ថ្ងៃទី២-៤ ខែឧសភា ឆ្នាំ២០១៦
ដំណើររបស់លោកឯកអគ្គរដ្ឋទូត Heidt មានសកម្មភាពជាព័ត៌មាន និងប្រកបដោយក្តីរំភើបជាច្រើន។ ក្រៅពីការជួបជាមួយអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន លោកឯកអគ្គរដ្ឋទូតក៏បានជួបផងដែរជាមួយអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps អ្នកជំនាញផ្នែកភាសាអង់គ្លេស សមាជិកនៃកម្មវិធីគំនិតផ្តួចផ្តើមស្តីពីអ្នកដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ នៅបណ្ណាល័យរបស់ស្ថានទូតអាមេរិក។
លោកបានចុះទៅមើលទីតាំងកម្មវិធីមួយចំនួនផងដែរ ដែលទទួលបានការជួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដូចជាអង្គការដោះមីន (ក្រុមផុ្តល់ប្រឹក្សាស្តីពីគ្រាប់មីន) និងអង្គការ HALO Trust កម្មវិធី HARVEST ដែលទទួលបានថវិកាពីទីភ្នាក់ងារ USAID និងមន្ទីរពិសោធន៍លើមេរោគអេដស៍របស់ទីភ្នាក់ងារ CDC ។
មុនពេលត្រឡប់មកភ្នំពេញវិញ លោកឯកអគ្គរដ្ឋទូត Heidt បានទៅមើលសារៈមន្ទីរខេត្តបាត់ដំបង និងមជ្ឈមណ្ឌលផ្តល់សេវាអភិវឌ្ឍន៍ដល់យុវជន ដែលជាអង្គការ NGO មួយនៅស្រុកកំណើតនៃភរិយារបស់លោក ក្នុងស្រុកក្រគ ខេត្តពោធិសាត់។