សុន្ទរកថារបស់លោកភារធារី Michael Newbill នៅក្នុងឱកាសនៃ ការ​ប្រារព្ធខួបលើកទី 30 របស់អង្គការមូលនិធិប្រាសាទពិភពលោក​ (WMF)

ភ្នំបាខែង ខេត្តសៀមរាប
ថ្ងៃច័ន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩
(រៀបចំសម្រាប់ថ្លែង)

  • អរុណសួស្តី! ខ្ញុំរីករាយដែលបានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី 30 របស់ អង្គការមូលនិធិប្រាសាទពិភពលោក នាថ្ងៃនេះ។
  • ខ្ញុំសូមចាប់ផ្តើមដោយអរគុណភ្ញៀវកិត្តិយសរបស់យើងចំពោះវត្តមាននៅថ្ងៃនេះ ដែលមានលោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រី ជាម ផល្លី ស្ថាបត្យករជាន់ខ្ពស់និងជាអ្នកសម្របសម្រួល WMF នៅតំបន់អង្គរ និងក្រុមការងាររបស់ WMF កម្ពុជាទាំងអស់នៅកម្ពុជា។
  • ព្រឹត្តិការណ៍នៅថ្ងៃនេះគឺជាការបញ្ជាក់ពីទំនាក់ទំនងយូរអង្វែងនិងដោយមានផលិតភាពរវាងសហរដ្ឋអាមេរិច មូលនិធិប្រាសាទពិភពលោក និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌ (AFCP)
  • ក្នុងអំឡុងពេល 30 ឆ្នាំរបស់ WMF នៅកម្ពុជាវាបានចងក្រងឯកសារបេតិកភណ្ឌស្ថាបត្យកម្មដ៏សម្បូរបែបរបស់កម្ពុជាហើយបានធ្វើឱ្យមានស្ថិរភាពនិងអភិរក្សប្រាសាទសំខាន់ៗ។
  • WMFបានគូសបញ្ជាក់ពីការរួមចំណែកខាងវប្បធម៌របស់កម្ពុជាក៏ដូចជាការបណ្តុះបណ្តលអ្នកជំនាញបេតិកភណ្ឌ។
  • នៅពេល WMF បានមកដល់តំបន់អង្គរ នៅឆ្នាំ 1989 ពួកគេបានរកឃើញថាទោះបីជាមានជម្លោះស៊ីវិលនិងភាពឯកោពីអន្តរជាតិក៏ដោយ ក៏ប្រាសាទទាំងនោះមិនទទួលរងនូវឥទ្ធិពលឡើយ គួរឱ្យសោកស្តាយ ទោះយ៉ាងណាប្រទេសនេះ បានបាត់បង់អ្នកជំនាញបេតិកភណ្ឌមួយជំនាន់ រួមមានអ្នកថែរក្សាអង្គរ ស្ថាបត្យករ និងអ្នកជំនាញដទៃទៀត។
  • WMF បានទទួលសា្គល់ថាមានការងារសំខាន់នៅតាមមូលដ្ឋាន នោះមិនត្រឹមតែការអភិរក្សនិងការពារតំបន់វប្បធម៌សម្បូរបែបទាំងនេះប៉ុណ្ណោះទេប៉ុន្តែ ថែមទាំងបង្កើតនូវអ្នកជំនាញបេតិកភណ្ឌជំនាន់ក្រោយ ដែលមានស្វ័យឯករាជ្យនិងលូតលាស់នៅក្នុងអាជីព ក្នុងគម្រោងផ្នែករចនានិងគ្រប់គ្រងការអភិរក្ស។ ក្រុមអ្នកជំនាន់ថ្មីនេះ បានធ្វើការជាមួយអ្នកជំនាញអន្ដរជាតិ ដើម្បីទទួលបានអ្នកឯកទេសខាងការចងក្រងឯកសារយោង ទេសភាព និងជំនាញក្នុងការកំណត់ហានិភ័យ។
  • អ្នកជំនាញកម្ពុជាទាំងនេះ បានបណ្តុះបណ្តាលអ្នកថ្មីទៀតជាបន្តបន្ទាប់បង្កើតនូវវដ្តមួយ ដែលធ្វើឲ្យមានតម្រូវការតិចតួចសម្រាប់អ្នកជំនាញអន្តរជាតិនៅតាមការដ្ឋាន និងបង្កើនសមត្ថភាពកម្ពុជាក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែងអភិរក្សនៅតាមតំបន់នានាជុំវិញកម្ពុជា និងក្នុងថ្នាក់តំបន់។
  • ​​ ក្នុងរយៈពេល 30 ឆ្នាំចុងក្រោយនេះ WMF បានបណ្តុះបណ្តាលនិងផ្តល់ការអភិវឌ្ឍជំនាញនិងផ្តល់ឱកាស ដល់ប្រជាពលរដ្ឋកម្ពុជាជាង 100 នាក់។
