សេចក្តីថ្លែងការណ៍​របស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក Ned Price ស្តីពីការគាំទ្រឲ្យទន្លេមេគង្គមាននិរន្តរភាពល្អ

ថ្ងៃទី ២៣ កុម្ភៈ ឆ្នាំ ២០២១ 

សហរដ្ឋអាមេរិកគាំទ្រឲ្យមានតម្លាភាព និងគណនេយ្យ​ភាព នៅក្នុងការគ្រប់គ្រងធនធានដែលមានតឆ្លងព្រំដែន។ អស់រយៈពេលរាប់ទសវត្សរ៍​មកហើយដែលការងាររបស់យើង​ដើម្បីជំរុញស្ថាន​ភាពល្អ និងនិរន្តរភាពនៃទន្លេមេគង្គដើរតាមគុណតម្លៃទាំង​នេះ ហើយប្រជាជនចំនួនជិត ៧០ លាននាក់រស់នៅពឹងផ្អែកលើទន្លេមេគង្គ។ យើងមានកង្វល់ដូចរដ្ឋាភិបាល​នៅក្នុងតំបន់ទន្លេមេគង្គ និងគណកម្មាការទន្លេមេគង្គដែរ ទាក់ទងនឹងការប្រែប្រួលយ៉ាងឆាប់រហ័ស និងការធ្លាក់ចុះគួរឲ្យព្រួយបារម្ភ​នៃកម្ពស់ទឹកទន្លេមេគង្គ នៅក្នុងពេលថ្មីៗ​នេះ។ យើងសូមចូលរួមជាមួយពួកគេ ក្នុងការអំពាវនាវឲ្យសាធារណរដ្ឋប្រជាមានិតចិនចែករំលែកទិន្នន័យសំខាន់ៗ ឲ្យបានទាន់ពេលវេលា ដោយរួមទាំងព័ត៌មានស្តីពីសកម្មភាពនៅទំនប់វារីអគ្គិសនី នៅខ្សែទឹកខាងលើ។ វាជាការសំខាន់ណាស់ដែលសាធារណរដ្ឋប្រជាមានិតចិនត្រូវបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួន ហើយពិគ្រោះយោបល់ជាមួយប្រទេស​នៅខ្សែទឹកខាងក្រោម។ 

តាមរយៈកម្មវិធីស្តីពីភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ សហរដ្ឋអាមេរិកនឹងបន្តគាំទ្ររដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន នៅក្នុងតំបន់ទន្លេមេគង្គ។ គម្រោងស្តីពីគំនិតផ្តួចផ្តើមស្តីពីទិន្នន័យទឹកទន្លេមេគង្គ គម្រោងតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គ និងមធ្យោបាយដទៃទៀតធ្វើឲ្យប្រជាជនទទួលបានទិន្នន័យពិតប្រាកដ ដែលគេត្រូវការបំផុត។