសមាធាតុផ្សំនៃចំណីដែលមាននៅក្នុងស្រុក ហើយមានតួនាទីសំខាន់ក្នុងកំណើននៃវារីវប្បកម្មសំរាប់ការធ្វើពាណិជ្ជកម្ម នៅកម្ពុជា។