ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦
លោកឯកអគ្គរដ្ឋទូត Heidt បានជួយចាប់ផ្តើមសិក្ខាសាលាស្តីពី “ការផ្តល់ថាមពលដល់កម្ពុជា” នៅថ្ងៃអង្គារ ដែលពិនិត្យទៅលើវិធីដែលប្រទេសកម្ពុជាដោះស្រាយបញ្ហាប្រឈមផ្នែកថាមពល តាមរយៈជំរើសថាមពលដែលគេអាចកែច្នៃយកមកប្រើឡើងវិញបាន និងខ្សែបណ្តាញអគ្គិសនី ដែលមានប្រសិទ្ធភាពកាន់តែល្អ។ សូមអរគុណ!
ពិធីនោះត្រូវបានរៀបចំដោយក្រុមហ៊ុន General Electric (GE) ដែលជាក្រុមហ៊ុនអាមេរិកមួយមានប្រវត្តិយូរលង់មកហើយក្នុងការរកឃើញរបកគំហើញថ្មីៗផ្នែកថែទាំសុខភាព ឧស្សាហកម្មថាមពល ដឹកជញ្ជូន និងភ្លើងអគ្គិសនី។ ពិធីនោះមានការចូលរួមនៃមន្រ្តីរដ្ឋាភិបាល និងតំណាងមកពីផលិតករថាមពលអន្តរជាតិ និងផលិតករថាមពលក្នុងស្រុក។
លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា “ខ្ញុំមានមោទនភាពជាពិសេសក្នុងការមានវត្តមាននៅថ្ងៃនេះ ដោយក្រុមហ៊ុន GE បង្ហាញនូវបច្ចេកទេសថ្មីៗខ្លះរបស់ខ្លួន និងដំណោះស្រាយផ្នែកថាមពលសំរាប់ប្រទេសកម្ពុជា។ សិក្ខាសាលានេះគឺជាឧទាហរណ៍ជាក់ស្តែងមួយ ដែលបង្ហាញពីវិធីដែលក្រុមហ៊ុនរបស់អាមេរិកអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តភាព នៅកម្ពុជា”។
លោកឯកអគ្គរដ្ឋទូតបានធ្វើការកត់សំគាល់ថា សិក្ខាសាលាមានបំណងជួយរដ្ឋាភិបាលកម្ពុជានៅក្នុងការបំពេញគោលដៅបីដែលកម្ពុជាបានកំណត់សំរាប់ខ្លួនឯង ក្នុងការកាត់បន្ថយតំរូវការថាមពលអោយបាន ២០% កាត់បន្ថយការបញ្ចេញឧស្ម័នពុល និងធ្វើអោយតំបន់ជនបទទាំងអស់មានភ្លើង អគ្គិសនីប្រើប្រាស់នៅត្រឹមឆ្នាំ ២០៣៥។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងលោក Wouter Van Wersch ប្រធាននិងជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន GE ប្រចាំតំបន់អាស៊ាន ក៏មានមតិនៅក្នុងឱកាសនោះដែរ។

![អ្នកចូលរួមក្នុងកម្មវិធីសិក្ខាសាលានោះ រួមមានតំណាងមកពីរដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងវិស័យថាមពល ព្រមទាំងមានអ្នកវិនិយោក និងតំណាងរបស់ក្រុមហ៊ុន GE មកពីជុំវិញពិភពលោកចូលរួមពិភាក្សាក្នុងឱកាសនោះផងដែរ។ [U.S. Embassy photo by Un Yarat] អ្នកចូលរួមក្នុងកម្មវិធីសិក្ខាសាលានោះ រួមមានតំណាងមកពីរដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងវិស័យថាមពល ព្រមទាំងមានអ្នកវិនិយោក និងតំណាងរបស់ក្រុមហ៊ុន GE មកពីជុំវិញពិភពលោកចូលរួមពិភាក្សាក្នុងឱកាសនោះផងដែរ។](https://farm6.staticflickr.com/5547/31132759426_2784521845_z_d.jpg)
![“សិក្ខាសាលានេះគឺជាឧទាហរណ៍ជាក់ស្តែងមួយ ដែលបង្ហាញពីវិធីដែលក្រុមហ៊ុនរបស់អាមេរិកអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តភាព នៅកម្ពុជា”។ [U.S. Embassy photo by Un Yarat] “សិក្ខាសាលានេះគឺជាឧទាហរណ៍ជាក់ស្តែងមួយ ដែលបង្ហាញពីវិធីដែលក្រុមហ៊ុនរបស់អាមេរិកអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តភាព នៅកម្ពុជា”។ <span style="font-size: small">[U.S. Embassy photo by Un Yarat]</span>](https://farm6.staticflickr.com/5444/30347412194_69421f9150_z_d.jpg)