ក្រុមសិល្បៈអាមេរិក “Tony Memmel និងក្រុមតន្រ្តីរបស់លោក” នឹងមកសំដែងនៅកម្ពុជា ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧

ចេញ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧

ដើម្បីរំលឹកខួបលើកទី ៤០ នៃទំនាក់ទំនងសហរដ្ឋអាមេរិក អាស៊ាន និងទិវាអន្តរជាតិនៃជនពិការ ៣ ធ្នូ ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ នឹងធ្វើការឧបត្ថម្ភសំរាប់ការសំដែងរបស់ក្រុមតន្រ្តីអាមេរិកដែលមានឈ្មោះថា “Tony Memmel និងក្រុមតន្រ្តីរបស់លោក” នៅកម្ពុជា ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។

លោក Tony ដែលបានកើតមកគ្មានកដៃឆ្វេង កំពុងធ្វើដំណើរនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីធ្វើការប្រគំតន្រ្តីរបស់លោក ហើយបំរើដល់ជនពិការដទៃទៀត ដើម្បីបង្ហាញអោយគេឃើញថា ជីវិតមិនបានធ្វើ អោយលោកមានការថមថយឡើយ។ លោកគឺជាជនគំរូដ៏ល្អម្នាក់សំរាប់យុវជន ពីព្រោះលោកបានជំនះបញ្ហាប្រឈមនៃពិការភាពរាងកាយ ហើយនៅពេលនេះ មានអាជីពជាអ្នកលេងហ្គីតា។

ដោយត្រូវបានទទួលដោយស្ថានទូតអាមេរិកនៅភ្នំពេញ សហការជាមួយអង្គការអម្រឹតាសិល្បៈ ក្រុម តន្រ្តីនេះនឹងធ្វើការសំដែង ហើយដំណើរការសិក្ខាសាលា ព្រមទាំងជួបជាមួយសិស្ស និងអ្នកមានអាជីពខាងតន្រ្តី អ្នកលេងកីឡាបាល់បោះជានារីពិការ និងអ្នកឯទៀត នៅភ្នំពេញ ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង។

ការប្រគំតន្រ្តីដោយមិនគិតថ្លៃនេះ នឹងប្រព្រឹត្តទៅតាមកម្មវិធីដូចខាងក្រោមនេះ៖

  • ថ្ងៃសៅរ៍ ទី ២៥ ខែវិច្ឆិកា វេលាម៉ោង ៦ ល្ងាច៖ ការប្រគំជាសាធារណៈ រួមជាមួយអ្នកសិល្បៈក្នុងស្រុកមកពីក្រុមសិល្បៈ SmallWorld SmallBand និងក្រុម Epic Arts នៅវិទ្យាស្ថានភាសាបរទេស។
  • ថ្ងៃអង្គារ ទី ២៨ ខែវិច្ឆិកា វេលាម៉ោង ៦ ល្ងាច៖ការប្រគំជាសាធារណៈ រួមជាមួយអ្នកសិល្បៈក្នុងស្រុក ឈ្មោះ យឹង យន និងក្រុមរបស់លោក នៅអង្គការហ្វាពន្លឺសិល្បៈ ក្នុងខេត្តបាត់ដំបង។

ចំពោះព័ត៌មានបន្ថែមស្តីពីការក្រុមតន្រ្តីរបស់លោក Tony Memmel សូមចូលទៅក្នុងគេហទំព័រ​របស់​ពួកគេ

ចំពោះព័ត៌មានបន្ថែមស្តីពីកម្មវិធីប្រគំតន្រ្តីរបស់ក្រុមតន្រ្តីនេះនៅកម្ពុជា សូមទាក់ទងលោក កង រិទ្ធីសាល នាយកប្រតិបត្តិរបស់អង្គការអម្រឹតាសិល្បៈ តាម៖