សេចក្តីប្រកាសព័ត៌មាន សហរដ្ឋអាមេរិក បញ្ជូនរូបបដិមាខ្មែរចំនួន២ជូនកម្ពុជា

សហរដ្ឋអាមេរិក បញ្ជូនរូបបដិមាខ្មែរចំនួន ២ ជូនកម្ពុជា

រាជធានីភ្នំពេញ
ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០

ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ មានផ្នែកកិច្ចការសាធារណៈ និងសេនានុព័ន្ធស៊ើបអង្កេតសន្តិសុខ មាតុភូមិប្រចាំ​ប្រទេស ដោយសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ​ នៃព្រះរាជាណាចក្រកម្ពុជា  បានធ្វើការសម្របសម្រួលបញ្ជូនត្រឡប់មកវិញ នូវរូបបដិមាខ្មែរចំនួន ២ ពីសហរដ្ឋអាមេរិក បន្ទាប់ពីមានការរឹបអូសបាន កាលពីឆ្នាំ២០០៥ និងឆ្នាំ​ ២០១៧។ រូបបដិមាទាំងពីរេះ បានមកដល់អាកាសយានដ្ឋានអន្តរជាតិ​ ភ្នំពេញ នៅព្រឹកនេះ ហើយតំណាងមកពីស្ថានទូត  និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចូលរួមក្នុងកម្មវិធីប្រោះព្រំ​ តាមបែបពុទ្ធសាសនា និងបួងសួងសូមឲ្យទទួលបាននូវសេចក្តីសុខ​ ចម្រុងចម្រើន ពិសេសសូមឲ្យប្រជាជនលើពិភពលោកទាំងមូល គេចផុតពី​ជំងឺ​ឆ្លងផ្លូវដង្ហើម COVID-19 ។ កម្មវិធីប្រោះព្រំនេះ ប្រព្រឹត្តទៅនៅរសៀល ថ្ងៃទី ខែមេសា ឆ្នាំ២០២០ នាសារមន្ទីរជាតិ។  

កឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Partick Murphy បានកោតសរសើរនូវការបញ្ជូនមកវិញនៃបដិមាទាំងនេះ ដោយមានប្រសាសន៍ថា ៖ ក្នុងពេលយើងអបអរសាទរ ការប្រារព្ធខួប៧០​ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ការប្រគល់វិញ​ នូវបដិមាទាំងពីរនាថ្ងៃនេះ គឺជាការរំលឹក នូវអ្វីដែលប្រទេសយើងទាំងពីរសម្រេចបានរួមគ្នា។ ការប្រគល់មកវិញ​ នូវបដិមាទាំងនេះ​ គឺជាផ្នែកមួយនៃការអនុវត្តអនុស្សារណៈនៃការយោគយល់ (MoU) ដែលត្រូវបានចុះហត្ថលេខា​ នៅឆ្នាំ២០១៨ រវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹង “ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណរបស់ប្រទេសកម្ពុជា។ អនុស្សារណៈនេះ មានបំណងកាត់បន្ថយ​ ការលួចប្លន់វត្ថុបុរាណ ដែលតំណាងឲ្យបេតិកភណ្ឌវប្បធម៌ ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា 

លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា  “រាល់ការបញ្ជូនត្រឡប់មកវិញវត្ថុបុរាណខ្មែរពីបរទេស គឺជាសក្ខីភាព ដែលបញ្ជាក់នូវចំណងមិត្តភាព ភាពជាដៃគូពិតប្រាកដ ប្រកបដោយកិច្ចសហប្រតិបត្តិការពេញលេញ ក្នុងពេលដែលកម្ពុជាមានសុខសន្តិភាពរិបូណ៌ហើយលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេររិក ពិតជាអាចធ្វើបាន​ ក្នុងការបញ្ជូនមកវិញ នូវរូបបដិមាដែលត្រូវបាន គេយកចេញពីប្រទេសកម្ពុជា។ ទោះបីជាមានបញ្ហាប្រឈម និងគ្រោះអាសន្នសម្រាប់សុខភាពពិភពលោកទាំងមូល កដូចជាវិធានការនៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង​ផ្លូវដង្ហើមCOVID-19  យ៉ាងណាក៏ដោយ រូបបដិមាខ្មែរនៅតែមានបំណងវិលត្រឡប់មកមាតុភូមិរបស់យើងវិញ ដើម្បីជាប្រយោជន៍ដ៏ធំធេង និងជាមង្គលសម្រាប់ប្រជាជាតិ និងប្រជាជន 

