ថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2022
សូមអានយុទ្ធសាស្ត្រពេញលេញនៅទីនេះ
“យើងមានទស្សនវិស័យអំពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ថាជាតំបន់បើកចំហ មានការតភ្ជាប់ រុងរឿង មានភាពធន់ និងប្រកបដោយសន្តិសុខ ហើយយើងត្រៀមខ្លួនរួចរាល់ក្នុងការធ្វើការរួមជាមួយនឹងអ្នករាល់គ្នាដើម្បីសម្រេចឱ្យបាននូវទស្សនវិស័យនេះ។”លោកប្រធានាធិបតី Joe Biden
កិច្ចប្រជុំកំពូលនៃតំបន់អាស៊ីភាគខាងកើតថ្ងៃទី 27 ខែតុលា ឆ្នាំ 2021
រដ្ឋបាល Biden-Harris បានបោះជំហានជាប្រវត្តិសាស្ត្រ ដើម្បីស្តារឡើងវិញនូវភាពជាអ្នកដឹកនាំរបស់អាមេរិក ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងកែតម្រូវតួនាទីរបស់ខ្លួនសម្រាប់សតវត្សទី 21 ។ ក្នុងឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានធ្វើទំនើបកម្មលើសម្ព័ន្ធភាពយូរអង្វែងរបស់ខ្លួន ធ្វើការពង្រឹងកិច្ចសហការជាដៃគូថ្មីៗ និងបង្កើតឱ្យមានទំនាក់ទំនងប្រកបដោយភាពច្នៃប្រឌិតក្នុងចំណោមដៃគូទាំងនោះ ដើម្បីប្រឈមនឹងបញ្ហាលំបាកជាបន្ទាន់នានា រាប់តាំងពីការប្រកួតប្រជែងជាមួយនឹងប្រទេសចិន ដល់ការផ្លាស់ប្តូរនៃអាកាសធាតុ និងដល់ជំងឺរាតត្បាតជាសាកល។ សហរដ្ឋអាមេរិកធ្វើលើកិច្ចការ នេះ ក្នុងពេលដែលសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនជុំវិញពិភពលោកកំពុងតែពង្រឹងកាន់តែច្រើនឡើង នូវការចូលរួមរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយក្នុងពេលដែលមានការ ព្រមព្រៀងរវាងគណបក្សទាំងពីរ ដ៏ទូលំទូលាយក្នុងសភាសហរដ្ឋអាមេរិកផងដែរ។ ការមានដូចគ្នា នូវការប្តេជ្ញាចិត្តចំពោះតំបន់នេះ ឆ្លងកាត់មហាសមុទ្រ និងឆ្លងកាត់បន្ទាត់ព្រំដែនគណបក្សនយោបាយ ឆ្លុះបញ្ចាំងពីការពិតដែលមិនអាចប្រកែកបានមួយ នោះគឺ៖ តំបន់ឥណ្ឌូប៉ាស៊ីហ្វិកគឺជាតំបន់ប្រកបដោយថាមវ័ន្ដបំផុតក្នុងពិភពលោក ហើយអនាគតរបស់តំបន់នេះជះឥទ្ធិពលដល់មនុស្សគ្រប់ទីកន្លែង។ការពិតមួយនេះ គឺជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ យុទ្ធសាស្ត្រនេះបង្ហាញពីចក្ខុវិស័យរបស់លោកប្រធានាធិបតី Biden ក្នុងការកំណត់ជំហរដ៏រឹងមាំជាងមុនរបស់សហរដ្ឋអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងពង្រឹងសមត្ថភាពតំបន់នេះក្នុងដំណើរការនោះ។ ការផ្តោតជាគោលរបស់សហរដ្ឋអាមេរិក គឺការសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាពជាមួយនឹងសម្ព័ន្ធមិត្ត ដៃគូ និងស្ថាប័ននានា នៅក្នុងតំបន់ និងក្រៅ តំបន់នេះ ។សហរដ្ឋអាមេរិកចង់ឲ្យតំបន់ ឥណ្ឌូប៉ាស៊ីហ្វិកក្លាយជាតំបន់៖
1. សេរី និងបើកចំហ
