ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦
ក្រុមហ៊ុនអាមេរិកកាន់តែច្រើនឡើងកំពុងតែសំរេចចិត្តមកធ្វើការវិនិយោគនៅប្រទេសកម្ពុជា ដូចជាក្រុមហ៊ុនដែលមានការទទួលស្គាល់ជាអន្តរជាតិ Starbucks,Domino’s Pizza, និងក្រុមហ៊ុន Burger King ។ ពេលនេះ ក្រុមហ៊ុនល្បីក្នុងពិភពលោកមួយទៀត គឺក្រុមហ៊ុន Krispy Kreme Doughnuts បានមកដល់រាជធានីភ្នំពេញហើយ!
កាលពីថ្ងៃទី១៩ ខែឧសភា លោកឯកអគ្គរដ្ឋទូត Heidt បានថ្លែងសុន្ទរកថានៅក្នុងពិធីបើកសម្ពោធផ្លូវការនៃក្រុមហ៊ុននេះ។ ការមកដល់នៃក្រុមហ៊ុននេះបង្ហាញអោយឃើញពីសក្តានុពលកាន់តែច្រើនឡើងផ្នែកធុរកិច្ច និងការវិនិយោគរបស់ប្រទេសកម្ពុជា។ សហរដ្ឋអាមេរិកនិងប្រទេសកម្ពុជានឹងបន្តរកមើលភាពជាដៃគូច្រើនថែមទៀត ដើម្បីធ្វើអោយប្រជាជនកាន់តែខិតជិតគ្នា…ហើយនំ doughnuts ដ៏ឆ្ងាញ់គឺជាវិធីដ៏ល្អសំរាប់សំរេចបំណងនេះ!
![លោកឯកអគ្គរដ្ឋទូត Heidt ចូលរួមក្នុងសកម្មភាពតុបតែងនំដូណាត់។ [U.S. Embassy photo by Un Yarat] លោកឯកអគ្គរដ្ឋទូត Heidt ចូលរួមក្នុងសកម្មភាពតុបតែងនំដូណាត់។ [U.S. Embassy photo by Un Yarat]](https://farm8.staticflickr.com/7468/27113165195_ff69f89c24_z_d.jpg)
![(ពីឆ្វេងទៅស្តាំ) លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា និង លោក Cham Nou Jimmy តារាភាពយន្ត និងពិធីករ [U.S. Embassy photo by Un Yarat] (ពីឆ្វេងទៅស្តាំ) លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា និង លោក Cham Nou Jimmy តារាភាពយន្ត និងពិធីករ [U.S. Embassy photo by Un Yarat]](https://farm8.staticflickr.com/7013/26839347660_aeb79ce104_z_d.jpg)
![រូបភាពបង្ហាញប្រវត្តិហាង Krispy Kreme ត្រូវបានដាក់តាំងនៅក្នុងពិធីបើកហាង។ [U.S. Embassy photo by Un Yarat] រូបភាពបង្ហាញប្រវត្តិហាង Krispy Kreme ត្រូវបានដាក់តាំងនៅក្នុងពិធីបើកហាង។ [U.S. Embassy photo by Un Yarat]](https://farm8.staticflickr.com/7562/27079488186_be7e850764_z_d.jpg)