លោកជំទាវរដ្ឋមន្ត្រី បានបន្ថែមទៀតថា “ការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ គឺជាគំរូដ៏ល្អមួយនៃក្រុមជំនាញឯកទេស របស់បណ្តាទីភ្នាក់ងារនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយក៏ជាគំរូមួយនៃកិច្ចសហប្រតិបត្តិការគ្នារបស់អ្នកជំនាញ នៅទូទាំងពិភពលោកនៅក្នុងការខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ការជួញដូរដោយខុសច្បាប់ នូវបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន របស់ព្រះរាជាណាចក្រកម្ពុជា។ ការងារសម្របសម្រួលរបស់ស្ថានទូតសហរដ្ឋអាមេរិក​ នៅរាជធានីភ្នំពេញ ជាមួយក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក មិនត្រឹមតែការពារបេតិកភណ្ឌវប្បធម៌តែ៉ុណ្ណោះទេ តែថែមទាំងជាការឆ្លុះបញ្ចាំង និងពង្រឹងនូវការអនុវត្តអនុសញ្ញាឆ្នាំ១៩៧០ របស់អង្គការ UNESCO ស្តីពីមធ្យោបាយនៃការហាមប្រាម និងការពារកុំឲ្យមានការនាំចេញនាំូល និងការផ្ទេរខុសច្បាប់នៃកម្មសិទ្ធិលើសម្បត្តិវប្បធម៌”។ 

រូបបដិមាទី១ គឺជាដងខ្លួនទេវរូប​ ភេទប្រុស ធ្វើពីថ្មភក់ ជាប្រភេទបដិមាោល នៅសល់ដងខ្លួន គ្មានព្រះកេស ដៃទាំងពីរដាច់ត្រឹមដើមដៃ និងជើងទាំងពីរដាច់ត្រឹមភ្លៅ។ ដងខ្លួនរាងមូល ស្លៀកសំពត់មានភ្លីឆ្នូតបញ្ឈរតូចៗមានពាក់ខ្សែក្រវ៉ាត់រាងសំប៉ែត(ឆ្លាក់ក្បាច់បួនជ្រុងរាងដូចក្បាលខ្សែក្រវ៉ាត់) និងចង្កេះសំពត់ខាងក្រោយរាងខ្ពស់ជាងខ្សែក្រវ៉ាត់។ ផ្នែកខាងក្រោយឆ្លាក់ក្បាច់កន្ទុយក្បិនវាត់ឡើង មានជាយអមសងខាង​ធ្លាក់លើខ្សែក្រវ៉ាត់។ ចំណែកនៅលើសំពត់ និងក្បាលខ្សែក្រវ៉ាត់ាងមុខសឹក និងមានស្នឹមមើលមិនស្គាល់ក្បាច់ចម្លាក់។ នៅលើតួបដិមាមានស្នឹម និងសឹកផ្នែកខាងក្រោយ មានស្នាមបែកតូចៗជាច្រើនកន្លែង ដូចជានៅលើខ្សែក្រវ៉ាត់ផ្នែកខាងស្ដាំ នៅលើចង្កេះខាងឆ្វេង និងនៅលើស្មា ទឹកដៃសិល្បៈ ជាស្នាដៃមិនសូវស្អាត ការឆ្លាក់ក្បាច់លម្អពុំសូវយកិត្តទុកដាក់ ឬទឹកដៃសិល្បៈធ្លាក់ចុះ ដូចបដិមាខ្មែរមួយចំនួន​ ក្នុងរចនាបថឃ្លាំង ចុងស.វ.ទី១០ ដល់ដើមស.វ.ទី១១ គ.ស។ បដិមានេះ ត្រូវរឹបអូសបាននៅឆ្នាំ២០១៧ នៅពេលផ្នែកស៊ើបអង្កេតនៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកនៅទីក្រុង San Francisco បានទទួលព័ត៌មានទាក់ទងនឹងការលក់ដេញថ្លៃ នៅកន្លែងលក់ដេញថ្លៃមួយ នៅ California ម្ចាស់នៅកន្លែងលក់ដេញថ្លៃនោះ បាននិយាយថា វត្ថុនោះ ត្រូវបាននាំចូលមកនៅឆ្នាំ១៩៩២ ដោយមានលិខិតបញ្ជាក់កន្លែងដើមចេញពីទីក្រុង Bangkok នៃប្រទេសថៃ ដោយដាក់ថា “ខ្លួនខ្មែរនៅអង្គរវត្ត”។ អ្នកជំនាញផ្នែកវត្ថុបុរាណ ​បានកំណត់ថា បដិមានេះ ​មានតម្លៃនៅលើទីផ្សារចំនួន ៧៥ ០០០ ដុល្លា 

