លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងធ្វើទស្សនកិច្ច​នៅកម្ពុជានឹងឡាវ

ក្រសួងការបរទេសសហរដ្ឋអាមេរិក
ការិយាល័យអ្នកនាំពាក្យ

សេចក្តីប្រកាសព័ត៌មាន
ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២

លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងធ្វើទស្សនកិច្ច​នៅប្រទេសកម្ពុជា និងឡាវ

លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនឹងធ្វើដំណើរមកប្រទេសកម្ពុជា និងឡាវ ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែឧសភា។ ទស្សនកិច្ច​នេះ នឹងផ្តោតលើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះ ប្រទេសក្មេងជាងគេ និងមានភាពរស់រវើកបំផុត នៅក្នុងតំបន់​នេះ ដោយពង្រឹងបន្ថែម​នូវមជ្ឈភាពអាស៊ាន
ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ ដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងដែន និងជំរុញឲ្យអនុតំបន់ទន្លេមេគង្គមានវិបុលភាព ភាពបើកចំហ និងសន្តិសុខច្រើនថែមទៀត។

នៅប្រទេសកម្ពុជា លោកឧបការីរដ្ឋមន្រ្តី Kritenbrink នឹងជួបជាមួយលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងមន្ត្រីជាន់ខ្ពស់ដទៃទៀត
ព្រមទាំងយុវជន និងថ្នាក់ដឹកនាំសង្គមស៊ីវិល ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគីរបស់យើង និងការគាំទ្ររបស់អាមេរិក សម្រាប់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន ។

នៅប្រទេសឡាវ លោកឧបការីរដ្ឋមន្រ្តី Kritenbrink នឹងដឹកនាំកិច្ចពិភាក្សាសហរដ្ឋអាមេរិក ឡាវ លើទំនាក់ទំនងទ្វេភាគីគ្រប់ជ្រុងជ្រោយ ដែលនិយាយពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធ សហរដ្ឋអាមេរិក ឡាវ និងជំរុញទំនាក់ទំនងគ្នាស៊ីជម្រៅជាមួយឡាវ ក្នុងនាមជាសហប្រធាន ទាក់ទងនឹងភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ ឆ្នាំ ២០២២។ លោកនឹងជួបជាមួយលោករដ្ឋមន្រ្តីការបរទេស​ Saleumxay Kommasith លោកអនុរដ្ឋមន្រ្តីការបរទេស Thongphane Savanphet និងមន្រ្តីពីគណ:កម្មការទន្លេមេគង្គ។ លោកឧបការីរដ្ឋមន្រ្តីក៏នឹងជួបប្រាស្រ័យផងដែរ ជាមួយអតីតអ្នកចូលរួម​ក្នុងកម្មវិធីផ្លាស់ប្តូរទស្សនកិច្ច របស់ក្រសួងការបរទេសអាមេរិក។

នៅក្នុងប្រទេសទាំងពីរ លោកឧបការីរដ្ឋមន្រ្តី Kritenbrink នឹងពិភាក្សាពីកិច្ចប្រជុំ​កំពូលពិសេស អាស៊ាន អាមេរិក នៅពេលខាងមុខ​នេះ ដែលលោកប្រធានាធិបតី Biden នឹងរៀបចំ​នៅទីក្រុង Washington នៅថ្ងៃទី ១២ និងទី ១៣ ខែឧសភា។