សណ្ឋាគារ Raffle
ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៨
(រៀបចំសម្រាប់ថ្លែង)
សូមស្វាគមន៍មកក្នុងពិធីបិទនៃសប្តាហ៍ម្ហូបអាហារអាមេរិក។ សូមអរគុណដែលបានអញ្ជើញមក។ ខ្ញុំសូមអរគុណជាពិសេសដល់ឯកឧត្តម វ៉ាត់ ចំរើន មកពីក្រសួងទេសចរណ៍ ដែលបានអញ្ជើញមក នៅល្ងាចនេះ។
តើម្ហូបអាមេរិកមានអ្វីខ្លះ?Hot dogs? Pizza? Buffalo wings? Tacos? Hoagies? Chili bacon double cheese burger? ទាំងនេះគឺជាម្ហូបអាហារដែលពេញនិយមនៅប្រទេសអាមេរិក និងនៅជុំវិញពិភពលោក។ តែនៅក្នុងពេលប៉ុន្មានទសវត្សចុងក្រោយនេះ ប្រទេសអាមេរិកកាន់តែមានការចាប់អារម្មណ៍ច្រើនឡើងលើការធ្វើម្ហូបតាមបែបថ្មី និងប្រកបដោយភាពច្នៃប្រឌិត ដោយយើងមានស្រែចំការដាំដុះច្រើន ប្រកបដោយជីជាតិ ហើយប្រើឥទ្ធិពលមកពីទូទាំងពិភពលោក។ ដោយសារយើងមានវប្បធម៌ចំរុះ មុខម្ហូបរបស់យើងជាច្រើនចេញមកពីភាពសំបូរបែបប្លែកៗនៃប្រទេសអាមេរិក តែយើងបញ្ចូលវាជាមួយរសជាតិអន្តរជាតិ និងរសជាតិតំបន់។
កាលពីប៉ុន្មានទសវត្សមុន ប្រទេសអាមេរិកគ្មានឈ្មោះល្បីក្នុងរឿងមុខម្ហូប និងអាហារទេ។ តែ ប្រសិនបើអ្នកមិនបានបរិភោគនៅប្រទេសអាមេរិកអស់រយៈពេលយូរ អ្នកនឹងមានការភ្ញាក់ផ្អើលចំពោះវប្បធម៌ទាក់ទងនឹងភោជនីយដ្ឋាន និងអាហារ នៅតាមគ្រប់ទីក្រុងតូចធំ នៅទូទាំងប្រទេស។ នៅទសវត្សឆ្នាំ ១៩៩០ អ្នកជំនាញហើយចូលចិត្តរឿងម្ហូបអាហារដែលមានគំនិតច្នៃប្រឌិតបានចាប់ផ្តើមធ្វើអោយមានការប្រែប្រួលយ៉ាងខ្លាំងមួយនៅក្នុងការ ផលិតស្រាបៀរ និងស្រា ដែលត្រូវបានគេផឹកនៅទូទាំងសាកលលោក។ នៅពេលនេះ យើងមានមុខម្ហូប និងគ្រឿងផ្សំជាច្រើន ហើយយើងមានក្តីរំភើបរីករាយដែលមានឱកាសបានបង្ហាញមុខម្ហូបទាំងនេះខ្លះ នៅភ្នំពេញ នៅក្នុងអំឡុងពេលនៃសប្តាហ៍ម្ហូបអាហារអាមេរិក។
គេនិយាយថា វិធីដ៏ងាយស្រួលបំផុតក្នុងការទាក់ចិត្ត និងអារម្មណ៍គឺតាមរយៈក្រពះ។ ដូច្នេះ ខ្ញុំដឹងថា យើងពិតជាបានធ្វើអោយមនុស្សជាច្រើនដែលបានភ្លក់ម្ហូបអាហារដ៏ឆ្ងាញ់របស់អាមេរិក ចាប់អារម្មណ៍ ដែលជាការធ្វើអោយពិធីនេះមានជោគជ័យ។
