ដំណឹងលក់ឥវ៉ាន់

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនឹង ធ្វើការលក់ដេញថ្លៃឡាយឡុងនូវឥវ៉ាន់ដូចជា រថយន្ត គ្រឿងសង្ហារឹមសម្រាប់ការិយាល័យនិងលំនៅដ្ឋាន គ្រឿងអេឡិចត្រូនិច ឧប្បករណ៏កុំព្យូទ័រនិងសំភារៈផ្សេងៗទៀតសំរាប់ប្រើប្រាស់ក្នុងផ្ទះ ដល់សាធារណៈជនទូទៅ ។

ទីតំាងលក់ឥវ៉ាន់

ឃ្លាំងស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ អាគារលេខ 1782 ផ្លូវជាតិលេខ 5 (ខាងជើងស្ពានមិត្តភាព កម្ពុជា ជប៉ុន)។

កាលបរិចេ្ឆទ និង ពេលវេលា

ថ្ងៃព្រហស្បត៏ទី 14 ខែ កញ្ញា ឆ្នាំ 2017

ម៉ោង 8:00 ព្រឹក – 10:00 ព្រឹក: ឥវ៉ាន់មានរៀបតាំងជូនឲ្យពិនិត្យមើល នឹង ធ្វើការដេញថ្លៃ ចាប់ផ្តើមនូវម៉ោង 8:30 ព្រឹក ។

ម៉ោង 1:00 រសៀល – 1:30 រសៀល: ចាប់ផ្តើមធ្វើការដេញថ្លៃសំរាប់ឡាន និង ឥវ៉ាន់ដែលមិនទាន់បានទទួលការបង់ថ្លៃ។ ឥវ៉ាន់ដែលមិនទាន់បានទទួលការបង់ថ្លៃទាំងអស់នឹងធ្វើការដេញថ្លៃឡើងវិញ។

លក្ខខណ្ឌនៃការលក់

  • ឥវ៉ាន់នឹងត្រូវលក់ជូនដល់អ្នកដេញថ្លៃ ដែលឲ្យតំលៃខ្ពស់បំផុត។
  • ឥវ៉ាន់ដែលបានលក់ដូចឃើញនៅនឹងកន្លែងស្រាប់ ពុំអាចប្តូរជាប្រាក់វិញ និង គ្មានការធានាឡើយ។
  • ស្ថានទូតសហរដ្ឋអាមេរិករក្សាសិទ្ធិដើម្បីច្រានចោលនូវការដេញថ្លៃណាមួយដែលយល់ឃើញថាមិនសមនឹងតំលៃនៃឥវ៉ាន់ ឬក៏ មានភស្តុតាងបញ្ជាក់ថា មានការសមគំនិតគ្នា ការឃុបឃិត ឬ ការទទួលសំណូកណាមួយ។
  • ការបង់ប្រាក់ៈ អ្នកដេញថ្លៃបាន ត្រូវបង់បា្រក់គ្រប់ចំនួនជាសាច់បា្រក់សុទ្ធភ្លាមៗ ទៅបេឡាប្រចាំការនៅកន្លែងនោះ និង
  • ចំពោះរថយន្តៈ អ្នកចូលដេញថ្លៃត្រូវកក់ប្រាក់សុទ្ធ$500មុននឹងដេញថ្លៃ។ អ្នកឈ្នះការដេញថ្លៃ ហើយមិនទទូលយករថយន្តនោះ នឹងបាត់បង់ប្រាក់កក់$500 ដែលខ្នួនបានកក់។ អ្នកដែលមិនឈ្នះការដេញថ្លៃរថយន្តទាំងអស់នឹងត្រូវប្រគល់ប្រាក់កក់$500នោះវិញ។ អ្នកជាវរថយន្តដែលស្នើរសុំរួចពន្ធសំរាប់ស្ថាប័ណ្ឌនានា ត្រូវផ្តល់ឯកសារចំលងរួចពន្ធរបស់ខ្លួនទៅមន្ត្រីគយ និងមន្ត្រីស្ថានទូតនៅកន្លែងដេញថ្លៃនោះ។ អ្នកដេញបានរថយន្តត្រូវកក់បា្រក់ដែលមិនអាចយកវិញបានចំនួន 10% នៅ ថ្ងៃទី 14 ខែ កញ្ញា។ បា្រក់កក់ 10%នោះនឹងត្រូវទុកជាមោឃៈ ប្រសិនបើបា្រក់ដែលនៅសល់មិនបានបង់ជូនបេឡាស្ថានទូតអាមេរិកនៅថ្ងៃច័ន្ទទី18 ខែកញ្ញា ឆ្នាំ2017 នោះ។ អ្នកដេញបានរថយន្តមានរយៈពេល15ថ្ងៃ មិនរាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្ប ដើម្បីបង់ពន្ធរថយន្ត ឬ រត់ការលិខិតរួចពន្ធ។ បើហួសរយៈពេលនេះ គេត្រូវបង់ថៃ្លចតក្នុងឃ្លាំង។
  • មានរថយន្ត ១០គ្រឿង និងម៉ូតូ៤គ្រឿងក្នុងការដេញថ្លៃលក់នេះ។
  • ការយកឥវ៉ាន់ចេញៈ អ្នកដេញថ្លៃបានក្រៅពីរថយន្តត្រូវយកឥវ៉ាន់ដែលដេញបានឲ្យអស់ត្រឹមម៉ោង 5:00 ល្ងាច ថ្ងៃសុក្រ 15 ខែកញ្ញា។ រាល់ការរៀបចំ និងថ្លៃដឹកជញ្ជូនឥវ៉ាន់ ជាបន្ទុករបស់អ្នកដេញបាន។ ក្នុងស្ថានការណ៏ំំណាមួយដែលអ្នកដេញថ្លៃបាន មិនបានយកឥវ៉ាន់ចេញពីកន្លែងលក់ ស្ថានទូតសហរដ្ឋអាមេរិក នឹងមានសិទ្ធិយកថ្លៃឈ្នួលឃ្លាំងសម្រាប់ការផ្ទុកឥវ៉ាន់តាមអត្រាជាលំដាប់រហូតដល់តំលៃដេញថ្លៃ នៅពេលក្រោយពីហ្នឹងអ្នកដេញថ្លៃបានឥវ៉ាន់នោះនឹងអស់សិទ្ធិជាម្ចាស់របស់ ហើយបា្រក់ដែលបង់រួច ទាំងអស់នឹងត្រូវទុកជាមោឃៈ។ ដើម្បីយកឥវ៉ាន់ចេញពីកន្លែងលក់ អតិថិជនទាំងអស់ត្រូវបង្ហាញបង្កាន់ដៃបង់បា្រក់គ្រប់ចំនួន មានចុះហត្ថលេខា ដែលចេញដោយបេឡាស្ថានទូតសហរដ្ឋអាមេរិក ដែលបង្ហាញថាបាន
    បង់បា្រក់គ្រប់ចំនួន។