សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសេតវិមាន អ្នកស្រី Jen Psaki ស្តីពីភូមា

សហរដ្ឋអាមេរិក មានការព្រួយបារម្ភ ដោយមានសេចក្តីរាយការណ៍ថា​ យោធាភូមា បាន​ប្រើជំហានផ្សេងៗក្នុងការបំផ្លាញនូវដំណើរការផ្លាស់ប្តូរប្រជាធិបតេយ្យ ដោយរួម​ទាំងការចាប់ខ្លួននូវមេដឹកនាំ លោកស្រី អង់សាន ស៊ូជី និង​មន្ត្រីស៊ីវិលដទៃទៀត​នៅ​ប្រទេសនេះ។  ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាន​ជម្រាបលោក​ប្រធានាធិបតី Biden ពីស្ថានការណ៍នេះ។ យើងបញ្ជាក់ជា​បន្តនូវការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះស្ថាប័នប្រជាធិបតេយ្យនានា​នៅ​ភូមា និង​ដោយមានការ​សម្របសម្រួល ជាមួយ​ដៃគូក្នុងតំបន់ យើង​ទទូចឲ្យយោធា និង​គ្រប់ភាគីទាំងអស់ គោរពតាមគន្លងបែបប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​ ហើយ​ដោះលែងនូវអ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅថ្ងៃនេះ។ សហរដ្ឋ​អាមេរិក ប្រឆាំង​រាល់ការ​ប៉ុនប៉ងក្នុងការ​ផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតកាលពីពេលថ្មីៗនេះ ឬរារាំងនូវការផ្លាស់ប្តូរ​ប្រជាធិបតេយ្យក្នុង​ប្រទេស​មីយ៉ាន់ម៉ា ហើយនឹងចាត់វិធានការប្រឆាំងអ្នកទទួលខុសត្រូវទាំងនោះ ប្រសិនបើជំហាននានាមិនត្រឡប់ដូចដើមវិញ។ យើងកំពុងឃ្លាំមើលនូវស្ថានការណ៍នេះយ៉ាង​យក​ចិត្ត​ទុកដាក់ និង​ឈរនៅជាមួយប្រជាជនភូមា ដែល​បាន​ប្រឈមជាច្រើនរួចមកហើយ​ក្នុងការស្វែងរក​នូវប្រជាធិបតេយ្យ​ និង​សន្តិភាព។សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសេតវិមាន អ្នកស្រី Jen Psaki ស្តីពីភូមា។