ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញ ជាស្ថាប័នធ្វើប្រតិបត្តិការលទ្ធកម្មធំមួយ ដែលមានការបញ្ជាទិញប្រចាំឆ្នាំក្នុងតម្លៃប្រហែល ៥ លានដុល្លាអាមេរិក ដោយទីភ្នាក់ងារនានាដែលស្ថិតនៅក្រោមស្ថានបេសកកម្មទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា។
ស្ថានទូតសហរដ្ឋអាមេរិកកំពុងស្វែងរកអាជីវករ/ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ធ្វើធុរកិច្ចនាពេលអនាគតជាមួយ ស្ថានទូត លើការផ្គត់ផ្គង់ទំនិញ និង សេវាកម្មផ្សេងៗដល់ខ្លួន ។
ក្នុងគោលបំណងបង្កើនចំនួនអាជីវករ/ក្រុមហ៊ុនដែលយើងមាន យើងសូមអញ្ជើញអាជីវករ/ក្រុមហ៊ុនថ្មីៗ មកចូលរួមវេទិកានេះ ដើម្បីស្វែងយល់ពីឱកាសធុរកិច្ចជាមួយស្ថានទូតសហរដ្ឋអាមេរិក ទាក់ទងនឹងដំណើរការលទ្ធកម្មលើទំនិញ និងសេវាកម្ម ដែលស្ថានទូតទិញជាប្រចាំ ។
អាជីវករដែលមានបំណងចូលរួមវេទិកានេះ សូមធ្វើការទាក់ទងមកការិយាល័យលទ្ធកម្មរបស់ស្ថានទូតសហរដ្ឋអាមេរិកតាមរយៈអ៊ីមែល PhnomPenhProcurement@state.gov អោយបានត្រឹមថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៣ ។
កាលបរិច្ឆេទ និងពេលវេលា៖ ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៣ ម៉ោង ១៤:00 – ១៦:00 រសៀល។
ទីកន្លែង៖ សណ្ឋាគារ សាន់វ៉េ, ផ្ទះលេខ ១ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ កម្ពុជា ។