ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦
ស្ថានទូតអាមេរិកបានរៀបចំសន្និសីទតុមូល ជាមួយអ្នកកាសែត ដើម្បីជូនពត៌មានអំពីកម្មវិធីអនុគ្រោះពន្ធតុមូល (GSP) ។ ការពង្រីកកម្មវិធី GSP នេះ នឹងចាប់អនុវត្ត នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។ នេះបានន័យថា កម្ពុជា នឹងនាំចេញ ទៅសហរដ្ឋអាមេរិក នូវទំនិញសម្រាប់ធ្វើដំណើរ ដូចជាវ៉ាលី និងកាបូបដៃ ជាដើម ដោយមិនបាច់បង់ពន្ធ។
លោកឯកអគ្គទូត Heidt បានមានប្រសាសន៍ថា “សេចក្តីប្រកាសនេះ មានសកត្តានុពលក្នុងការបើកទីផ្សារថ្មី សម្រាប់ទំនិញនាំចេញរបស់កម្ពុជា។” លោកក៏បានបន្ថែមទៀតថា “យើងលេីកទឹកចិត្តអោយឧស្សាហករកម្ពុជា ចាប់យកផលប្រយោជន៍ពីឱកាសថ្មីនេះ ដែលនឹងជួយធ្វើអោយមានភាពចំរុះ សម្រាប់មូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា ធ្វើអោយការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបំបាច់ភាពក្រីក្រ” ។
ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធី GSP សូមចូលអានសេចក្តីប្រកាសពត៌មាននៅទីនេះ។
![[U.S. Embassy photo by Un Yarat] [U.S. Embassy photo by Un Yarat]](https://farm9.staticflickr.com/8480/29772980576_d424dd4e8e_z_d.jpg)