រូបបដិមាទី២ គឺជាដងខ្លួនទេវរូបភេទប្រុស ផលិតពីថ្មភក់ពណ៌ប្រផេះ មានមាឌមាំ រូបភាពគ្មានចលនា ស្លៀកសំពត់ចងក្បិនមានភ្លីសេ នៅលើជង្គង់គឺមានផ្នត់រាបស្មើសាច់ នៅលើភ្លៅខាងឆ្វេងមានផ្នត់ធំៗលំនាំដូចជាហោប៉ៅ នៅចំពីមុខមានផ្នត់រាងកន្ទុយត្រីពីរជាន់ (ផ្នត់ខាងលើខ្លី និងផ្នត់ខាងក្រោមវែង) ពាក់ខ្សែក្រវ៉ាត់លាតពីរជាន់ ស្ថានភាពដងខ្លួនទេវរូប​ គឺបាត់ព្រះសិរត្រឹមក ដាច់ព្រះហស្ថសងខាង​ត្រឹមក្លៀក បាក់ជើងស្តាំក្រោមជង្គង់ និងជើងឆ្វេង​ នៅសល់ត្រឹមភ្លៅ។ សរុបមក ដងខ្លួនទេវរូបនេះ អាចមានប្រភពចេញពីប្រាសាទបាសែត ខេត្តបាត់ដំបង ក្នុងរចនាបថកោះកេរ រវាងសតវត្សទី១០ ឬជាដងខ្លួនព្រះព្រហ្ម ក្នុងរចនាបថឃ្លាំនាចុងសតវត្សទី​ ១០ និងដើមសតវត្សទី ១១  បដិមានេះ​ ត្រូវបានរឹបអូសពីជនល្មើស នៅខែកញ្ញា ឆ្នាំ២០០៥ នៅពេលក្រសួងសន្តិសុខមាតុភូមិ ផ្នែកគយ និងការពារព្រំដែន និងផ្នែកស៊ើបអង្កេតរបស់ក្រសួងសន្តិសុខមាតុភូមិ នៅទីក្រុង Los Angeles រឹបអូសបានពីក្នុងទំនិញមួយផ្នែកដែលបានមកដល់សហរដ្ឋអាមេរិក ពីប្រទេសថៃ។ អ្នកជំនាញ ប្រមាណថា បដិមានេះមានតម្លៃប្រហែល ១២០ ០០០ ដុល្លា នៅលើទីផ្សារ។ 

លោក Russell J. Bash សេនានុព័ន្ធប្រចាំប្រទេស នៃសេនានុព័ន្ធស៊ើបអង្កេតសន្តិសុខមាតុភូមិ​ នៅកម្ពុជា បានមានប្រសាសន៍ថា​ ៖ នៅក្នុងពិភពលោកសព្វថ្ងៃ ការលួច និងការជួញដូរនៃសម្បត្តិវប្បធម៌ជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ប្រទេសមួយទៀត គឺជាកង្វល់របស់ពិភពលោក ដែលទាមទារឲ្យមានការធ្វើកិច្ចសហប្រតិបត្តិការគ្នា និងការយល់គ្នារវាងជាតិមួយៗ ក្នុងនាមជាទីភ្នាក់ងារពង្រឹងការអនុវត្តច្បាប់របស់រដ្ឋាភិបាលសហព័ន្ធ ដែលធ្វើកាក្នុងពិភពលោក ផ្នែកស៊ើបអង្កេតនៃក្រសួងសន្តិសុខមាតុភូមិ គឺជាស្ថាប័នឈានមុខគេនៅក្នុងការស៊ើបអង្កេតបទល្មើសទាក់ទងនឹងការនាំចូល និងចែកចាយដោយខុសច្បាប់នៃសម្បត្តិវប្បធម៌ ហើយករណីនេះបង្ហាញឲ្យឃើញការប្តេជ្ញាចិត្តរបស់យើង ក្នុងការធ្វើឲ្យជនល្មើសត្រូវទទួលខុសត្រូវចំពោះមុខឧក្រិដ្ឋកម្មរបស់ខ្លួន និងធ្វើឲ្យមានការប្រគល់មកមាតុភូមិដើមវិញនូវបដិមារបស់ខ្មែរ ។ 

ស្រប​តាមបញ្ញតិរបស់ខ្លួន រួមទាំងអនុសញ្ញាស្តីពីច្បាប់អនុវត្តលើសម្បត្តិវប្បធម៌ រដ្ឋាភិបាលសហរដ្ឋអាមេរិកធ្វើការរឹតត្បិតលើការនាំចូល​ ទៅក្នុង​​សហរដ្ឋអាមេរិកនូវវត្ថុបុរាណមួយចំនួន រាប់ីវត្ថុពីសម័យសំរឹទ្ធ (១៥០០ ឆ្នាំមុនគ.ស) រហូត​​ដល់យុគសម័យខ្មែរ (ឆ្នាំ១៦០០ ក្រោយគ.ស) ដែលអាចរួមមានប្រភេទផ្សេងៗ ូចជាថ្ម លោហធាតុ កុលាលភាជន៍ អង្កាំ និងឆ្អឹង ដែលត្រូវបានកំណត់អត្តសញ្ញាណដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក លុះត្រាតែរដ្ឋាភិបាលកម្ពុជាចេញអាជ្ញាបណ្ណមួយដែបញ្ជាក់ថា ការនាំចេញបែបនេះមិនរំលោភទៅលើច្បាប់របស់ខ្លួនទេ