លើសពីនេះទៀត សប្តាហ៍ម្ហូបអាហារអាមេរិកបង្ហាញអោយដឹងពីទំនាក់ទំនងពាណិជ្ជកម្មដែលមានកំណើនឡើង រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ ប្រជាជនកម្ពុជាចង់សាកផលិតផលអាមេរិក និងភ្លក់ម្ហូបអាហារអាមេរិក។ យើងសង្ឃឹមថា នឹងបានឃើញផលិតផលស្បៀងអាហារ និងផលិតផលកសិកម្មអាមេរិកច្រើនថែមទៀត នៅក្នុងភោជនីយដ្ឋាន ផ្សារទំនើប និងនៅលើតុបាយ នៅតាមផ្ទះរបស់ប្រជាជនកម្ពុជា ក្នុងពេលដែលទំនាក់ទំនងសេដ្ឋកិច្ចរបស់យើងមានការកើនឡើង។
ជាការសង្ខេប សប្តាហ៍ម្ហូបអាហារអាមេរិករួមមាន៖
- ពិធីចាប់ផើ្តម ដោយភ្ញៀវភ្លក់ម្ហូបដែលមានប្រើសាច់គោអាមេរិក ដំឡូង សណ្តែក និងស្រាទំពាំងបាយជូមកពី California
- ការផ្សព្វផ្សាយម្ហូបអាហារអាមេរិក នៅតាមភោជនីយដ្ឋានល្បីៗចំនួន ១៦
- ការបង្រៀនពីការងារភោជនីយដ្ឋានដោយវិទ្យាស្ថានមុខម្ហូបអាមេរិក និងសហព័ន្ធនាំចេញសាច់សត្វសហរដ្ឋអាមេរិក និង
- ការប្រលងចុងភៅវ័យក្មេង ដែលមានការចូលរួមនៃចុងភៅវ័យក្មេងកម្ពុជាចំនួន ៨ នាក់មកពីសណ្ឋាគារ និងភោជនីយដ្ឋាននៅភ្នំពេញ។
ខ្ញុំនឹងប្រកាសអ្នកឈ្នះក្នុងការប្រលងនេះ និងរង្វាន់ពិសេសដទៃទៀត នៅបន្តិចទៀតនេះ តែជាដំបូង ខ្ញុំ
សូមអរគុណអ្នកទាំងអស់ដែលធ្វើការរៀបចំសប្តាហ៍ម្ហូបអាហារអាមេរិកនេះ ។ បើគ្មានពួកគេទេ ពិធីនេះមិនអាចមានទៅបានឡើយ។
- ដំបូង បណ្ឌិតសភាផ្នែកសិល្បៈធ្វើម្ហូបកម្ពុជា ដែលបានជួយគ្រោងរៀបចំពិធីនេះ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ហើយបានរៀបចំនិងដំណើរការការប្រលងចុងភៅវ័យក្មេង។ ខ្ញុំសូមអរគុណជាពិសេសដល់លោក Pierre Tami និង Marcus Kalberer ដែលជាស្ថាបនិក។
- សហព័ន្ធទេសចរណ៍កម្ពុជា ដែលបានជ្រើសរើសភោជនីយដ្ឋានសំរាប់ការផ្សព្វផ្សាយពីមុខម្ហូប ពិសេសលោកប្រធាន Luu Meng ។
- សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ដែលបានដើរតួនាទីមួយយ៉ាងសំខាន់ផងដែរ នៅក្នុងការផ្សព្វផ្សាយ សប្តាហ៍ម្ហូបអាហារអាមេរិក ហើយណែនាំភោជនីយដ្ឋានបន្ថែមទៀត។
- ក្រុមឧស្សាហកម្មអាមេរិកទាំង ៥ ដែលចូលរួម មាន the U.S. Dry Bean Council, Potatoes USA, the U.S. Meat Export Federation, the USA Dry Pea and Lentil Council, and California Raisins.
