អង្គការហ្វារសម្តែងសៀក លើកកម្ពស់ទំនាក់ទំនង សហរដ្ឋអាមេរិក កម្ពុជា​

For Immediate Release
December 232020 

ផ្នែកកិច្ចការសាធារណៈ នៃ​ស្ថានទូតសហរដ្ឋអាមេរិក នៅភ្នំពេញ មានសេចក្តីរីករាយ ក្នុងការចាក់ផ្សាយនូវការសម្តែងសៀកយ៉ាងពិសេសមួយ ដឹកនាំដោយក្រុមសិល្បករ អង្គការហ្វារពន្លឺ សិល្បៈ ដើម្បីរំលេចពីខួប ៧០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និង​ព្រះរាជាណាចក្រកម្ពុជា។ 

 វីដេអូនៃការសម្តែងសៀកនេះ ត្រូវបាន​ចាក់ផ្សាយតាមរយៈទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិក នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ ។ 

 វីដេអូសម្តែងសៀកដ៏គួរឲ្យជក់ចិត្តនេះ បានជួយ​ឧបត្ថម្ភទៅដល់ក្រុមអ្នកសម្តែងដ៏មានទេពកោសល្យ របស់អង្គការហ្វារ ដែលជួយលើកកម្ពស់ការយល់ដឹង មានឆន្ទៈល្អ និងបង្កើនការ​​យល់​​បន្ថែមទៀតក្នុងចំណោមប្រជាជនវ័យក្មេងអំពីចំណងទាក់ទងរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ 

 ដោយលទ្ធផលនៃជំងឺរាតត្បាតកូវីដ១៩ នៅតែបន្តគំរាមកំហែងសាកលលោក និង​ផ្អែកលើការអនុវត្តនូវការរក្សាគម្លាតសុវត្ថិភាព ស្ថានទូតសហរដ្ឋអាមេរិក នៅភ្នំពេញ បានបន្តរៀបចំធ្វើកម្មវធីជាច្រើនតាមប្រព័ន្ធ​ឌីជីថល ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយ​ប្រិយមិត្តរបស់ខ្លួន។ 

 ចំពោះបណ្តាញសារព័ត៌មានក៏អាចទាញយកវីដេអូសម្តែងសៀកនេះ មកធ្វើការផ្សព្វផ្សាយឡើងវិញបាន តាមរយៈតំណនេះ ៖ https://www.facebook.com/us.embassy.phnom.penh/videos/739430343640147  

###