ផលប្រយោជន៍ដ៏ចាំបាច់របស់យើង និងរបស់ដៃគូដ៏ជិតស្និតរបស់យើង តម្រូវឱ្យមានតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប្រកបដោយភាពបើកចំហ និងភាពសេរី ហើយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលប្រកបដោយភាពបើកចំហ និងភាពសេរី តម្រូវឱ្យរដ្ឋាភិបាលអាចធ្វើការជ្រើសរើសដោយខ្លួនឯងបាន ហើយវិស័យរួម ត្រូវបានគ្រប់គ្រង ស្របតាមច្បាប់ត្រឹមត្រូវ។ យុទ្ធសាស្ត្ររបស់យើងចាប់ផ្តើមជាមួយនឹងការពង្រឹងភាពធន់ ទាំងក្នុងប្រទេសនីមួយៗ ដូចយើងបានធ្វើនៅសហរដ្ឋអាមេរិក ទាំង ក្នុងចំណោមប្រទេសទាំងនោះ ។ យើងនឹងជំរុញឱ្យ តំបន់នេះមានភាព បើកចំហនិងសេរី ដូចជាតាមរយៈ៖
· ការវិនិយោគក្នុងស្ថាប័នប្រជាធិបតេយ្យ សារព័ត៌មានប្រកបដោយសេរីភាព និងសង្គមស៊ីវិលដ៏រស់រវើក
· ការធ្វើឱ្យប្រសើរឡើងនូវតម្លាភាពសារពើពន្ធក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីបកអាក្រាត អំពើពុករលួយ និងជំរុញឱ្យមានកំណែទម្រង់
· ធានាឱ្យបានថា សមុទ្រ និងដែនអាកាសរបស់តំបន់នេះត្រូវបានគ្រប់គ្រង និងប្រើប្រាស់ស្របតាមច្បាប់អន្តរជាតិ
· ការជំរុញឱ្យមានយុទ្ធសាស្ត្រជារួមចំពោះបច្ចេកវិទ្យាសំខាន់ៗនិងថ្មីៗ ប្រព័ន្ធអ៊ីនធឺណិត ។
2. មានការតភ្ជាប់
តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលបើកចំហ និងសេរីអាចសម្រេចទៅបាន បើយើងកសាង សមត្ថភាព រួមដើម្បីយុគសម័យថ្មីមួយ។ សម្ព័ន្ធភាព ស្ថាប័ន និងច្បាប់នានា ដែលសហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួនបានជួយដើម្បីបង្កើ្តតឡើង ត្រូវតែមានការសម្របខ្លួន។ យើងនឹងបង្កើតឱ្យមានសមត្ថភាពជារួមក្នុង និងហួសពីតំបន់នេះ ដូចជាតាមរយៈ៖
· ធ្វើឲ្យកាន់តែស៊ីជម្រៅទៅលើ សម្ព័ន្ធភាព សន្ធិសញ្ញាទាំង ៥ នៅក្នុងតំបន់ជាមួយនឹងប្រទេសអូស្ត្រាលី ជប៉ុន សធារណៈរដ្ឋកូរ៉េ (ROK) ហ្វីលីពីន និងថៃ។
· ការពង្រឹងចំណងទំនាក់ទំនងជាមួយនឹងដៃគូឈានមុខ ក្នុងតំបន់ រួមមានទាំង ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ម៉ុងហ្គោលី នូវែលសេឡង់ សិង្ហបូរី តៃវ៉ាន់ វៀតណាម និងកោះនៃសមុទ្រប៉ាស៊ីហ្វិក
· ការរួមចំណែកធ្វើឲ្យអាស៊ានមានអំណាច និងមានការឯកភាពគ្នា
· ពង្រឹងការសន្ទនាអំពីសន្តិសុខចតុភាគី (Quad) និងការបំពេញបានតាម ការប្តេជ្ញាចិត្តរបស់វា
· ការគំាទ្រដល់ការកើនឡើងជាបន្ត និងភាពជាអ្នកដឹងនាំក្នុងតំបន់របស់ប្រទេសឥណ្ឌា
· ការចាប់ដៃគូដើម្បីបង្កើនភាពធន់ក្នុងចំណោមកោះនៃមហាសមុទ្រប៉ាស៊ីហ្វិក
· ការបង្កើត ការភ្ជាប់ទំនាក់ទំនងរវាងតំបន់ឥណ្ឌូ–ប៉ាស៊ីហ្វិក និងតំបន់អឺរ៉ុប–អាត្លង់ទិក
· ការពង្រីកវត្តមានការទូតរបស់អាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់កោះនៃមហាសមុទ្រប៉ាស៊ីហ្វិក
3. មានភាពរុងរឿង (វិបុលភាព)