- ការិយាល័យសេវាកសិកម្មបរទេសនៅអគ្គកុងស៊ុលប្រចាំនៅទីក្រុងហូជីមីញ ដែលបានផ្តល់ការគាំទ្រសំរាប់សប្តាហ៍ម្ហូបអាហារអាមេរិក និងបុគ្គលិកផ្នែកសេដ្ឋកិច្ចរបស់យើង នៅស្ថានទូតអាមេរិក នៅភ្នំពេញ ដែលបានជួយគ្រោងផែនការ និងផ្សព្វផ្សាយពីសកម្មភាពទាំងអស់នេះ។
- ជាចុងក្រោយ ខ្ញុំសូមសំដែងអំណរគុណជាពិសេសទៅដល់ក្រុមហ៊ុននាំចូលទាំងអស់នៃទំនិញអាមេរិក ដែលធ្វើអោយកម្មវិធីនេះមានជោគជ័យ។ យើងមានវិញ្ញាបនប័ត្រពិសេសសំរាប់អ្នក។ ដូច្នេះ សូមអញ្ជើញឡើងមកលើវេទិកា នៅពេលខ្ញុំហៅចំឈ្មោះ។
– Ng Chor Yee, LSH Cambodia
– Vincent Ng – CEO, Auskhmer Cambodia
– Managing Director of Thai Huot Trading Co., Ltd. (TBA)
– Managing Director of Lee’s Foodservice Ltd. (TBA)
– Pily Wong, CEO, Hung Hiep (Cambodia) Co., Ltd.
– Managing Director of Les Celliers d’Asia (TBA)
ឥឡូវ ខ្ញុំសូមអរគុណ ហើយជូនវិញ្ញាបនប័ត្រដល់តំណាងមកពីភោជនីយដ្ឋានចំនួន ១៦ ដែលបានរៀបចំ
មុខម្ហូបពិសេសសំរាប់សប្តាហ៍ម្ហូបអាហារអាមេរិក។ សូមអរគុណចំពោះការចូលរួម។ នៅពេលខ្ញុំហៅឈ្មោះភោជនីយដ្ឋានរបស់អ្នក សូមអញ្ជើញឡើងមក។
- Yi Sang Riverside
- Yi Sang Sothearos
- World Dining
- Kan Ji
- Sevensea
- Uy Kuyteav
- Kwest
- New York Steakhouse
- Ocean Prime Steakhouse
- Topaz
- Blue Sky
- Salt and Pepper
- Terrazza
- Hub Street Cocktails
- Botanico Wine & Beer Garden
- Exchange
ឥឡូវដល់ពេលផ្តល់រង្វាន់ពិសេសដល់ភោជនីយដ្ឋាន ដែលចូលរួមនៅក្នុងការផ្សព្វផ្សាយមុខម្ហូប។
ទីមួយ នៅថ្ងៃទី ១ និងទី ២ ធ្នូ មេប្រយោគមួយក្រុមបានចុះទៅមើលភោជនីយដ្ឋានចំនួន ១៤ ដែលចូលរួមក្នុងកម្មវិធីនេះ ដើម្បីភ្លក់មុខម្ហូបដែលត្រូវបានរៀបចំសំរាប់ការផ្សព្វផ្សាយមុខម្ហូប ដើម្បីកំណត់ថា តើភោជនីយដ្ឋានមួយណាដែលគួរទទួលបានរង្វាន់ពិសេស។
ដោយផ្អែកលើការចុះទៅមើល និងការភ្លក់ ភោជនីយដ្ឋានដែលឈ្នះ គឺមានដូចខាងក្រោមនេះ៖
- មានគំនិតច្នៃប្រឌិតខ្ពស់ជាងគេក្នុងការប្រើស្រាបៀរអាមេរិក៖ Yisang Riverside Restaurant
