សេចក្តីជូនដំណឹង ស្តីពីសេវាកម្មទិដ្ឋាការ

ព័ត៌មានសម្រាប់បេក្ខជនទិដ្ឋាការមិនមែនអន្តោប្រវេសន៍

សូមជំរាបថាការិយាល័យកុងស៊ុលនៃស្ថានទូតសហរដ្ឋអាមេរិកនឹងចាប់ផ្តើមបើកទទួលពាក្យសុំទិដ្ឋាការដែលដាក់តាមប្រព័ន្ធលើកលែងការសម្ភាស (Interview Waiver/Drop-Off service) សម្រាប់ទិដ្ឋាការប្រភេទ B1/B2, F និង M ចាប់ពីថ្ងៃពុធ ទី២៩​ ខែកក្កដា​ ឆ្នាំ២០២០ នេះតទៅ។ សម្រាប់ពត៌មានបន្ថែម​​ សូមអានក្នុងគេហទំព័រនេះ


ដើម្បីឆ្លើយតបទៅនឹងវិបត្តិដ៏ធ្ងន់ធ្ងរទូទាំងសកលលោកទាក់ទងទៅនឹងជំងឺកូវីត-១៩ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្អាកជាបណ្ដោះអាសន្នលែងផ្ដល់សេវាកម្មទិដ្ឋាការនៅគ្រប់បណ្តាស្ថានទូត និងស្ថានកុងស៊ុលសហរដ្ឋអាមេរិកទាំងអស់។ ស្ថានទូត​ ​និងស្ថានកុងស៊ុលនានាបានរំសាយការណាត់សម្ភាសន៍សុំទិដ្ឋាការអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍ចាប់តាំងពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០មក ប៉ុន្តែនៅតែបន្តផ្ដល់សេវាកម្មទិដ្ឋាការចំពោះករណីបន្ទាន់ និងករណីណាដែលចាំបាច់ដល់បេសកកម្មរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក អាស្រ័យទៅតាមលក្ខណៈអំណោយផលនៃធនធាន និងស្ថានភាពក្នុងស្រុក។​

យើងនឹងចាប់ផ្ដើមផ្ដល់សេវាកម្មទិដ្ឋាការជាធម្មតាវិញឲ្យបានឆាប់ប៉ុន្តែមិនទាន់អាចផ្ដល់ពេលវេលាជាក់លាក់នៅពេលនេះបានទេ។ សូមអានសេចក្ដីប្រកាសផ្សេងៗដែលមានព័ត៌មានលម្អិតស្ដីពីបច្ចុប្បន្នភាពនៃសេវាកម្មទិដ្ឋាការទូទាំងសកលលោក និងការផ្អាកទិដ្ឋាការជាបណ្តោះអាសន្នដោយសារជំងឺកូវីត-១៩ តាមគេហទំព័រ https://travel.state.gov/content/travel/en/traveladvisories/ea/covid-19-visa-services-and-restrictions.html ។ ដើម្បីស្នើរសុំសេវាកម្មបន្ទាន់ សូមអ៊ីម៉ែលមក NIVPhnomPenh@state.gov សម្រាប់ទិដ្ឋាការមិនមែនអន្តោប្រវេសន៍ និង IVPhnomPenh@state.gov សម្រាប់ទិដ្ឋាការអន្តោប្រវេសន៍។