ភាពចម្រុងចម្រើនរាល់ថ្ងៃនៃជនជាតិអាមេរិក មានការផ្សាភ្ជាប់ទៅនឹងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ការពិតនោះតម្រូវឱ្យមានការវិនិយោគដើម្បីជំរុញឱ្យមានការច្នៃប្រឌិត ពង្រឹងប្រៀប ផ្នែកសេដ្ឋកិច្ច បង្កើតការងារដែលផ្តល់បៀវត្សរ៍ល្អ បង្កើតឡើងខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ និងពង្រីកឱកាសសេដ្ឋកិច្ចសម្រាប់គ្រួសារដែលមានកម្រិតប្រាក់ចំណូលកណ្តាល៖ ប្រជាជន 1.5 លាននាក់ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនឹងចូលក្នុងថ្នាក់នៃអ្នកដែលមានប្រាក់ចំណូលកម្រិតកណ្តាលរបស់ពិភពលោកក្នុងទសវត្សរ៍នេះ។ យើងនឹងជំរុញឱ្យមានភាពចម្រុងចម្រើននៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដូចជាតាមរយៈ៖
· ការស្នើឱ្យមានក្របខណ្ឌសេដ្ឋកិច្ចក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយតាមរយៈនោះ យើងនឹង៖
o បង្កើតយុទ្ធសាស្ត្រថ្មី ចំពោះផ្នែក ពាណិជ្ជកម្ម ដែលបំពេញតាមបទដ្ឋានបរិស្ថាន និងពលកម្មកម្រិតខ្ពស់
o គ្រប់គ្រងសេដ្ឋកិច្ចឌីជីថលរបស់យើង និងលំហូរទិន្នន័យឆ្លងព្រំដែន ស្របតាមគោលការណ៍បើកចំហ រួមទាំងតាមរយៈក្របខណ្ឌសេដ្ឋកិច្ចឌីជីថលថ្មី
o ជំរុញឱ្យមានខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានភាពធន់ និងប្រកបដោយសន្តិសុខ ដែលមាន ភាពចម្រុះ បើកចំហ និងដែលគេអាចព្យាករណ៍ទុកបាន
o ធ្វើការវិនិយោគរួមក្នុងការកាត់បន្ថយការប្រើប្រេង និងដើម្បីថាមពលស្អាត
· ការលើកកម្ពស់ពាណិជ្ជកម្មនិងការវិនិយោគ ដែលមានភាព សេរី យុត្តិធម៌ និងបើកចំហ តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) រួមបញ្ចូលទាំងឆ្នាំ 2023 ជាឆ្នាំដែលយើងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ។
· បិទគម្លាតហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់តាមរយៈគំនិតផ្តួចផ្តើម Build Back Better World (សាងសង់ឡើងវិញឱ្យកាន់តែប្រសើរ) ជាមួយនឹងប្រទេសដៃគូ G7
4. សន្តិសុខ
អស់រយៈពេល 75 ឆ្នាំមកនេះ សហរដ្ឋអាមេរិកបានរក្សាវត្តមានកងកម្លាំងយោធា ជាប្រចាំដ៏រឹងមាំ ដែលចាំបាច់ដើម្បីគាំទ្រដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងភាពរីកចម្រើនរបស់តំបន់។ យើងកំពុងតែពង្រីក និងធ្វើទំនើបកម្មតួនាទីនោះ ហើយពង្រឹងសមត្ថភាពរបស់យើងក្នុងការការពារអត្ថប្រយោជន៍របស់យើង និងដើម្បីទប់ស្កាត់ការឈ្លានពានប្រឆាំងនឹងដែនដីអាមេរិក និង សម្ព័ន្ធមិត្តនិងដៃគូរបស់យើង។ យើងនឹងពង្រឹងសន្តិសុខក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយ ប្រើប្រាស់គ្រប់ឧបករណ៍នៃ អំណាចទាំងអស់ ដើម្បីទប់ស្កាត់ការឈ្លានពាន និងដើម្បី ប្រឆាំងទល់នឹងការបង្ខិតបង្ខំ តាមរយៈ៖