- មានគំនិតច្នៃប្រឌិតខ្ពស់ជាងគេក្នុងការប្រើទំពាំងបាយជូមកពី California៖ KWEST Restaurant
- មានគំនិតច្នៃប្រឌិតខ្ពស់ជាងគេក្នុងការប្រើដំឡូងអាមេរិក៖ Blue Sky Restaurant
- មានគំនិតច្នៃប្រឌិតខ្ពស់ជាងគេក្នុងការប្រើ៖ Topas Restaurant
- មានគំនិតច្នៃប្រឌិតខ្ពស់ជាងគេក្នុងការប្រើ៖KWEST Restaurant
ជាចុងក្រោយ រង្វាន់បន្ទាប់ទៀតគឺសំរាប់អ្នកឈ្នះក្នុងការប្រលងចុងភៅវ័យក្មេង! ការប្រលងនេះប្រព្រឹត្តទៅ
កាលពីសប្តាហ៍មុន ហើយមានមេប្រយោគអោយពិន្ទុចំនួន ៣ រូប ដោយរួមមានលោកវរសេនីយឯករបស់យើងឈ្មោះ Stelzig ។ ចុងភៅវ័យក្មេងចំនួន ៨ នាក់បានធ្វើម្ហូបអាមេរិក។
សូមអបអរសាទរចំពោះអ្នកប្រលងវ័យក្មេងប្រកបដោយទេពកោសល្យទាំងអស់។ សូមអញ្ជើញឡើងវេទិកាដើម្បីទទួលយកនូវវិញ្ញាបនប័ត្រ៖
- រឹម សូវឿន
- ឈឿន គឹមហុង
- ជា វណ្ណៈ
- ឡាយ ស្រីរ័ត្ន
- សាន សូវីដេត
- សុង សម្បត្តិ
- គង់ វណ្ណា
- អ៊ូ រចនា
ចំណែកអ្នកឈ្នះគឺ៖
- លេខ ៣ បានទៅ គង់ វណ្ណា
- លេខ ២ បានទៅ អ៊ូ រចនា
- លេខ ១ បានទៅ ឡាយ ស្រីរ័ត្ន
ចុងក្រោយ មានរង្វាន់ពិសេសខ្លះមកពីអ្នកសហប្រតិបត្តិការអាមេរិករបស់យើង៖
- មានគំនិតច្នៃប្រឌិតខ្ពស់ជាងគេក្នុងការប្រើសាច់សត្វអាមេរិក៖ ឡាយ ស្រីរ័ត្ន
- មានគំនិតច្នៃប្រឌិតខ្ពស់ជាងគេក្នុងការប្រើគ្រាប់ធញ្ញជាតិស្ងួតអាមេរិក (US Dried Chickpeas)៖ ជា វណ្ណៈ
- មានគំនិតច្នៃប្រឌិតខ្ពស់ជាងគេក្នុងការប្រើគ្រាប់សណ្តែកស្ងួតអាមេរិក (US dried Pinto Beans )៖ គង់ វណ្ណា
- មានគំនិតច្នៃប្រឌិតខ្ពស់ជាងគេក្នុងការប្រើដំឡូង Hash Brown Potatoes USA៖ អ៊ូ រចនា
- មានគំនិតច្នៃប្រឌិតខ្ពស់ជាងគេក្នុងការប្រើទំពាំងបាយជូ California៖ ជឿន គឹមហុង
សូមអបអរសាទរដល់អ្នកឈ្នះរង្វាន់! ហើយសូមអរគុណម្តងទៀតដល់ភោជនីយដ្ឋាន និងចុងភៅចូល
រួមទាំងអស់ ដែលបានរៀបចំមុខម្ហូបដ៏ឆ្ងាញ់ទាំងនេះ ដោយប្រើគ្រឿងផ្សំដ៏ល្អរបស់អាមេរិក។ ខ្ញុំសូមបញ្ចប់ផ្នែកផ្លូវការនៃកម្មវិធីនាយប់នេះ។ វាជាព្រឹត្តិការណ៍ដ៏ល្អមួយ ដែលមានទៅបានតាមរយៈភាពជាដៃគូរឹងមាំរវាងភោជនីយដ្ឋាន និងក្រុមហ៊ុននាំចូលកម្ពុជា និងឧស្សាហកម្មម្ហូបអាហារសហរដ្ឋអាមេរិក។
សូមអរគុណម្តងទៀត ដែលបានអញ្ជើញមក។