សមាជិក LMI និង FLM ពិភាក្សាពីការសហការលើអាទិភាពសម្រាប់ការអភិវឌ្ឍន៍

សណ្ឋាគារសុខា ភ្នំពេញ
ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦

កិច្ចផ្តួចផ្តើមមេគង្គក្រោម (LMI) បានចាប់ផ្តើមការប្រជុំក្រុមការងារតំបន់ រយៈពេល២ថ្ងៃ នៅភ្នំពេញ ការពីព្រឹកថ្ងៃពុជ ដើម្បីពិភាក្សាអំពីវិធី ក្នុងបង្កើនការសហការគ្នា លើផ្នែកអភិវឌ្ឍន៍បរិស្ថាន សុខភាព អប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។

LMI គឺជាភាពជាដៃគូពហុជាតិ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ភូមា ឡាវ ថៃ និងវៀតណាម ក្នុងគោលបំណងលើកតំកើងកំណើនសេដ្ឋកិច្ចដែលមានស្វ័យទ្រទ្រង់ នៅតំបន់មេគង្គក្រោម។ ភាពជាដៃគូ LMI បានជួយដល់ការបង្កើនសមត្ថភាពរបស់ប្រទេសកម្ពុជាក្នុងដោះស្រាយបញ្ហាគ្រប់គ្រងទឹក គាំទ្រដល់សហគ្រិនភាព និងជួយដោះស្រាយបញ្ហាសុខភាពឆ្លងប្រទេស។

លោកឯកអគ្គរដ្ឋទូត Heidt បានថ្លែងថា “LMI បានបង្កើតឡើងនៅឆ្នាំ២០០៩ ដើម្បីជួយប្រទេស នៅតំបន់មេគង្គក្រោម ដោះស្រាយការប្រឈមនឹងការអភិវឌ្ឍន៍ស្មុគស្មាញមួយចំនួន តាមរយៈពហុភាគី។” លោកបានមានប្រសាសន៍ថែមទៀតថា “ការតាំងចិត្តរបស់សហរដ្ឋអាមេរិក ចំពោះកម្មវិធី LMI ជាផ្នែកមួយដ៏សំខាន់ នៃការ​ធ្វើ​ឲ្យ​មាន​តុល្យភាពអំណាច​ឡើង​វិញ នៅអាសីុ និងការគាំទ្ររបស់យើង ដើម្បីអាស៊ានដ៏មាំមួន។”

LMI គាំទ្រដល់ការអភិវឌ្ឍន៍ទៅលើសរសរទ្រូងចំនួន៦ គឺកសិកម្ម/សន្តិសុខស្បៀង ការផ្សារភ្ជាប់ ការអប់រំ សន្តិសុខថាមពល បរិស្ថាន/ទឹក និងសុខភាព។

កម្មវិធី LMI ជាគំនិតផ្តួចផ្តើមរបស់អតីតរដ្ឋមន្ត្រីក្រសួងការបរទេស Hillary Clinton និងប្រទេសដៃគូ បង្កើតឡើងក្នុងឆ្នាំ២០០៩ ដើម្បីគាំទ្រដល់រដ្ឋាភិបាលនៃប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម ពង្រួមគម្លាតនៃការអភិវឌ្ឍន៍ និងលើកតំកើងសមាហរ័រណកម្មតំបន់ នៅអាស៊ាន។ [Photo: Un Yarat]

ក្នុងកិច្ចប្រជុំក្រុមការងារតំបន់ LMI និង FLM លើកទី៩នេះ សមាជិកផ្តោតទៅលើការអនុវត្តន៍ភាពជាដៃគូហេដ្ឋារចនាសម្ព័ន្ធដែលមានស្វ័យទ្រទ្រង់ ដែលជាវេទិកាហ្វឹកហ្វឺន បង្កើតឡើងដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក John Kerry កិច្ចប្រជំុរដ្ឋមន្ត្រី LMI នៅខែកក្កដា ឆ្នាំ២០១៦ និងគាំទ្រដោយ FLM ។ [Photo: Un Yarat]

លោកឯកអគ្គរដ្ឋទូត Heidt បានថ្លែងថា “LMI បានបង្កើតឡើងនៅឆ្នាំ២០០៩ ដើម្បីជួយប្រទេស នៅតំបន់មេគង្គក្រោម ដោះស្រាយការប្រឈមនឹងការអភិវឌ្ឍន៍ស្មុគស្មាញមួយចំនួន តាមរយៈពហុភាគី។” [Photo: Un Yarat]