នៅថ្ងៃទី១៧ និង១៨ មករា នៅខេត្តបន្ទាយមានជ័យ ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ មានសេចក្តីរីករាយសូមប្រកាសដំណើរប្រគំតន្រ្តី ដើម្បីសន្តិភាពប្រចាំឆ្នាំលើកទី៤ ដែលនឹងចាប់ផ្តើមនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ និងទី១៨ ខែមករា។ ដំណើរប្រគំតន្រ្តី ដើម្បីសន្តិភាពនៅឆ្នាំនេះនឹងមានការចូលរួមរបស់អ្នកកំប្លែង និងអ្នកចំរៀងដ៏ល្បីនៃប្រទេសកម្ពុជា ដូចជា មាសសុខសោភា សុគន្ធនីសា ខេមរៈសេរីមន្ត ឈនសុវណ្ណរាជ និងនាយកុយ។ អ្នកសំដែង នឹងបំរើអារម្មណ៍ទស្សនិកជន ជាមួយនឹងចំរៀង និងរឿងកំប្លែង ដោយទន្ទឹមនឹងនោះ ជំរុញការនិយាយអំពី សង្គមសន្តិភាព ការគ្មានអំពើហឹង្សា ការអត់ឱនផ្នែកសាសនា និងដំណោះស្រាយជំលោះ។
កម្មវិធីប្រគំតន្រ្តីទាំងនេះនឹងប្រព្រឹត្តទៅនៅយប់ថ្ងៃសៅរ៍ និងយប់ថ្ងៃអាទិត្យ នៅតាមខេត្តមួយចំនួននៅទូទាំងប្រទេសកម្ពុជា។ ការប្រគំនេះបើកអោយសាធារណជនចូលទស្សនាដោយឥតគិតថ្លៃ។
ខាងក្រោមនេះគឺជាកម្មវិធីនៃដំណើរប្រគំតន្រ្តីដើម្បីសន្តិភាព។ ការប្រគំទាំងអស់ត្រូវបានធ្វើនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពីម៉ោង ៦:៣០ យប់ ដល់ម៉ោង ១០:៣០ យប់៖
- ថ្ងៃទី១៧ និង១៨ មករា នៅសាលាខេត្ត បន្ទាយមានជ័យ
- ថ្ងៃទី៣១ មករា និង១ កុម្ភៈ នៅវិទ្យាល័យស្រុកមោងឬស្សី ខេត្តបាត់ដំបង
- ថ្ងៃទី១៤ និង ១៥ ខែកុម្ភៈ នៅពហុកីឡាដ្ឋានខេត្តកំពង់ឆ្នាំង
- ថ្តៃទី២៨ កុម្ភៈនិង ថ្ងៃទី១ មិនា នៅពហុកីឡាដ្ឋានខេត្តពោធិសាត់
- ថ្ងៃទី១៤ ទី១៥ ខែមិនា នៅវិទ្យាល័យមេមុត (ខេត្តត្បូងឃ្មុំ)
- ថ្ងៃទី២៨ ទី២៩ ខែមិនា នៅសាលាឃុំជយោ ស្រុកចំការលើ (ខេត្តកំពង់ចាម)
ចំពោះព័ត៌មានបន្ថែម ស្តីពីការប្រគំតន្រ្តីទាំងនេះ សូមទាក់ទងអ្នករៀបចំកម្មវិធី គឺលោក Justine Parker តាមអ៊ីម៉េល justin@o-orange.com ឬតាមទួរស័ព្ទលេខ ៨៥៥ ៨៨ ៦៦៦៦ ៩៩៕