សេចក្តីប្រកាសព័ត៌មាន
ថ្ងៃទី ៣ វិច្ឆិកា ២០២១
ស្ថានទូតអាមេរិកនៅភ្នំពេញ និងការិយាល័យកិច្ចការអប់រំ និងវប្បធម៌ នៃក្រសួងការបរទេស សហរដ្ឋអាមេរិក មានសេចក្តីរីករាយសូមប្រកាសទទួលពាក្យស្នើសុំជំនួយថវិកាពីកម្មវិធីមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) សម្រាប់ឆ្នាំសារពើពន្ធ ២០២២។ ជំនួយនេះ អាចទទួលបានចាប់ពី ១០ ០០០ ដុល្លារ ដល់ ៥០០ ០០០ ដុល្លារក្នុងគម្រោងនិមួយៗ។ កាលបរិច្ឆេទផុតកំណត់ទទួលសំណើគឺថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១។
មូលនិធិ AFCP នេះត្រូវបានបង្កើតឡើងដើម្បីជួយប្រទេសនានា ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់គេ។ សម្រាប់ប្រទេសកម្ពុជា មូលនិធិនេះមានបំណងអភិរក្សទីតាំងបុរាណសំខាន់ៗ អគារនិងវិមានប្រវត្តិសាស្រ្ត សមុច្ច័យសារមន្ទីរ និងទម្រង់នានាដែលសម្តែងឲ្យឃើញប្រពៃណីវប្បធម៌ ដែលមានតម្លៃជាប្រវត្តិសាស្រ្ត ឬវប្បធម៌ ហើយដែលសម្រាប់បម្រើសារធារណជន និងត្រូវបានការពារដោយច្បាប់កម្ពុជា។ការជួសជុលជណ្តើរខាងជើងនៃប្រាសាទព្រះវិហារ ស្ថិតនៅក្នុងចំណោមគម្រោងជាច្រើនដែលកំពុងដំណើរការ និងគាំទ្រដោយសហរដ្ឋអាមេរិក នៅក្រោមកម្មវិធីជំនួយនេះ។
ចំពោះសេចក្តីណែនាំ និងព័ត៌មានបន្ថែម សូមចូលមើល ៖ https://kh.usembassy.gov/call-for-proposals-ambassadors-fund-for-cultural-preservation-2022-grants-program/
###