ព័ត៌មានស្តីពីវិស័យកសិកម្មនៅកម្ពុជា

  • កសិកម្ម មាន ២២% នៃផលិតផលក្នុងស្រុកសរុប​(GDP) របស់កម្ពុជា ហើយមនុស្សចំនួនប្រហែល ៣ លាននាក់ធ្វើការក្នុងវិស័យ​នេះ។
  • ការនាំចេញ​ក្នុងវិស័យកសិកម្មកម្ពុជា នៅឆ្នាំ ២០១៨ បានឡើងដល់ ៤,២ លានតោន ដោយរួមមានស្រូវអង្ករ ដំឡូង ពោត ម្រេច ស្វាយ និងប្រេងរុក្ខជាតិ។
  • ទំហំពាណិជ្ជកម្មផ្នែកកសិកម្ម រវាងសហរដ្ឋអាមេរិក និងកម្ពុជាមានប្រហែល ២២០ លានដុល្លា ក្នុងមួយឆ្នាំ ហើយអាចមានកំណើនច្រើនថែមទៀត។
  • នៅឆ្នាំ ២០១៨ ទំនិញនាំចេញរបស់កម្ពុជា​ទៅកាន់សហរដ្ឋអាមេរិកមានតម្លៃ ១៥៧ លានដុល្លា ។ នេះគឺជាបរិមាណខ្ពស់បំផុតថ្មីមួយ ដោយភាគច្រើនគឺផលិតផលឈើ (១៣៤ លានដុល្លា) ដោយបន្ទាប់មកមានចំណីសត្វចិញ្ចឹមក្នុងផ្ទះ និងអង្ករ។
  • ផលិតផលកសិកម្មដែលសហរដ្ឋអាមេរិកនាំមកកម្ពុជា នៅឆ្នាំ ២០១៨ មានតម្លៃ ៦២ លានដុល្លា ដែលភាគច្រើនគឺចំណីធ្វើពីសណ្តែកសៀង (១៣ លានដុល្លា) ធញ្ញជាតិសម្រាប់ផលិតស្រាបៀ (១២ លានដុល្លា) ចំណីធ្វើស្រាប់ (៦លានដុល្លា)
  • ទំនិញកសិកម្មនាំចេញ​របស់សហរដ្ឋអាមេរិកមកកម្ពុជាមានកំណើន ៤២២% រវាងឆ្នាំ ២០១០ និង ២០១៨។
  • ពាក់កណ្តាល​នៃផលិតផលសរុបក្នុងស្រុកផ្នែកកសិកម្ម​របស់កម្ពុជាគឺស្រូវ។ កម្ពុជា​ស្ថិត​ក្នុងចំណោមប្រទេសនាំអង្ករចេញលើសគេចំនួន ១០ ប្រទេស​ក្នុងពិភពលោក។​ ដោយបាននាំចេញចំនួន ៦២០ ០០០ តោន នៅឆ្នាំ ២០១៩។
  • មានតែ ៧០% នៃតម្រូវការបន្លែ និងផ្លែឈើរបស់កម្ពុជា​ទេ ដែលផលិតក្នុងស្រុក។ ចំណែកផ្សេងពីហ្នឹងគឺត្រូវបាននាំចូល ពិសេសពីប្រទេសថៃ និងវៀតណាម។
  • កម្មវិធី ដូចជាកម្មវិធីហាវែស Harvest II ផ្តល់មូលនិធិដោយ កម្មវិធី គំនិតផ្តួចផ្តើមសន្តិសុខស្បៀងសម្រាប់អនាគតរបស់រដ្ឋាភិបាលអាមេរិក ក្រោមការគ្រប់គ្រងរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ជំរុញផលិតកម្មដំណាំ ដូចជាស្វាយ ស្វាយចន្ទី និងម្រេច សម្រាប់លក់នៅទីផ្សារ ។
  • គម្រោងការធ្វើពាណិជ្ជកម្មលើវារីវប្បកម្មដើម្បីពាណិជ្ជកម្មមាននិរន្តភាព (CAST) គឺជាគម្រោងស្បៀងអាហារដើម្បីការអភិវឌ្ឍ របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក។ គម្រោង​នេះ​មានបំណងជំរុញឧស្សាហកម្មវារីវប្បកម្មយូរអង្វែង នៅកម្ពុជា ដើម្បីជួយបំពេញតម្រូវការដែលចេះតែមានការកើនឡើង ទៅលើប្រូតេអ៊ីនពីសត្វ និងប្រភពវារីវប្បកម្ម។
  • តម្រូវការរបស់ឧស្សាហកម្មវារីវប្បកម្មរបស់កម្ពុជា លើប្រូតេអ៊ីពីសណ្តែកសៀង ត្រូវបានគេរំពឹងថា នឹងឡើងដល់ ១ សែនតោនក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ ២០៣០។