គេហដ្ឋានលោកកឹម សុខា, ភ្នំពេញ
ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩
ពេលនេះគឺនិយាយពីលោក កឹម សុខា ហេីយមិនមែននិយាយពីខ្ញុំ និងប្រទេសខ្ញុំទេ ប៉ុន្តែខ្ញុំនឹងធ្វេីការអង្កេតមួយ។ នេះពិតជាភាពរីករាយយ៉ាងប្រាកដដែលបានជួបលោក កឹម សុខា ម្តងទៀត ។ ខ្ញុំបានជួបគាត់ កាលពីប៉ុន្មានឆ្នាំមុន ហេីយខ្ញុំបានមេីលឃេីញថាគាត់ជាមនុស្សមានសន្តានចិត្តល្អមានសន្តិភាព និងជាមេដឹកនាំដ៏មានបទពិសោធន៍ល្អមួយរូប ។ ហេីយខ្ញុំ មានការសោកស្តាយដែលសេរីភាពរបស់គាត់ត្រូវបានគេបដិសេធ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ។
ការបោះជំហាន ដែលធ្វេីឡេីងដោយអាជ្ញាធរកាលពីម្សិលមិញ គឺជាជំហានមួយឆ្ពោះទៅមុខ ហេីយយេីងបានទទួលស្គាល់ជាមួយអាជ្ញាធររដ្ឋាភិបាល។ ទោះជាយ៉ាងណា យេីងគិតថា វាមានសារៈសំខាន់ណាស់ដែលយេីងចង់ឃេីញបន្ថែមទៀត ។ ហេីយយោបល់របស់យេីងក្នុងនាម ជាមិត្តភក្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា គឺចង់ឲ្យអាជ្ញាធរស្វែងរកមធ្យោបាយក្នុងការផ្តល់ឡេីងវិញនូវសិទ្ធិ និងសេរីភាពរបស់លោក កឹម សុខា និងទម្លាក់បទចោទប្រកាន់ប្រឆាំងរូបគាត់។ តែក៏ត្រូវប្រេីពេល និងទីកន្លែងដ៏មានសារៈសំខាន់ អនុវត្តឲ្យដូចគ្នាចំពោះអ្នកទាំងឡាយណា ដែលសិទ្ធសេរីភាពរបស់គេ ត្រូវបានបដិសេធ ។ យេីងទទូចសុំឲ្យពួកគេមានសេរីភាព និងត្រូវបានអនុញ្ញាត ទោះបីពួកគេស្ថិតក្នុងប្រទេស ឬក្រៅប្រទេសក្តី ដេីម្បីឲ្យពួកគេអាចចូលរួម ផ្តល់ជាសម្លេង ឲ្យគេបានដឹងឮ ។ អ្នកខ្លះជាសមាជិកបក្សនយោបាយ អ្នកមួយចំនួនជាសង្គមស៊ីវិល អ្នកខ្លះជាអ្នកសារព័ត៌មាន ដូចអ្នកសារព័ត៌មានអាស៊ីសេរីទាំងពីររូបផងដែរ ។ យេីងចង់ឃេីញអ្នកទាំងនោះ មានសេរីភាព និងមានការទម្លាក់បទចោទប្រកាន់ប្រឆាំងពួកគេ ដេីម្បីឲ្យពួកគេអាចចូលរួមបានពេញលេញ។
យេីងជឿថានេះពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ សម្រាប់កម្ពុជា ។ វានឹងមានប្រយោជន៍ចំពោះ អភិបាលកិច្ច និងសេដ្ឋកិច្ច ចំពោះគ្រប់សម្លេងទាំងអស់ ដែលអាចចូលរួមធ្វេីឲ្យមានប្រជាធិបតេយ្យដ៏រឹងមាំ និងការសន្ទនាដែលមានការចូលរួមយ៉ាងពេញលេញ ក្នុងការធ្វេីការផ្សះផ្សាដ៏ទូលំទូលាយ។ ជាថ្មីម្តងទៀត កម្ពុជាអាចដេីរលេីផ្លូវប្រជាធិបតេយ្យពហុបក្សយ៉ាងពេញលេញ ។ នោះជារឿងល្អសម្រាប់ប្រទេសកម្ពុជា ហេីយក៏ជារឿងល្អសម្រាប់ទំនាក់ទំនងកម្ពុជា ជាមួយប្រទេសជិតខាង និងជាមួយប្រទេសរបស់ខ្ញុំ គឺសហរដ្ឋអាមេរិក ។ ខ្ញុំពិតជាមានភាពរីករាយដែលបានជួបលោកកឹម សុខា នៅថ្ងៃនេះ ។ វាជាប្រភពនៃសេចក្តីរីករាយរបស់យេីងទាំងអស់គ្នា ។
សូមអរគុណ។