សុន្ទរកថា លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ថ្លែងក្នុង​ កិច្ច​ពិភាក្សាកម្រិតខ្ពស់​ស្តីពី​សេរីភាព​សារព័ត៌មាន​

តាម Zoom Webinar 

ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២១ 

ខ្ញុំសូមអរគុណអង្គការ UNESCO និងស្ថានទូតនៃប្រទេសស៊ុយអែតដែលបានរួមគ្នារៀបចំព្រឹត្តិការណ៍​នេះឡើងនៅថ្ងៃ​នេះស្តីពីសេរីភាពសារព័ត៌មានពិភពលោក។វាត្រូវតាមពេលវេលា។នៅដើមខែ​នេះយើងបានធ្វើការអបអរទិវាសេរីភាពសារព័ត៌មានហើយ​នៅក្នុងខែ​នេះដដែលការជួបជុំគ្នាដើម្បីទាញចំណាប់អារម្មណ៍​លើបញ្ហា នេះពិតជាមានសារៈសំខាន់ណាស់។ដូចដែលលោកអ្នកបាន​ឮ​ពីអ្នកដទៃមកតាមទស្សនៈរបស់យើងសេរីភាពសារព័ត៌មានគឺជាផ្នែកសំខាន់ចាំបាច់មួយនៅក្នុងលទ្ធិប្រជាធិបតេយ្យនិងសង្គមដែលមានភាពបើកចំហ។ពេលនេះការធ្វើសេចក្តីរាយការណ៍ព័ត៌មានមានសារៈសំខាន់ជាងពេលណាទាំងអស់ទាំងក្នុងការឆ្លុះបញ្ចាំងពីលទ្ធភាពដ៏ច្រើនក្នុងការទទួលបានព័ត៌មានតែថែមទាំង​ដោយយោលើស្ថាន​ភាព​នៃរោគរាតត្បាតជាសាកលដែលមិនធ្លាប់មានពីមុនមក។ 

ខ្ញុំមានសេចក្តីរីករាយដោយមានអ្នកសារព័ត៌មានចូលរួមជាមួយយើងក្នុងថ្ងៃ​នេះហើយខ្ញុំរីករាយនឹងស្តាប់ពួកគាត់។បច្ចុប្បន្ន​នេះអ្នកសារព័ត៌មាន​ បើកកកាយការពិតគេរាយការណ៍ពី​​អំពើរំលោភបំពាន គេទាមទារឲ្យមានតម្លាភាព។ជាលទ្ធផលគេធ្វើឲ្យសង្គមទទួលបានព័ត៌មានហើយក្នុងស្ថាន​ភាព​នៃរោគរាតត្បាត​នេះធ្វើឲ្យ​យើងមានសុវត្ថិភាពជាងមុន។ 

ឆ្នាំ២០២០ចូលដលឆ្នាំ២០២១វាជាអំឡុងពេលគួរឲ្យចាប់អារម្មណ៍។នៅក្នុងពិភពលោកអ្នកសារព័ត៌មានប្រឈមនឹងគ្រោះថ្នាក់ច្រើនជាងពេលកន្លងមក។គេប្រឈមនឹងគ្រោះថ្នាក់ដល់សុខភាពនៅក្នុងការរកការពិតក្នុងការចុះយកព័ត៌មាន  បើយោងតាមគណៈកម្មាធិការដើម្បីកាពារអ្នកសារព័ត៌មានមានផងដែនូវចំនួនលើសពេលមុនៗនៃអ្នកសារព័ត៌មានដែលត្រូវចាប់ដាក់ពន្ធនាគារ  ដោយសារការបំពេញការងារដែលយើងសង្ឃឹមនិងរំពឹងឱ្យពួកគេធ្វើ។នៅប្រទេសកម្ពុជានិង​នៅកន្លែងឯទៀតអ្នកសារព័ត៌មានដែលមានភាពក្លាហាននិយាយការពិតទៅកាន់អ្នកមានអំណាច។តែយើងត្រូវការភាពស្មោះត្រង់ត្រឹមត្រូវ។អ្នកសារព័ត៌មានបែប​នេះជាច្រើនលះបង់ជាច្រើន 

តាមទស្សនៈរបស់យើងព័ត៌មានគឺជាទំនិញសាធារណៈ។វាមិនមែនជាទំនិញឯកជនដែលត្រូវបានគេផ្តល់ឲ្យ​នោះទេតែវាជាទំនិញសាធារណៈហើយរឿង​នេះពិតជាមានសារៈសំខាន់ណាស់នៅក្នុងអំឡុងពេល​នៃការមានមេរោគរាតត្បាត​នេះ។សូមមើលឧទាហរណ៍​មួយ​នៅកម្ពុជា។យើងមានការបិទខ្ទប់មួយរយៈនិងវិធានការសុខាភិបាលមួយចំនួនដែលយើងបានគោរពតាម។វាមានសារៈសំខាន់ជាទំនិញសាធារណៈសម្រាប់ការពារយើងនិងប្រឈមបញ្ហានៃការផ្ទុះជំងឺ​នៅក្នុងសហគមន៍ដ៏ធំ។តែវិធានការទាំង​នេះរួមមានការរឹតត្បិតខ្លាំងមួយចំនួននិងមានការបង្កើត«តំបន់ក្រហម»មួយរយៈ។អ្នកសារព័ត៌មានបានជួយយើងច្រើនដោយធ្វើឲ្យមនុស្សទូទៅដឹងពីការលំបាកក្នុងការរស់នៅដោយសារការបង្កើតតំបន់ក្រហម។ហេតុអ្វីក៏វាមានសារៈសំខាន់? នៅទីបំផុតវាធ្វើឲ្យរដ្ឋាភិបាលធ្វើការស្វែងយល់ពីកំហុសខ្លះៗហើយធ្វើការកែលម្អដើម្បីដោះស្រាយបញ្ហានៃការរងទុក្ខ​របស់មនុស្ស។ខ្ញុំគិតថាយើងនឹងបានឮ​ពីអ្នកសារព័ត៌មានរបស់យើងថារឿង​នេះ​មិនមែនជាការស្រួលទេ។ពួកគេជាច្រើនមិនអាចចូលទៅបានទេចំណែកអ្នកឯទៀតត្រូវប្រថុយខ្លាំងតែការធ្វើដូច្នេះផ្តល់ជាប្រយោជន៍​សម្រាប់យើងទាំងអស់គ្នា។ 

