“​សប្តាហ៍​អាហារដ្ឋាន​អាមេរិក​” និង​បង្ហាញ​ភាព​ចំរុះ​នៃ​ម្ហូប​អាហារ​អាមេរិក នៅ​រាជធានី​ភ្នំពេញ

ចេញ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៦

សប្តាហ៍​ដំបូង​បង្អស់​ស្តីពី​អាហារដ្ឋាន​អាមេរិក នៅ​កម្ពុជា​នឹង​ត្រូវ​ប្រារព្ធ​ឡើង​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី​៤ ខែ​កក្កដា ដែល​ជា​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​។ ដើម្បី​អបអរ​ថ្ងៃ​បុណ្យ​នេះ ស្ថានទូត
អាមេរិក​បាន​ធ្វើ​ជា​ដៃគូ​ជាមួយ​អាហារដ្ឋាន​ចំនួន ២០ ដែល​ត្រូវ​បាន​ជ្រើសរើស​មក ដើម្បី​នាំ​មក​នូវ​ម្ហូប​អាហារ ផ្សេង​ៗ របស់​អាមេរិក ដល់​សាធារណជន​កម្ពុជា​។

នៅ​ក្នុង​អំឡុង​ពេល​នៃ​សប្តាហ៍​អាហារដ្ឋាន​នេះ អាហារដ្ឋាន​ដែល​ចូលរួម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នឹង​ផ្តល់​ការ​បញ្ចុះ​តំលៃ​ពិសេស​ៗ​ជា​ច្រើន​។ ភ្ញៀវ​ដែល​មក​បរិភោគ​ក្នុង​អាហារដ្ឋាន​ទាំង​នេះ អាច​ទិញ​ម្ហូប​អាហារ​ផ្សេង​ៗ​ដែល​គេ​បាន​យក​មក​ពី​ទូទាំង​សហរដ្ឋ​អាមេរិក ដែល​មាន​ដូចជា Hamburger តាម​ប្រពៃណី ការ៉េមកី ស៊ុប Gumbo ម្ហូប​របស់​អ្នក​ស្រុក​នៅ​រដ្ឋ Hawaii ម្ហូប​ពិសេស​របស់​អាមេរិក​តាម​បែប​ជនជាតិ​ម៉ិកសិក និង​បន្ទះ​សាច់​អាំង​ឬ​ចៀន​ប្រកប​ដោយ​ឱជារស​របស់​អាមេរិក​។

អាហារដ្ឋាន​ដែល​ចូលរួម​មាន​ដូចជា Aloha Ono, Black Bambu, Botanico Wine and Beer Garden, Brooklyn Pizza and Bistro, Burger King, Cold Stone Creamery, Dairy Queen, Digby’s, Domino’s Pizza, the Exchange, Fatboy Sub ‘n’ Salad, KFC, Krispy Kreme, Lone Pine Café, Mike’s Burger House, New York Steakhouse, Ocean Prime Steakhouse, the Original Steakhouse, Swensen’s, និង​អាហារដ្ឋាន Taqueria Corona។ ព័ត៌មាន​លំអិត​ស្តីពី​ការ​លក់​បញ្ចុះ​តំលៃ​របស់​អាហារដ្ឋាន​មួយ​ៗ​ទាំង​នេះ​មាន​នៅ​អាហារដ្ឋាន និង​នៅ​ក្នុង​គេហទំព័រ​ឬ​លើ​ទំព័រ​ហ្វេសបុក​របស់​គេ​ផ្ទាល់​។

ជា​ការ​ឆ្លើយ​តប​នឹង​ការ​អភិវឌ្ឍន៍​ដ៏​ឆាប់​រហ័ស​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា អ្នក​វិនិយោគ និង​ក្រុមហ៊ុន​អាមេរិក ក្នុង​ចំនួន​កាន់​តែ​ច្រើន​ឡើង បាន​មក​ប្រកប​មុខ​ជំនួញ​នៅ​កម្ពុជា​។ ដោយ​ឡែក​ឧស្សាហកម្ម​ផ្នែក​បដិសណ្ឋារកិច្ច និង​ម្ហូប​អាហារ​មាន​កំណើន​កាន់តែ​ច្រើន​ឡើង ដោយសារ​មាន​កំណើន​នៃ​តំរូវការ​របស់​មនុស្ស​ក្នុង​ស្រុក ក៏​ដូចជា​អ្នក​ទេសចរ​។ ក្រុមហ៊ុន​អាមេរិក​ចង់​មក​បំរើ​ប្រជាជន​កម្ពុជា ដែល​មាន​ចំណូល​ចិត្ត​កាន់តែ​ច្រើន​ឡើង​លើ​សេវា និង​ម្ហូប​អាហារ​របស់​អាមេរិក​។

អ្នក​​សារព័ត៌មាន​ដែល​មាន​ការ​ចាប់​អារម្មណ៍​ចង់​បាន​ព័ត៌មាន​បន្ថែម​ទៀត អាច​ទាក់ទង​មក​ផ្នែក​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​អាមេរិក តាម​អ៊ីម៉េល PHPPASPress@state.gov