· ការជំរុញភាពកម្លារួម ប្រឆាំងការគម្រាមកំហែង
· ការធ្វើឲ្យ កិច្ចសហប្រតិបត្តិការកាន់តែមានភាពស៊ីជម្រៅ និងលើកកម្ពស់ អន្តរប្រតិបត្តិការជាមួយនឹងសម្ព័ន្ធមិត្ត និងដៃគូ
· រក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់
· ការច្នៃប្រឌិតថ្មី ដើម្បីធ្វើប្រតិបត្តិការក្នុងបរិយាកាសនៃការគំរាមកំហែងដែលមានការវិវត្តន៍យ៉ាងឆាប់រហ័ស រួមបញ្ចូលទាំងដែននៅអាកាស តាមអ៊ិនធ័រណែត និងវិស័យបច្ចេកវិទ្យាថ្មីៗ ។
· ការពង្រឹងការកម្លាំង និង ការសម្របសម្រួល ជាមួយនឹងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងជប៉ុន និងការព្យាយាមសម្រេចឱ្យបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរពេញលេញនៅឧបទ្វីបកូរ៉េ។
· បន្តអនុវត្តតាមកិច្ចព្រមព្រៀង AUKUS
· ការពង្រីកវត្តមានឆ្មាំឆ្នេរសមុទ្ររបស់អាមេរិក និងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការគំរាមកំហែងឆ្លងប្រទេសផ្សេងទៀត
· ការធ្វើការជាមួយនឹងសភា ដើម្បីផ្តល់មូលនិធិដល់គំនិតផ្តួចផ្តើមទប់ស្កាត់ក្នុងដែនសមុទ្រប៉ាស៊ីហ្វិក (Pacific Deterrence Initiative) និងគំនិតផ្តួចផ្តើមដើម្បីសន្តិសុខដែនសមុទ្រ (Maritime Security Initiative)
5. មានភាពធន់
តំបន់ឥណ្ឌូ–ប៉ាស៊ីហ្វិកប្រឈមមុខនឹងបញ្ហាឆ្លងដែន ធំៗ។ បម្រែបម្រួលអាកាសធាតុកំពុងតែមានសភាពកាន់តែធ្ងន់ធ្ងរជាងមុន ខណៈពេលដែលផ្ទាំងទឹកកកនៅតំបន់អាស៊ីខាងត្បូងបានរលាយ ហើយកោះនៃមហាសមុទ្រប៉ាស៊ីហ្វិកធ្វើការប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃនីវ៉ូទឹកសមុទ្រដែលកំពុងតែកើតមាន។ ជំងឺរាតត្បាត COVID-19 បន្តបង្កការលំបាកប៉ះពាល់ដល់មនុស្សនិងសេដ្ឋកិច្ចនៅទូទាំងតំបន់។ ហើយរដ្ឋាភិបាលក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជួបគ្រោះមហន្តរាយធម្មជាតិ កង្វះធនធាន ជម្លោះផ្ទៃក្នុង និងបញ្ហាប្រឈមផ្នែកអភិបាលកិច្ច ។ បើមិនមានការទប់ទល់ទេ កម្លាំងទាំងនេះគំរាមកំហែង ធ្វើឱ្យមានអស្ថិរភាពដល់តំបន់។ យើងនឹងកសាង ភាពធន់ក្នុងតំបន់ចំពោះការគំរាមកំហែងឆ្លងព្រំដែនក្នុងសតវត្សរ៍ទី 21នះ ដួចជា តាមរយៈ៖
· ធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូដើម្បីអភិវឌ្ឍគោលដៅ យុទ្ធសាស្ត្រ ផែនការ និងគោលនយោបាយសម្រាប់ឆ្នាំ 2030 និង 2050 ស្របតាមការដាក់កម្រិតលើ ការកើនឡើងនៃសីតុណ្ហភាពពិភពលោកចំនួន 1.5 អង្សាសេ។
· ការកាត់បន្ថយភាពងាយរងគ្រោះក្នុងតំបន់ពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ និងការខូច បរិស្ថាន
· ការបញ្ចប់ជំងឺរាតត្បាត COVID-19 និងពង្រឹងសន្តិសុខសុខភាពជាសកល