លោកឯកអគ្គរដ្ឋទូតនិងក្រសួងវប្បធម៌ចុះហត្ថលេខា លើជំនួយថវិកា AFCP

អង្គរបុរី ខេត្តតាកែវ
ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦

លោកឯកអគ្គរដ្ឋទូត Heidt បានធ្វើដំណើរទៅខេត្តតាកែវ ដើម្បីប្រកាសជាផ្លូវការអំពីជំនួយថវិកា ដែលមានឈ្មោះថា “មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP)” ដែលមានទឹកប្រាក់ ចំនួន $១២១ ៧៤៥ ដែលបានផ្តល់ទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ជំនួយថវិកានេះនឹងជួយដល់ក្រសួង ក្នុងការចងក្រងឯកសារ អំពីប្រាសាទសំខាន់ៗចំនួន២៤ ដែលប្រាសាទទាំងនោះ ត្រូវបានសាងសង់ឡើង ក្នុងអំឡុងសតវត្សពីទី៦ ដល់ទី៧ ស្ថិតនៅក្នុងខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ព្រៃវែង និងតាកែវ។

មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ គឺជាគំនិតផ្តួចផ្តើម របស់ក្រសួងការបរទេសអាមេរិក ក្នុងគោលបំណង អភិរក្សទីតាំង និងវត្ថុវប្បធម៌ ព្រមទាំងទំរង់ផ្សេងៗទៀត ដែលមានតម្លៃជាប្រពៃណី និងវប្បធម៌ នៅជាង២០០ប្រទេស ទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកជំទាវភឿងសកុណា បានចុះហត្ថលេខាអនុសញ្ញា នៃគំរោងដែលមានថវិកាចំនួន $១២១ ៧៤៥ សម្រាប់ចងក្រងឯកសារអំពីប្រាសាទចំនួន២៤។ [Photo: Un Yarat]

“លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា “សហរដ្ឋអាមេរិកមានមោទនភាពណាស់ ដែលបានគាំទ្រដល់កិច្ចប្រឹងប្រែង របស់កម្ពុជា ក្នុងការការពារ ចងក្រងឯកសារ និងចែករំលែកចំណេះដឹង អំពីកេរិ៍្តតំណែល ដ៏អស្ចារ្យនេះ។” [Photo: Un Yarat]
តំណាងមកពីស្ថានទូតអាមេរិក និងរដ្ឋាភិបាលកម្ពុជា ថតរូបជាក្រុមបន្ទាប់ពីពិធីចះុហត្ថលេខា។ [Photo: Un Yarat]
តំណាងមកពីស្ថានទូតអាមេរិក និងរដ្ឋាភិបាលកម្ពុជា ថតរូបជាក្រុមបន្ទាប់ពីពិធីចះុហត្ថលេខា។ [Photo: Un Yarat]