សេចក្តីថ្លែងការណ៍​របស់ស្ថានទូតអាមេរិកស្តីអំពី សារព័ត៌មានសម្លេងប្រជាធិបតេយ្យ VOD

ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣

យើងមានការរំខានចិត្តជាខ្លាំង​ ដោយការសម្រេចចិត្តភ្លាមៗ ក្នុងការដកអាជ្ញាប័ណ្ណពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ VOD 

សារព័ត៌មានដែលមានភាពសេរី និងឯករាជ្យ ដើរតួនាទីសំខាន់ចាំបាច់ នៅក្នុងលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវមួយ ដោយផ្តល់ឲ្យសាធារណជន និងអ្នកសម្រេចចិត្ត ឲ្យដឹងការពិត ហើយធ្វើឲ្យរដ្ឋាភិបាល​មានការទទួលខុសត្រូវ។

អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដែលសារព័ត៌មាន VOD បានធ្វើសេចក្តីរាយការណ៍ដោយមិនលម្អៀង ហើយឈរលើការពិត លើបញ្ហាដែលបម្រើប្រយោជន៍​ប្រជាជនកម្ពុជា។

យើងសូមអំពាវនាវឲ្យអាជ្ញាធរកម្ពុជាពិនិត្យមើលឡើងវិញ នូវការសម្រេចចិត្ត​នេះ។