  • គម្រោងប្រាសាទភ្នំបាខែង ជាគម្រោងគួរកត់សម្គាល់ ជាពិសេសដោយមានចំនួនបុគ្គលិកកម្ពុជាភាគច្រើនបានផ្តល់ការងារនិងការបណ្តុះបណ្តាលដល់ក្រុមពលករនិងអ្នកបច្ចេកទេសក្នុងមូលដ្ឋាន។ កម្លាំងពលកម្មរបស់ WMF ត្រូវបានយកចេញពីសហគមន៍ដែលរស់នៅតាមតំបន់នៃឧទ្យានអង្គរ។ ការងារនេះបានផ្តល់នូវជំនាញការងារដ៏មានតម្លៃនិងជួយដល់ស្ថិរភាពនិងភាពប្រសើរឡើងនៃសហគន៍ ទាំងនេះតាមរយៈការងារថេរ ការធានារ៉ាប់រងសុខភាព និងការបង្កើនចំណេះដឹងនៃជំនាញបច្ចេកទេសដែលអាចត្រូវបានផ្ទេរទៅរកឱកាសការងារផ្សេងទៀត
  • ខ្ញុំមានមោទនភាពខ្លាំងណាស់ដែលគម្រោងជួសជុលភ្នំបាខែងគឺជាគម្រោងមូលនិធិឯកអគ្គរដ្ឋទូត ដ៏ធំបំផុត ជាងគ្រប់ទីកន្លែងក្នុងពិភពលោក។ យើងបានផ្តល់ថវិកាជាង 3,2 លានដុល្លារអាមេរិកដល់គម្រោងនេះចាប់តាំងពីឆ្នាំ 2004 ដែលជាការរួមចំណែកពីវិស័យឯកជននិងសហគមន៍សប្បុរសជននៅសហរដ្ឋអាមេរិក
  • គម្រោង WMF នៅភ្នំបាខែងត្រូវបានផ្តល់មូលនិធិស្ទើរតែបន្តដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ 2004 ហើយកន្លែងនេះមានរយៈពេល 15 ឆ្នាំនៃដែលមានសកម្មភាពបន្តមិនអាក់។ ទីតាំង នេះគឺជា ទីតាំងបុរាណវិទ្យាដ៏សំខាន់បំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍។
  • ជាមួយនឹងគម្រោងប្រាសាទភ្នំបាខែង ក្រុមការងារ WMF បានសិក្សាពីផលប៉ះពាល់នៃទេសចរណ៍ នៅលើទីតាំងនេះ និងរកវិធីល្អបំផុតក្នុងការអភិរក្សតំបន់នោះ ខណៈពេលដែលអនុញ្ញាតឱ្យសាធារណជនមកទស្សនា។
  • WMF គឺជាអង្គការដំបូងដែលធ្វើការពង្រឹងសមត្ថភាព និងសិក្សាផ្នែកគ្រប់គ្រងទេសចរណ៍សម្រាប់ប្រាសាទភ្នំបាខែង ជាមួយសហការីនៃអាជ្ញាធរអប្សរា ដែលបានបង្កើតផែនការសកម្មភាពក្នុងការកាត់បន្ថយ ចំនួនមនុស្សច្រើនកកនៅតំបន់នេះ ហើយក្នុងពេលជាមួយគ្នាដែរក៏ដើម្បីសិក្សាពីឥទ្ធិពលអវិជ្ជមានទៅលើការអភិរក្សប្រាសាទ
  • តាមរយៈអនុស្សរណៈយោគយល់គ្នាឆ្នាំ 2003 ស្តីពីសម្បត្តិវប្បធម៌រវាងសហរដ្ឋអាមេរិកនិងកម្ពុជា (ថ្មីៗនេះបន្តឡើងវិញនៅឆ្នាំ 2018) អ្នកអាចឃើញកំណត់ត្រាដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ និងការប្តេជ្ញាចិត្តរបស់យើងចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើការអភិរក្សបេតិកភណ្ឌវប្បធម៌។
  • យើងមានមោទនភាពចំពោះកិច្ចសហប្រតិបត្តិការនិងគម្រោងនេះហើយយើងនៅតែប្តេជ្ញាគាំទ្រកម្មវិធីអភិរក្សរយៈពេលវែងនៅភ្នំបាខែង នៅពេលគម្រោងនេះឈានចូលដល់ដំណាក់កាលទី ដើម្បីធ្វើការជួសជុលចំហៀងខាងលិចនៃប្រាង្គរាងពីរ៉ាមីដ

សូមអបអរសាទរចំពោះ WMF សម្រាប់ការងាររបស់ពួកគេនៅប្រាសាទភ្នំបាខែងនិងនៅកម្ពុជា