ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦
លោកឯកអគ្គរដ្ឋទូតហៃ បានធ្វើដំណើរជាមួយភរិយារបស់លោក គឺលោកស្រីសុធី ទៅស្រុកកំណើររបស់លោកស្រី នៅស្រុកក្រគរ ខេត្តពោធិសាត់។ នេះជាលើកទី១ហើយ ដែលលោកស្រីបានមកកាន់ទឹកដីកំណើត បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានបញ្ចប់ នៅឆ្នាំ១៩៧៩។
លោកស្រីសុធី ហៃ បានប្រាប់អោយដឹងថា លោកស្រីត្រូវតែត្រលប់មកលេងស្រុកកំណើតវិញ។ “នៅពេលខ្ញុំឈរនៅត្រង់កន្លែងដែលពីមុនជាផ្ទះរបស់ខ្ញុំកាលដែលខ្ញុំនៅជាកុមារនៅឡើយ ខ្ញុំមានអារម្មណ៍រំជួរចិត្ត នឹកឃើញពីកាលដែលគ្រួសាររបស់យើងរស់នៅជួបជុំគ្នា។ អ្វីដែលសល់ពីផ្ទះ នៃអតីតកាលនេះ គឺអណ្តូងចំណាស់ដែលរីងស្ងួតមួយ ជាភស្ដុតាងបញ្ជាក់ពីប្រវត្តិសាស្ត្រដែលកើតឡើងនៅទីនេះ។ ថ្ងៃនេះជាថ្ងៃដែលធ្វើអោយខ្ញុំមានអារម្មណ៍ក្តុកក្តួល ប៉ុន្តែការដែលបានជួបជាមួយអ្នកស្រុកក្រគរ ដែលបានស្គាល់គ្រួសារយើង ធ្វើអោយការមកលេងនៅទីនេះ និងការផ្សារភ្ជាប់របស់ខ្ញុំនឹងទីនេះ កាន់តែមានលក្ខណៈពិសេសថែមទៀត។”
លោកឯកអគ្គរដ្ឋទូតហៃ បាននិយាយថា “ខ្ញុំពិតជារំភើបចំពោះការស្វាគមន៍របស់អ្នកស្រុកក្រគរ។ នេះជាលើកទីមួយហើយ ដែលខ្ញុំបានមកមើលទីកន្លែងដែលភរិយាខ្ញុំ និងបងស្រីរបស់គាត់ រស់នៅកាលពួកគេនៅក្មេង។ ខ្ញុំបានស្វែងយល់ជាច្រើនអំពីប្រវត្តិសាស្ត្រ និងសក្តានុពល នៃប្រទេសកម្ពុជា។”
![លោកឯកអគ្គរដ្ឋទូតហៃ និងភរិយា ឈាងចូលវត្តបុប្ផាសុវណ្ណ នៅខេត្តពោធិសាត់។ [U.S. Embassy photo by Un Yarat] លោកឯកអគ្គរដ្ឋទូតហៃ និងភរិយា ឈាងចូលវត្តបុប្ផាសុវណ្ណ នៅខេត្តពោធិសាត់។ <span style="font-size: small">[U.S. Embassy photo by Un Yarat]</span>](https://kh.usembassy.gov/wp-content/uploads/sites/80/4O9A3975.jpg)
![លោកស្រីសុធីហៃ ពិនិត្យមើលសណ្តែកគួរ ដែលគេដាំក្នុងចំការ នៅទីតាំងកម្មវិធី របស់ USAID HARVEST ក្នុងខេត្តពោធិសាត់។ [U.S. Embassy photo by Un Yarat] លោកស្រីសុធីហៃ ពិនិត្យមើលសណ្តែកគួរ ដែលគេដាំក្នុងចំការ នៅទីតាំងកម្មវិធី របស់ USAID HARVEST ក្នុងខេត្តពោធិសាត់។<span style="font-size: small">[U.S. Embassy photo by Un Yarat]</span>](https://kh.usembassy.gov/wp-content/uploads/sites/80/4O9A4485.jpg)
![លោកឯកអគ្គរដ្ឋទូតហៃ ផ្តល់សម្ភារៈសិក្សាភាសាអង់គ្លេសខ្លះ ដល់វិទ្យាល័យ ក្នុងស្រុកក្រគរ។ [U.S. Embassy photo by Un Yarat] លោកឯកអគ្គរដ្ឋទូតហៃ ផ្តល់សម្ភារៈសិក្សាភាសាអង់គ្លេសខ្លះ ដល់វិទ្យាល័យ ក្នុងស្រុកក្រគរ។ <span style="font-size: small">[U.S. Embassy photo by Un Yarat]</span>](https://kh.usembassy.gov/wp-content/uploads/sites/80/4O9A4288.jpg)