លោកអ្នកបានសួរសំណួរមួយស្តីពីសហរដ្ឋអាមេរិក។នៅក្នុងអំឡុងពេល​នៃការផ្ទុះរោគរាតត្បាត​នេះយើងពឹងលើប្រព័ន្ធផ្សព្វផ្សាយក្នុងការសួរទៅអាជ្ញាធរទាក់ទងនឹងការឆ្លើយតប​ចំពោះជំងឺ​នេះក្នុងការបញ្ជាក់និងផ្សព្វផ្សាយ​ព័ត៌មានដូចជាការឆ្លងនិងការធ្វើតេស្តរកជំងឺកូវីដហើយប្រាប់យើងថាតើវាមានន័យដូចម្តេច។ពេលនេះយើងនាំគ្នានិយាយលេងអំពីពាក្យដែលគេច្រើននិយាយដូចជាការធ្វើតេស្តការតាមរកអ្នកពាក់ព័ន្ធការផ្ទុះក្នុងសហគមន៍ការចាក់វ៉ាក់សាំងបានគ្រប់ចំនួនដែលអាចទប់ស្កាត់បានការរាលដាល។ហាក់ដូចជានិយាយមិនចេះចប់តែគឺដោយសារប្រព័ន្ធផ្សព្វផ្សាយអ្នកសារព័ត៌មានដែលជាអ្នកបានបកប្រែការវិវត្តបែប​នេះពីអ្នកជំនាញសម្រាប់យើងជាសាធារណជន។ 

ក្រៅពីនេះយើងរំពឹងថាផ្នែកសារព័ត៌មានមានក្រមបទដ្ឋានកំណត់។គេត្រូវការបញ្ជាក់លើភាពត្រឹមត្រូវ​នៃព័ត៌មានទាក់ទងនឹងសុខភាព។គេត្រូវការការពារទិន្នន័យពេទ្យនិងការសម្ងាត់ឯកជន។ដូចគ្នា​នេះដែរយើងរំពឹងឲ្យអាជ្ញាធរនិងពួកយើងទាំងអស់ដែលធ្វើការក្រោមអាជ្ញាធរគោរពនិងការពារសេរីភាពសារព័ត៌មាន។នេះជាទំនាក់ទំនងដែលបានជាប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ 

គេត្រូវធ្វើយ៉ាងណារក្សាឲ្យមានតម្លាភាព។នៅសហរដ្ឋអាមេរិកចាប់តាំងពីការផ្ទុះឡើង​នៃជំងឺរាតត្បាត​នេះសេតវិមានរបស់យើងមជ្ឈមណ្ឌលកម្ចាត់ជំងឺរបស់យើងវិទ្យាស្ថានសុខភាពជាតិរបស់យើងនិងស្ថាប័នដទៃទៀត​របស់រដ្ឋដោយរួមទាំងអាជ្ញាធរថ្នាក់រដ្ឋនិងថ្នាក់មូលដ្ឋានផងធ្វើការផ្តល់ព័ត៌មានប្រចាំថ្ងៃ។យើងបានយ៉ាងដូច្នេះពីឯកអគ្គរដ្ឋទូតដទៃដូចខ្ញុំដែរ។ការផ្តល់ព័ត៌មានប្រចាំថ្ងៃបែប​នេះមានសារៈសំខាន់ណាស់ដើម្បីគេអាចទទួលបានព័ត៌មានចុងក្រោយដែលចាំបាច់សម្រាប់ឱ្យមានគណនេយ្យ​ភាពចាំបាច់សម្រាប់ធ្វើការផ្លាស់ប្តូរតាមកាលៈទេសៈកំណត់ដោយសារការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ។នៅក្នុងករណីរបស់យើងគេនាំមកនូវព័ត៌មានសំខាន់ចាំបាច់សម្រាប់សាធារណជនអាមេរិកបានឆាប់ហើយផ្តល់ជាកន្លែងសម្រាប់ឲ្យអ្នកសារព័ត៌មានចោទសួរទៅអាជ្ញាធរជួសមុខឲ្យសាធារណជន។ 

យើងទាំងអស់គ្នាត្រូវគាំទ្រនិងលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយដែលមានភាពសេរីនិងឯករាជ្យ។នៅក្នុងប្រទេសរបស់យើងក្នុងប្រទេសទាំងអស់និង​នៅកម្ពុជាជំងឺរាតត្បាត​នេះបានបង្ហាញឲ្យឃើញពីសារៈសំខាន់ខ្លាំង​នៃការគាំទ្រ​នេះ។សូមអរគុណ