ពិព័រណ៍ស្តីពីការសិក្សានៅក្នុងសហរដ្ឋអាមេរិក ឆ្នាំ២០២០

សម្រាប់ចេញផ្សាយ                                                                                                  

ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២០

២០២០/០៨

 

ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ មានសេចក្តីរីករាយសូមប្រកាសពី ពិព័រណ៍ឆ្នាំ ២០២០ ស្តីពីការសិក្សានៅក្នុងសហរដ្ឋអាមេរិក ដែលនឹងត្រូវរៀបចំនៅ ភ្នំពេញ និងសៀមរាប ។ ដោយមានការជួយពីស្ថានទូតអាមេរិកនៅភ្នំពេញ មជ្ឈមណ្ឌល EducationUSA នៅកម្ពុជា បានរៀបចំពិពិព័រណ៍បែប​នេះ ដើម្បីបង្ហាញពីឱកាសសិក្សា និងធ្វើការផ្លាស់ប្តូរគ្នាផ្នែកការសិក្សា​នៅក្នុងសហរដ្ឋអាមេរិក​ សម្រាប់សិស្សនិស្សិតកម្ពុជា។ ពិព័រណ៍​នេះ គឺជាកន្លែងពិសេសមួយ​សម្រាប់ឲ្យ សិស្ស និស្សិតកម្ពុជា ធ្វើការទាក់ទងជាមួយស្ថាប័នឧត្តមសិក្សា​នៅក្នុងសហរដ្ឋអាមេរិក ហើយស្វែងយល់ពីអត្ថប្រយោជន៍​ក្នុងការទទួលបានការសិក្សា ​នៅក្នុងសាកលវិទ្យាល័យ​នៅសហរដ្ឋអាមេរិក។

 ពិព័រណ៍EducationUSA នឹងប្រព្រឹត្តទៅ នៅខេត្តសៀមរាប នៅថ្ងៃចន្ទ ទី ២ ខែមិនា ឆ្នាំ ២០២០ ចាប់ពីម៉ោង ៨:៣០ ព្រឹក ដល់ម៉ោង ១១:៣០ ព្រឹក នៅសណ្ឋាគារ Somadevi Angkor Resort & Spa ។ នៅភ្នំពេញ ពិព័រណ៍​នេះនឹងបើកនៅថ្ងៃអង្គារ ទី ៣ ខែមិនា ឆ្នាំ ២០២០ ពីម៉ោង ២:០០ រសៀល ដល់ម៉ោង ៦:០០ ល្ងាច នៅសាលប្រជុំធំ​នៃសណ្ឋាគារ Cambodiana

 តំណាងចំនួន ២០នាក់ មកពីមហាវិទ្យាល័យនិងសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក នឹងជជែកជាមួយសិស្សនិស្សិតកម្ពុជា អំពីកម្មវិធីសិក្សាដែលផ្តល់សញ្ញាប័ត្រ លក្ខខណ្ឌ​ក្នុងការចុះឈ្មោះចូលរៀន និងឱកាសទទួលបានអាហា​រូប​ករណ៍ សម្រាប់សិក្សានៅសហរដ្ឋអាមេរិក។ អ្នកចូលរួមការតាំងពិព័រណ៌ដទៃទៀត នឹងផ្តល់ព័ត៌មានអំពីទិដ្ឋាការសិស្សនិស្សិត  កម្មវិធីផ្លាស់ប្តូររបស់រដ្ឋាភិបាលអាមេរិក និងការផ្តល់ប្រឹក្សាស្តីពីការសិក្សា​នៅសហរដ្ឋអាមេរិក (EducationUSA )។

សិស្សវិទ្យាល័យ​និងនិស្សិតសាកលវិទ្យាល័យ​នៅកម្ពុជា ដែលមានចំណាប់អារម្មណ៍ សិក្សាថ្នាក់ឧត្តម ​នៅសហរដ្ឋអាមេរិក ត្រូវបានស្វាគមន៍​ឲ្យចូលរួម​នៅក្នុងពិព័រណ៍​នេះ ។ ឪពុកម្តាយ​សិស្ស និស្សិតក៏ត្រូវបានស្វាគមន៍ និងលើកទឹកចិត្តឲ្យចូលរួមផងដែរ។

លោក Michael Newbill ភារធារី​នៃស្ថានទូតអាមេរិក និងឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការ​នៃក្រសួងអប់រំ យុវជន និងកីឡា​ នឹងចូលរួមបើកពិព័រណ៍ ហើយទស្សនាពិព័រណ៍នេះ នៅរាជធានីភ្នំពេញ នាថ្ងៃទី ៣ ខែមិនា ឆ្នាំ ២០២០ នៅម៉ោង ២:00 រសៀល។ អ្នកសារព័ត៌មានដែលមានបំណងយកព័ត៌មាន​ក្នុងពិធី​នេះ សូមអញ្ជើញទៅសណ្ឋាគារ Cambodiana ត្រឹម​ម៉ោង ១:៣០ រសៀល។

សូមចូលមើលក្នុងគេហទំព័រ ​https://kh.usembassy.gov/educationusa-fair-2020/ ។ ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកមជ្ឈមណ្ឌលផ្តល់ការ​ប្រឹក្សា​ EducationUSA   ដោយហៅមកទូរស័ព្ទលេខ ០៩២ ៨០៨ ៧៣៦។