ទស្សនកិច្ចរបស់លោកឧបការីរង​ រដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ Joseph H. Felter​ នៅប្រទេសកម្ពុជា

Joseph H. Felter, Deputy Assistant Secretary of Defense for South and Southeast Asia, Department of Defense

លោកឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ គឺបណ្ឌិត Joseph H. Felter នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា នៅថ្ងៃទី១៥ និងទី១៦ ខែមករា ឆ្នាំ២០១៩។ លោកឧបការីរង Felter នឹងជួបជាមួយលោកឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ដើម្បីពិភាក្សាពីចក្ខុវិស័យរួម ដែលចង់អោយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានភាពបើកចំហ និងមានភាពសេរី និងពិភាក្សាពីការដែលទំនាក់ទំនងរវាងយោធា និងយោធាដ៏ល្អមួយ អាចជួយកម្ពុជាក្នុងការរក្សាអធិបតេយ្យភាពរបស់ខ្លួនបាន ដោយគ្មានការបង្ខិតបង្ខំ ដើម្បីធានាបាននូវសន្តិភាព វិបុលភាព និងឯករាជ្យរបស់ប្រទេសកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ។ បន្ទាប់មក លោកនឹងពិភាក្សាពីជំហានបន្ទាប់ សម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងយោធា និងយោធា នៅពេលដែលរដ្ឋាភិបាលកម្ពុជាមានភាពជឿនលឿនក្នុងការពង្រឹងស្ថាប័ន និងអនុវត្តកំណែទម្រង់ ដែលរួមមានការទំលាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា ហើយអនុញ្ញាតអោយសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយដំណើរការដោយសេរី។