លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony J. Blinken
ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២២
តាងនាមឲ្យសហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងសព្ទសាធុការពរចំពោះប្រជាជនកម្ពុជា ក្នុងឱកាសដែលពួកគេធ្វើការអបអរខួបទី ៦៩ នៃទិវាឯករាជ្យ ៩ វិច្ឆិកា របស់គេ។
សហរដ្ឋអាមេរិកសូមសម្តែងអំណរសាទរចំពោះប្រទេសកម្ពុជា ជាប្រធាននៃសមាគមអាស៊ាន នៅក្នុងឆ្នាំនេះ ដែលជាឆ្នាំប្រកបដោយបញ្ហាប្រឈម។ យើងសូមផ្តល់តម្លៃចំពោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ក្នុងការរួមគ្នាដោះស្រាយបញ្ហាកង្វល់នៅក្នុងតំបន់ និងក្នុងពិភពលោក ដោយរួមមានផងដែរនូវវិបត្តិនៅប្រទេសភូមា និងប្រទេសអ៊ុយក្រែន។ យើងនឹងបន្តឈរនៅជាមួយប្រជាជនកម្ពុជា ក្នុងពេលដែលពួកគេខិតខំធ្វើឲ្យអនាគតរបស់គេប្រកបទៅដោយវិបុលភាព ប្រជាធិបតេយ្យ និងឯករាជ្យភាព។
សូមអបអរសាទរចំពោះប្រជាជនកម្ពុជាទាំងអស់ នៅទិវាជាតិរបស់គេ។