ឱកាសធុរកិច្ចក្នុងវិស័យកសិកម្មនៅកម្ពុជា

For Immediate Release                                                                                         January 31, 2020

2020/05

គណៈប្រតិភូតំណាងឲ្យក្រុមហ៊ុនអាមេរិកមួយក្រុម រួមមាន ក្រុមហ៊ុន Amazon ក្រុមហ៊ុន John Deer និងក្រុមហ៊ុន IBM នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីសិក្សា និងស្វែងយល់ពីនិន្នាការចុងក្រោយបំផុតក្នុងវិស័យកសិកម្ម ដែលរួមមានបច្ចេកវិទ្យា សន្តិសុខជីវចម្រុះ និងសុវត្ថិភាពស្បៀងអាហារ ។ ពួកគេនឹងមកចូលរួមនៅក្នុងសន្និសីទរយៈពេល ២ថ្ងៃ ស្តីពី «ឱកាសធុរកិច្ចក្នុងវិស័យកសិកម្មនៅកម្ពុជា» ដែលនឹងរៀបចំធ្វើ នៅរាជធានីភ្នំពេញ នាថ្ងៃទី ៦-៧ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ។

ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ សូមគោរពអញ្ជើញសមាជិកសារព័ត៌មានចូលរួមក្នុងពិធីបើកកម្មវិធី និងសន្និសីទសារព័ត៌មាន ដែលនឹងរៀបចំធ្វើឡើងនៅសណ្ឋាគារ Rosewood ជាន់ទី ៣៦ អគារវឌ្ឍនៈ រាជធានីភ្នំពេញ នាវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី ខែកុម្ភៈ ឆ្នាំ ២០២០ ដោយមានការអញ្ជើញចូលរួមពីលោកឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និងតំណាងនៃគណៈប្រតិភូក្រុមហ៊ុនអាមេរិក។

គណៈប្រតិភូទាំងនោះ មានតំណាងមកពីក្រុមហ៊ុនអាមេរិកចំនួន ១៦ នៅក្នុងតំបន់រួមមានក្រុមហ៊ុន Walmart, Amazon, IBM, John Deer, Corteva, California Figs, ADM, ក្រុមប្រឹក្សាធញ្ញជាតិអាមេរិក និងក្រុមហ៊ុន​វិស្វកម្ម Sripipat

អ្នកសារព័ត៌មានដែលមានបំណងចូលរួមក្នុងពិធីបើកកម្មវិធី និង សន្និសទីសារព័ត៌មាន នៅថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ ២០២០ ត្រូវចុះឈ្មោះជាមួយផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតតាមរយៈទូរស័ព្ទលេខ ០២៣ ៧២៨ ២៥៨ ឬតាមសារអេឡិចត្រូនិកមក ChhayC@state.gov ​​ ត្រឹមថ្ងៃអង្គារ ទី ៤ ខែកុម្ភៈ ឆ្នាំ ២០២០ ។