For Immediate Release
២២ កុម្ភៈ ២០២១
2021/05
ការិយាល័យផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតអាមេរិកនៅភ្នំពេញ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក កំពុងស្វែងរកដៃគូអង្គការនានា ឲ្យចូលរួមដាក់គម្រោងស្នើជំនួយជាថវិកា ក្នុងការផលិតនូវរបាយការណ៍ ការសិក្សាស្រាវជ្រាវ ឬភាពយន្តឯកសារ ដើម្បីរំលឹកនូវខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ ធ្វើការវិភាគ និងវាយតម្លៃពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជា គិតមកដល់ពេលនេះ ក្នុងការបំពេញបានតាមការសន្យា ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង ហើយផ្តល់អនុសាសន៍ស្តីពីជំហានបន្ទាប់ជូនរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។
ជំនួយជាថវិកាសរុបសម្រាប់គម្រោងស្នើនេះ ទទួលបានក្នុងរង្វង់ចាប់ពី ២៥ ០០០ ដុល្លារដល់ ៣០ ០០០ដុល្លារអាមេរិក។
ស្ថានទូតអាមេរិកនៅភ្នំពេញ សូមអញ្ជើញក្រុមអ្នកជំនាញផ្តល់ប្រឹក្សា ឬអង្គការស្ថាប័ននានា សរសេរគម្រោងផ្សេងៗ ទាក់ទងនឹងការសិក្សាស្រាវជ្រាវ និងចេញរបាយការណ៍គ្រប់ជ្រុងជ្រោយ ឬចងក្រងឯកសារ ដែលវិភាគលើវឌ្ឍនភាពរបស់ប្រទេសកម្ពុជា គិតមកដល់ពេលនេះ ក្នុងការបំពេញបានតាមការសន្យា ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១។ ថ្ងៃកំណត់ត្រូវចេញផ្សាយឯកសារ គឺនៅចុងខែតុលា ដើម្បីឲ្យត្រូវនឹងខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាព នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១។
កាលបរិច្ឆេទឈប់ទទួលពាក្យ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ ហើយជំនួយដែលអនុម័ត នឹងផ្តល់ត្រឹមថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ ។ គម្រោងដែលអនុម័ត គួរត្រូវអនុវត្តបញ្ចប់ ត្រឹមថ្ងៃ ៣១ ខែតុលា ឆ្នាំ ២០២១។
ចំពោះព័ត៌មាននៃការណែនាំក្នុងការដាក់ពាក្យ សូមចូលមើលគេហទំព័រ ៖ https://kh.usembassy.gov/phnom-penh-notice-of-funding-opportunity-ppa-30th-anniversary-2021/ ។
###