សេចក្តី្ថថ្លែងការណ៍​រួមគ្នា ថ្កោលទោសការប្រហារជីវិតនៃមេដឹកនាំប្រឆាំង និងមេដឹកនាំនិយមលទ្ធិប្រជាធិបតេយ្យ​នៅប្រទេសភូមា

ការិយាល័យអ្នកនាំពាក្យ

ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២

សេចក្តី្ថថ្លែងការណ៍​រួមគ្នារបស់តំណាងជាន់ខ្ពស់​នៃសហភាពអឺរ៉ុប ក្រសួងការបរទេសនៃប្រទេសអូស្រ្តាលី កាណាដា ជប៉ុន ណូវែលសេឡង់ ណ័រវេ សាធារណរដ្ឋកូរ៉េ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលថ្កោលទោសការប្រហារជីវិតនៃមេដឹកនាំប្រឆាំង និងមេដឹកនាំនិយមលទ្ធិប្រជាធិបតេយ្យ​នៅប្រទេសភូមា ដោយរបបយោធាភូមា

ការប្រហារជីវិតដោយរបបយោធាភូមា លើមេដឹកនាំប្រឆាំង និងមេដឹកនាំនិយមលទ្ធិប្រជាធិបតេយ្យគឺជាអំពើហិង្សាដែលត្រូវមានទោស ហើយវាបង្ហាញថែមទៀត នូវការមិនអើពើទាំងស្រុង​របស់របប​នេះ ចំពោះសិទ្ធិមនុស្ស និងនីតិរដ្ឋ។ យើងសូមអំពាវនាវឲ្យរបប​នេះ ដោះលែងមនុស្សទាំងអស់ ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ អនុញ្ញាតឲ្យអ្នកក្រៅចូលមើលមន្ទីរឃុំឃាំងទាំងស្រុងបាន ហើយបំពេញកាតព្វកិច្ចរបស់ខ្លួន នៅក្រោមកិច្ចព្រមព្រៀង ៥ ចំណុច​របស់អាស៊ាន ដែលស្វែងរកសន្តិភាពតាមរយៈការពិភាក្សាគ្នា មិនមែនដោយអំពើហិង្សាជាបន្ត​ទេ។ យើងសូមគាំទ្រប្រជាជនភូមា នៅក្នុងសេចក្តីប៉ងប្រាថ្នារបស់គេ ដែលចង់បានសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ហើយសូមអំពាវនាវឲ្យមានការបញ្ចប់ការប្រើហិង្សា មានការគោរព​ចំពោះឆន្ទៈរបស់ប្រជាជន ហើយធ្វើឲ្យប្រទេសភូមាត្រឡប់មកដើរលើផ្លូវ​ទៅរកលទ្ធិប្រជាធិបតេយ្យវិញ។

យើងសូមចូលរួមសម្តែងមរណទុក្ខជាមួយគ្រួសារនៃអ្នកជាទីស្រឡាញ់របស់គេ ដែលត្រូវបានប្រហារជីវិត ក្នុងពេលដែលគេពួកគេកំពុងមានទុក្ខសោក​ចំពោះអ្នកដែលត្រូវបានប្រហារជីវិត​ដោយអយុត្តិធម៌។ យើងសូមគោរព និងកាន់ទុក្ខ ចំពោះជីវិតទាំងអស់ដែលបានបាត់បង់ នៅប្រទេសភូមា ដោយសារការធ្វើរដ្ឋប្រហារ។