រដ្ឋាភិបាលសហរដ្ឋអាមេរិក ជួយជនរងគ្រោះដោយទឹកជំនន់ ជាង ២៥០០ គ្រួសារ នៅខេត្តពោធិសាត់

Em Him (M), Pon Chantha, Ray Yeun (M), Kim Mao, Thith Yong with food packages donated in response to the recent floods in Watt Srah Makak Village, Otapang Commune, Bakan District, Pursat Province, Cambodia on 28 October 2020.Photos: WFP

សេចក្តីប្រកាសព័ត៌មាន  

ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២០ 

ស្ថានទូតអាមេរិក បាន​ផ្តល់ជំនួយ​ជា​ស្បៀងអាហារជូន​ដល់​គ្រួសារជាង ២៥០០ នៅខេត្តពោធិសាត់ នៃ​ប្រទេស​កម្ពុជា កាលពី​សប្តាហ៍មុន ដែលជាជំនួយរបស់ ទីភ្នាក់ងារជំនួយអាមេរិក​ USAID និងត្រូវបានចែកចាយ​តាមរយៈ កម្មវិធីស្បៀងអាហារពិភពលោក WFP របស់អង្គការសហប្រជាជាតិ។

ប្រទេសកម្ពុជាកំពុងទទួលរងគ្រោះទឹកជំនន់ខ្លាំងបំផុត ​ក្នុងរយៈពេល ២០ ឆ្នាំមក​នេះ ពិសេស​នៅតាមតំបន់ដែលមិនបានត្រៀមចំពោះទឹកជំនន់ដ៏គំហុកនេះ។ ភ្លៀងខ្លាំងជាប់ៗគ្នា បានបណ្តាលឲ្យមានទឹកជំនន់យ៉ាងរហ័ស ដែលប៉ះពាល់ដល់ខេត្តយ៉ាងតិចចំនួន ១៤ ក្នុងចំណោមខេត្តទាំង ២៥ នៅក្នុងប្រទេស ដោយរួមទាំងរាជធានីភ្នំពេញផងដែរ។ មនុស្ស​ចំនួនជិត ២០០ ០០០ គ្រួសារ បានរងផលប៉ះពាល់ មានមនុស្ស ៤០ នាក់បានស្លាប់ ហើយជាង ១៤ ០០០ នាក់ត្រូវបានជម្លៀស។ ដីកសិកម្មចំនួនជិត ៣៣០ ០០០ ហិកតា និងផ្លូវថ្នល់ប្រវែងជិត ២ ១០០ គីឡូម៉ែត្រ បានរងការខូចខាត ដែលជាហេតុធ្វើឲ្យមានការប៉ះពាល់ដល់បញ្ហាស្បៀងអាហារ និងការប្រកបជីវភាព​រស់នៅ​របស់ប្រជាជន។

អង្គការ WFP បានចែកជំនួយស្បៀងអាហារ កាលពីថ្ងៃទី ២៨ ខែតុលា ទៅដល់គ្រួសាររងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ចំនួន  ៥៦០ គ្រួសារ នៅក្នុងស្រុកចំនួន  នៅក្រុងពោធិសាត់ ស្រុកបាកាន និងភ្នំក្រវាញ នៃខេត្ត​ពោធិសាត់។ គ្រួសារទាំង​នោះត្រូវបាជ្រើសរើសដោយឆ្លងតាមការសម្របសម្រួលជាមួយអាជ្ញាធរខេត្ត ស្រុក និងឃុំ។ មានការផ្តល់អាទិភាព​ទៅលើគ្រួសារ​ដែលស្ថិត​ក្នុងស្ថាន​ភាពងាយរងគ្រោះ ដោយរួមទាំងគ្រួសារដែលត្រូវបានចុះបញ្ជី​នៃកម្មវិធីជំនួយសម្រាប់ភាពក្រីក្ររបស់រដ្ឋាភិបាល និងគ្រួសារដែលមានស្រ្តីជាមេគ្រួសារ ដោយមើលឃើញថា ទឹកជំនន់បានធ្វើឲ្យចំណូល និងស្បៀងនៅសល់ក្នុងគ្រួសារ​របស់គេ ដែលមានតិចស្រាប់​នោះ កាន់តែមានចំនួនតិចទៅៗ។

ទីភ្នាក់ងារជំនួយអាមេរិក USAID បានផ្តល់ថវិកាចំនួនជាង  លានដុល្លារ សម្រាប់ការឆ្លើយតប ការត្រៀមរៀបចំ​សម្រាប់គ្រោះមហន្តរាយ និងការកាត់បន្ថយហានិភ័យនៅកម្ពុជា គិតតាំងពីឆ្នាំ ២០០០ មក។ តាមរយៈគម្រោងស្តីពីភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ សហរដ្ឋអាមេរិក ថែមទាំងកំពុងតែពង្រឹងលក្ខណៈសម្រាប់ការឆ្លើយតប និងការត្រៀមរៀបចំសម្រាប់គ្រោះមហន្តរាយ​នៅក្នុងមូលដ្ឋាន នៅទូទាំងប្រទេសទាំង  ក្នុងតំបន់ទន្លេមេគង្គក្រោម ដោយរួមទាំងប្រទេសកម្ពុជាផងដែរ៕

###