លោក​ឯកអគ្គរដ្ឋទូត Heidt ធ្វើទស្សនកិច្ច នៅ​ប្រាសាទកោះកេរ

ប្រាសាទកោះកេរ ខេត្តព្រះវិហារ
ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៦

នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៦ លោក​ឯកអគ្គរដ្ឋទូត Heidt និង​ភរិយា​របស់​លោក បាន​ទៅ​ទស្សនា​រមណីយដ្ឋាន​​​ប្រា​សាទ​​កោះកេរ​ ដែល​មាន​ទីតាំង​ប្រហែល​២ម៉ោង​កន្លះ ពី​សៀមរាប​។

មាន​ប្រាសាទ​ប្រមាណ​៥០ ត្រូវ​បាន​បើក​សំរាប់​អោយ​ភ្ញៀវ​ចូល​ទស្សនា នៅ​ទី​រមណីយដ្ឋាន​នោះ ​រួម​មាន​ប្រាសាទ​ដែល​មាន​រាង​ពីរ៉ាមីត ដែលមាន​ឈ្មោះថា​ប្រាសាទ​ធំ និង​ប្រសាទ​ចិន​។

នៅ​ដើម​ឆ្នាំ​នេះ បដិមាករ Rama ពាក់កណ្តាលខ្លួនមួយ នៃប្រាសាទកោះកេរ ត្រូវបានបញ្ជូនត្រឡប់មកវិញដោយសារមន្ទីរ Denver Art Museum បន្ទាប់ពីអ្នកជំនាញបានបញ្ជាក់ថា បដិមាករនោះពិតជាត្រូវបានគេលួចយកពីកន្លែងដើមរបស់វាមែន។ ពិធីមួយបាន​ធ្វើឡើងនៅទីស្តីការគណរដ្ឋមន្រ្តី ដើម្បីអបអរមាតុភូមិនិវត្តន៍នៃបដិមាករនេះ ដែល​មាន​អាយុ​១០​សតវត្ស​មកហើយ ។

[U.S. Embassy photo by Un Yarat]
[U.S. Embassy photo by Un Yarat]
[U.S. Embassy photo by Un Yarat]
[U.S. Embassy photo by Un Yarat]
[U.S. Embassy photo by Un Yarat]
[U.S. Embassy photo by Un Yarat]