យុទ្ធនាការរយៈពេល ១៦ ថ្ងៃត្រូវបានគេស្គាល់ផងដែរថាជា “១៦ ថ្ងៃនៃភាពសកម្មនិយមនៃយុទ្ធនាការប្រឆាំងអំពើហឹង្សាពាក់ព័ន្ធនឹងយេនឌ័រ”។ យុទ្ធនាការនេះមានចាប់ពីថ្ងៃទី ២៥ វិច្ឆិកា (ទិវាអន្តរជាតិប្រឆាំងនឹងហឹង្សាទៅលើស្រ្តី) ដល់ថ្ងៃទី ១០ ខែធ្នូ (ទិវាសិទ្ធិមនុស្សអន្តរជាតិ)។ ទិវាអនុ្តរជាតិប្រឆាំងនឹងហឹង្សាលើស្រ្តីត្រូវបានប្រកាសជាលើកដំបូងនៅក្នុងឆ្នាំ ១៩៨១ ដើម្បីរំលឹកដល់ឃាតកម្មហឹង្សាលើក្រុមដូនជី Mirabal នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ១៩៦០ ដោយសារពួកគាត់ធ្វើសកម្មភាពប្រឆាំងនឹងជនផ្តាច់ការឈ្មោះ Rafael Trujillo នៅសាធារណរដ្ឋដូមីនិកែន។ ថ្វីបើហឹង្សាទៅលើស្រ្តីមានទំរង់ខុសៗគ្នាទៅតាមបរិបទវប្បធម៌របស់វាក្តី តែបញ្ហានេះមាននៅគ្រប់កន្លែង ហើយការធ្វើការលើបញ្ហានេះផ្តល់ឱកាសពិសេសមួយសំរាប់កសាងស្ពានរវាងវប្បធម៌នានា។ បើចង់ដឹងបន្ថែមទៀតស្តីពីយុទ្ធនាការនេះ សូមចុចឈ្នាប់នេះ។