ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦
លោកឯកអគ្គរដ្ឋទូត Heidt និងភរិយា បានធ្វើទស្សនកិច្ចនៅប្រាសាទព្រះវិហារ និងកោះកែ នៅថ្ងៃទី២៤ ខែឧសភា។ ប្រាសាទទាំងនេះត្រូវបានការពារដោយរដ្ឋាភិបាលកម្ពុជា ដោយមានការជ្រោមជ្រែងផងដែរពីលោកបណ្ឌិត គឹម សេតារា ដែលជាអតីតនិស្សិត នៃកម្មវិធីអាហារូបណ៍ Fulbright និង ជាប្រធានអជ្ញាធរជាតិព្រះវិហារ (NAPV)។
លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា “ប្រាសាទព្រះវិហារបានបិទដោយសារបញ្ហាសន្តិសុខ កាលពីពេលដែលខ្ញុំមកប្រទេសកម្ពុជាជាលើកតំបូង។ ខ្ញុំតែងតែចង់មកទីនេះ។ ភរិយាខ្ញុំសុទ្ធី និងរូបខ្ញុំ ពិតជាមានភាពស្ញប់ស្ញែង ចំពោះការដែលប្រាសាទនេះត្រូវបានសង់នៅលើកំពូលភ្នំ និងការដែលលក្ខណៈរូបរាងប្រាសាទ នៅរក្សាបានល្អ។ ប្រាសាទនេះជាទ្រព្យសម្បត្តិវប្បធម៌ដ៏ល្អ ដែលប្រជាជនកម្ពុជាគួរមានមោទនភាព។”
ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានជួបជាមួយនឹងតំណាងនៃអជ្ញាធរជាតិព្រះវិហារ ឯកឧត្តមសួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ និងមន្ត្រីមកពីក្រសួងមហាផ្ទៃ រួមនឹងក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងដែរ ដើម្បីពិភាក្សាអំពីគំរោងនានាដែលកំពុងអនុវត្ត តាមរយៈភាពជាដៃគូ ដូចជាគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ និងសម្រាប់កិច្ចការអភិរក្ស និងការលើកតំកើងតម្លៃប្រាសាទព្រះវិហារ (ICC-VP)។ មានការអភិវឌ្ឍន៍ជាច្រើនក្នុងការការពារប្រាសាទ ប៉ុន្តែនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីធានាបានការការពារពេញលេញ ចំពោះទីតាំងជាប្រវត្តិសាស្ត្រនេះ ព្រមទាំងធ្វើអោយចំនួនអ្នកមកទស្សនាកាន់តែកើនឡើង។
![នៅក្នុងដំណើរទស្សនកិច្ចនេះ លោកឯកអគ្គរដ្ឋទូត Heidt បានស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រ និងស្ថាបត្យកម្ម នៃប្រាសាទ។ [Photo: Un Yarat] នៅក្នុងដំណើរទស្សនកិច្ចនេះ លោកឯកអគ្គរដ្ឋទូត Heidt បានស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រ និងស្ថាបត្យកម្ម នៃប្រាសាទ។ [Photo: Un Yarat]](https://farm8.staticflickr.com/7064/27280006185_c05ef06a9a_z_d.jpg)
![លោកឯកអគ្គរដ្ឋទូត និងភរិយា គយគន់ទេសភាពពីកំពូលភ្នំដងរែក។ [Photo: Un Yarat] លោកឯកអគ្គរដ្ឋទូត និងភរិយា គយគន់ទេសភាពពីកំពូលភ្នំដងរែក។ [Photo: Un Yarat]](https://farm8.staticflickr.com/7543/26673175884_55355a6420_z_d.jpg)
![លោកឯកអគ្គរដ្ឋទូតពិនិត្យមើលសិលាចារឹកនៅក្នុងប្រាសាទ។ [Photo: Un Yarat] លោកឯកអគ្គរដ្ឋទូតពិនិត្យមើលសិលាចារឹកនៅក្នុងប្រាសាទ។ [Photo: Un Yarat]](https://farm8.staticflickr.com/7371/27183474282_a89b5a771b_z_d.jpg)